ហេតុផល​ដែល​អ្នក គួរ​ញ៉ាំ​ផ្លែឈើ​ទាំងនេះ​រាល់ថ្ងៃ​

ហេតុផល​ដែល​អ្នក គួរ​ញ៉ាំ​ផ្លែឈើ​ទាំងនេះ​រាល់ថ្ងៃ​

​រឿង​នេះ​សបញ្ជាក់​ឲ្យដឹងថា មិនមែន​មាន​តែ​ការ​ញ៉ាំ ផ្លែ​ប៉ោម​មួយ​ផ្លែ អាច​ថែរក្សា​សុខភាព កុំឲ្យ​ឈឺ​មួយ​មុខ​ទេ តែ​ជម្រើស​ផ្លែឈើ ដ៏​មាន​សុខ​ភាព​ផ្សេងៗ​ទៀត ក៏​គួរតែមាន​តួនាទី ដូច​គ្នា​ផង​ដែរ​។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ អំពី​ផ្លែឈើ ១០ ប្រភេទ ដែល​អ្នក​គួរតែ​ញ៉ាំ​រាល់ថ្ងៃ​។​

ផ្លែ​ប៉ោម​
ប៉ោ​ម គឺជា​ផ្លែឈើ​ដ៏​ល្អ​បំផុត​មួយ ដែល​អាច​ជួយ​ស​ម្រកទ​ម្ងន់​បាន​។ យ៉ាងណាមិញ សារធាតុ Flavonoids Polymers ក្នុង​ផ្លែ​ប៉ោ​ម នឹង​ជួយ​ទប់ស្កាត់ អង់ស៊ីម​ដែល​បំបែក​ជាតិ​ស្ករ មានន័យ​ថា ជំនួស​ឲ្យ​ការ​រក្សាជាតិ​ស្ករ ទុក​ជា​ប្រភេទ​ខ្លាញ់ អ្នននឹង​អាចបញ្ចេញ​វា ចោល​ពី​ក្នុង​ខ្លួន កាន់តែ​ច្រើន​ថែមទៀត​។ មួយវិញទៀត ផ្លែ​ប៉ោម មាន​សារធាតុ Pectin ដែល​ជា​ប្រភេទ​ជាតិ​សរសៃ ដែល​លាយ​ជាមួយ​នឹង Flavonoids សម្រាប់​កាត់បន្ថយ​ជាតិ​ខ្លាញ់ ដែល​ចរាចរ​ក្នុង​ឈាម​។​

ចេក​
ផ្លែ​ចេក សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូម សម្រាប់​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​។ វា​ក៏​ជា​ប្រភព​ដ៏​អស្ចារ្យ​មួយ​នៃ​អាមីដុង ដែល​ជា​កាបូ​អ៊ី​ដ្រាត ដ៏​ផ្តល់​សុខភាព​មួយ​ប្រភេទ សម្រាប់​ជួយ​ឲ្យ​ឆាប់​ឆ្អែត និង​បង្កើន​ការរំលាយ​អាហារ​។

ផ្លែ​បឺ​រី​ពណ៌​ខៀវ​
ផ្លែ​បឺរី​ប្រភេទ​នេះ មាន​កំហាប់​សារធាតុ Flavonoid ដ៏​ខ្ពស់​មួយ ឈ្មោះថា Anthocyanin ដែល​ជា​អង់​ទី​អុក​ស៊ីដង់ដ៏​ខ្លាំងក្លា សម្រាប់​ជួយ​បង្ការ​ជំងឺ​បេះដូង​។ ការកើនឡើង​ចំនួន​សារធាតុ Anthocyanin តែ​បន្តិច ក៏​ជួយ​ពង្រឹង ដល់​ការថែរក្សា​ទម្ងន់ នៅ​ធម្មតា​ដែរ​។

ផ្លែ​គី​វី​
ផ្លែឈើ​ប្រភេទ​នេះ មាន​វីតាមីន C ខ្ពស់​ជាង​ផ្លែក្រូច រហូតដល់ ២ ដង​ឯណោះ​។ ដូច្នេះ អ្នក​គួរតែ​ញ៉ាំ​វា​បន្ថែម បើសិនជា​ចង់​កាត់បន្ថយ ការ​ប្រឈម​នឹង​ជំងឺភ្នែកឡើងបាយ និង​ការពារ​ការខូចខាតរ​បស់ DNA​។

ផ្លែ​សារី​
ផ្លែឈើ​មួយ​នេះ ក៏​មាន​សារធាតុ Pectin និង​សម្បូរ​ទៅដោយ សារធាតុ Flavonols និង Flavan-3-ols សម្រាប់​ជួយ​ការពារ កុំឲ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម ប្រភេទ​ទី ២ និង​ឡើង​ទម្ងន់​ដែរ​។

ស្ត្របឺ​រី​
ផ្លែ​ស្ត្របឺ​រី មាន​អង់​ទី​អុកស៊ី​ដង់​ច្រើនណាស់ ដូចជា Falvonols និង Anthocyanins​។ ការសិក្សា​បានឲ្យដឹងថា គ្រាន់តែ​ញ៉ាំ​ស្ត្របឺ​រី ៥០ ទៅ ៨០ ក្រាម ក៏​អាច​កាត់បន្ថយ​ការ​រលាក និង​មិន​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ ក្រោយ​ពី​ញ៉ាំ​អាហារ សម្បូរ​ជាតិ​កាបូ​អ៊ី​ដ្រាត​រួច​។

ផ្លែ​ក្រូច​
ផ្លែ​ក្រូច មាន​វីតាមីន C និង ប៉ូ​តា​ស្យូម​ច្រើន ហើយ​ក៏​ត្រូវបាន​គេ​ចាត់ទុកថា ជា​ផ្លែ​ឈើ​ដ៏​ល្អ​មួយ ដែល​អាច​កាត់បន្ថយ កូ​ឡេ​ស្តេ​រ៉ុលក្នុង​ឈាម​បាន​ទៀត​។

ម្នា​ស់​
ផ្លែ​ម្នាស់ មាន​សារធាតុ Bromelain ដែល​ជា​អង់ស៊ីម រំលាយ​អាហារ​មួយ សម្រាប់​បំបែក​អាហារ ដើម្បី​កាត់បន្ថយ ការ​ហើមពោះ​។ វា​ក៏​ជួយ​បន្ថែម រសជាតិ​ផ្អែម​ដល់​អាហា​រដែរ​។

ល្ហុង​
ល្ហុង មាន​សារធាតុ Papain ដែល​ជា​សារធាតុ អាច​ជួយ​ពង្រឹង​ដល់ ការរំលាយ​អាហារ​។ ក្រៅពីនេះ វា​ក៏​ជា​ប្រភព​ដ៏​ល្អ​មួយ នៃ​សារធាតុ Folate និង​វីតាមីន C ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី19 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។