​ការ​ឈ​រពីរ​ម៉ោង​ក្នុង​មួយ​ថ្ងៃ ល្អ​ចំពោះ​សុខភាព​

​ការ​ឈ​រពីរ​ម៉ោង​ក្នុង​មួយ​ថ្ងៃ ល្អ​ចំពោះ​សុខភាព​

​ការសិក្សា​ថ្មី​មួយ បាន​រកឃើញថា ការ​ឈរ​យ៉ាង​ហោច​ណាស់ ២ ម៉ោង​ក្នុង​មួយថ្ងៃ នៅ​កន្លែងធ្វើការ គឺ​មាន​សារៈសំខាន់​ណាស់ ក្នុង​ការរក្សា​រាង និង​សុខភាព​ល្អ​។ ការ​ឈរ ជួយ​ការពារ​រាងកាយ ពី​ជំងឺ​ធ្ងន់ធ្ងរ​ដូចជា ជំងឺ​ទឹកនោម​ផ្អែម ធាត់​ជ្រុល ជំងឺ​ទាក់ទង​នឹង​របៀប​រស់នៅ និង​ជំងឺ​លើស​សម្ពាធ​ឈាម​ជាដើម​។ ផ្ទុយទៅវិញ អ្នក​ដែល​អង្គុយ រយៈពេល​ច្រើន​ម៉ោង នៅ​កន្លែងធ្វើការ នឹង​ប្រឈមមុខ ជំងឺ​ជា​ច្រើន​ទៅវិញ​ទេ​។

​ការសិក្សា​បាន​ណែនាំ​ថា ពេលវេលា​នៃ​ការ​ឈរ​រាល់ថ្ងៃ គួរតែ​បង្កើន​បន្ថែម យ៉ាងហោចណាស់ ៣ ទៅ ៤ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដែរ ព្រោះ​អ្នកនឹង​អាច​កាត់បន្ថយ ការ​អង្គុយ​ច្រើន​ម៉ោង​បាន​។ ដើម្បី​ធ្វើ​បែប​នេះ នៅ​កន្លែង​ធ្វើការ​បាន យ៉ាងហោចណាស់ ក៏​ត្រូវ​មាន​តុ​ដែល​អាច​អង្គុយ និង​ឈរ​បានដែរ ហើយ​មិន​ប៉ះពាល់ ដល់​លទ្ធភាព​ការងារ​របស់​ពួកគេ​។ ។

នៅពេល​មនុស្ស នៅ​កន្លែងធ្វើការ យ៉ាងហោចណាស់ ក៏​ពួកគេ​ត្រូវ​ចំណាយពេល ៧០ ទៅ ៨០ ភាគរយ ដើម្បី​អង្គុយ​ធ្វើការ​នៅ​កៅអី​ដែរ​។ ដូច្នេះ វា​ពិតជា​អាច​នាំឲ្យមាន ជំងឺ​ទាក់ទង​នឹង​របៀប​រស់នៅ​ច្រើន ដូចជា ជំងឺ​ទឹកនោម​ផ្អែម លើស​សម្ពាធ​ឈាម និង​ធាត់​ជ្រុល​ដែរ​។

គ្រាន់តែ​ជា​សកម្មភាព​តិច ដូចជា ការដើរ​នៅ​ជុំវិញ​ការិយាល័យ និង​ឈរ​រយៈពេល ២ ម៉ោង ក៏​ល្អ​ចំពោះ​សុខភាព​ណាស់ដែរ​។ នេះ​គឺជា​អត្ថប្រយោជន៍​ជា​ពិសេស សម្រាប់​អ្នក​ដែល​មិន​មាន​ពេល ធ្វើ​លំ​ហាត់ប្រាណ​រាល់ថ្ងៃ​។

អ្នកស្រាវជ្រាវ​ក៏បាន​ណែនាំ​ដែរ​ថា ត្រឹមតែ​ការពត់ពែន​ខ្លួន​តិចតួច យ៉ាងហោចណាស់ ៣០ ទៅ ៤០ នាទី​នៃ​ការ​អង្គុយ និង​ការផ្លាស់ប្តូរ​ឥរិយាបទ​អង្គុយ ក៏​អាច​ជួយ​កាត់បន្ថយ ការឈឺ​សាច់ដុំ និង​ខ្នង​បានដែរ​។ រឿង​នេះ​អាច​នឹង​ទទួលបាន​យ៉ាង​ងាយ តាមរយៈ​ការ​ឈរ​ពីរ​ទៅ​បី​ម៉ោង ខណៈពេល​កំពុង​តែ​ធ្វើកា​រ​នៅ​តុ ដែល​ឈរ​តែម្តង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី19 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។