លីតៅហ៊ួ ​ផ្តល់​កាដូ​ឱ្យ​កូន​ស្រី​ផ្ទះ​ដែល​មាន​តម្លៃ​ ២០០​លាន​ដុល្លា​រហុងកុង​

កំពូល​តួ​ឯក​ហុង​កុង​ លី​តៅហ៊ួ ​ដែល​ជា​តារា​ហុង​កុង​ល្បី​គ្រប់​ជំនាន់​នោះ​ ថ្មី​ៗនេះ​កំពុង​តែ​ការពារ​កូន​របស់​ខ្លួន ​លោក​ Andy Lau ​ឬ​លី​តៅហ៊ួ​ បាន​ខ្នះ​ខ្នែង​យ៉ាង​ខ្លាំង​ ដើម្បី​ ទប់​ស្កាត់​បញ្ហា​ផ្សេង​ៗ កើត​ឡើង​លើ​កូន​ស្រី​អាយុ​ ៤​ឆ្នាំ​របស់លោក​ គឺ​នាងតូច ​ហាន​ណា​ ដើម្បី ​ជៀសវាង​ឃើញ​ពី​ភ្នែក​មហាជន​។នៅ​ពេល​ណា​ក៏​ដោយ​ គេ​តែង​តែ​ឃើញ​គ្រួសារ​ របស់ ​លីតៅហ៊ួ​ ធ្វើ​ដំណើរ​ទៅ​លេង​ បរទេស​ដែរ​ ពួក​គេ​ត្រូវ​បាន​ការពារ​ដោយ​អង្គរក្ស​និង​ចេញ​តាម​ច្រក​ពិសេស​​មួស​នៃ​ស្ថានី​យ៍​យន្ត​ហោះ​​។ផ្អែក​លើ​ពាក្យ​ចរចាម​អារាម​ សូម្បី​តែលី​តៅហ៊ួ​​រវល់​យ៉ាង​ណា​ក៏ដោយ ​គេ​ត្រូវ​តែ​ សុំ​កូន​ស្រី​ចេញ​មុន​ ១៥នាទី​ដើម្បី​ជៀសវៀង​ការ​ប្រមាញ់​រូបថត​ពី​អ្នក​កាសែត។​ផ្អែក​ទៅ​លើ​ពត៌មាន​ថ្មី​បំផុត ​បាន​រាយការណ៍​ថា ​លោក ​Andy Lau ​ឬ​លីតៅហ៊ួ​បានចំណាយ​លុយ ​រហូត​ទៅដល់​ ២០០លាន​ដុល្លារ​ហុងកុង​ដើម្បី​ទិញ​វិមាន​មួយ​នៅ​ចង្កេះ​ភ្នំ Kadoorie​ ដែល​ជាទី​កន្លែង​ល្បី​មួយ​នៅ​ក្នុង​ ទីក្រុងហុងកុង ដើម្បីធ្វើជាអំណោយដល់កូនស្រី របស់គាត់។ កូនស្រីរបស់កំពូលតារាហុងកុងនេះ អាចរស់នៅដោយភាពរីករាយក្នុងជីវិតឯកជ ននិងសេរីភាពកាន់តែខ្លាំង ដើម្បីគេចចេញពីអ្នកទីក្រុងដែជាអ្នកគាំទ្ររបស់ហុងកុង។ លើសពី នេះទៅទៀត ក្រៅពីទិញសេតវិមាន ដែលមានតម្លៃរហូតទៅដល់ ២០០លានដុល្លារហុងកុង កំពូលតារាប្រុសហុងកុងរូបនេះ ក៏បានទិញយន្តហោះឯកជនមួយគ្រឿងដែលមានតម្លៃរហូត ទៅដល់២០០លានដុល្លារហុងកុងផងដែរ ដើម្បីងាយស្រួលនៅក្នុងកាធ្វើដំណើរ ជាលក្ខណះ ក្រុមគ្រួសារ។ ​ទោះយ៉ាងណាក៏ដោយ ការការពារកូនស្រីរបស់គាត់ គឺដើម្បីជៀសវៀងនូវ ការធ្វើបាន ដោយប្រការណាមួយពីអ្នកប៉ុនប៉ង។ អ្នកនិយមលេងតាមសង្គមអនឡាញមួយចំនួន បានមាន អារម្មណ៍ថា កំពូលតារាហុងកុងរូបនេះ បានតែកំពុងតែធ្វើហួសហេតុពេក បន្ទាប់ពីភាពល្បី ល្បាញរបស់គាត់៕
លីតៅហ៊ួ ​ផ្តល់​កាដូ​ឱ្យ​កូន​ស្រី​ផ្ទះ​ដែល​មាន​តម្លៃ​ ២០០​លាន​ដុល្លា​រហុងកុង​លីតៅហ៊ួ ​ផ្តល់​កាដូ​ឱ្យ​កូន​ស្រី​ផ្ទះ​ដែល​មាន​តម្លៃ​ ២០០​លាន​ដុល្លា​រហុងកុង​លីតៅហ៊ួ ​ផ្តល់​កាដូ​ឱ្យ​កូន​ស្រី​ផ្ទះ​ដែល​មាន​តម្លៃ​ ២០០​លាន​ដុល្លា​រហុងកុង​

ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ http://www.jaynestars.com