ឪ​ពុក​ចិ​ត្ត​តិ​រិ​ច្ឆា​ន ចាប់​រំ​លោ​ភ​កូន​ស្រី​ប​ង្កើ​ត​ អា​យុ​៩​ឆ្នាំ រួ​ច​គំ​រា​ម​ស​ម្លា​ប់​ចោ​ល​ទៀត​

ភ្នំពេញ៖ ឪ​ពុក​តិ​រិ​ច្ឆា​ន​ម្នា​ក់ បាន​ចា​ប់​រំ​លោ​ភ​កូន​ស្រី​ប​ង្កើ​ត អា​យុទើ​ប​តែ​ ៩​ឆ្នាំ​រ​ហូ​ត​ពី​ ២​ទៅ​៣​ដង ថែម​ទាំ​ង​គំ​រា​ម​ស​ម្លា​ប់​ចោ​ល​ទៀត​ផ​ង​ ហើ​យ​ត្រូវ​បា​ន​ក​ម្លាំ​ង​ន​គ​រ​បា​ល​កា​រិ​យា​ល័​យ ព្រ​ហ្ម​ទ​ណ្ឌ​ក​ម្រិ​ត​ធ្ង​ន់ សហ​កា​រ​ជា​មួយ​ន​គ​រ​បា​ល​ខ​ណ្ឌ​ឫ​ស្សី​កែ​វ ចាប់​ខ្លួ​ន​នៅ​​ថ្ងៃ​ទី ១៨ ខែ មីនា ឆ្នាំ ២០១៦ នេះ​។ មន្រ្តី​ន​គ​រ​បា​ល​មូ​ល​ដ្ឋា​ន​ ខណ្ឌ​ឫ​ស្សី​កែ​វ បាន​ឲ្យ​ដឹ​ង​ថា​ជ​ន​ស​ង្ស័យ​ជា​ឪ​ពុក​ឈ្មោះ ហ៊ិន សំ​អា​ត អា​យុ​៣​៤​ឆ្នាំ​ មុខ​រប​រ​គ្មា​ន​ស្នា​ក់​នៅ ផ្ទះ​លេ​ខ​៤៧៦១H ផ្លូវ​៥៩៨ ក្រុម​ទី​៣ ភូមិ​បឹ​ង​ឈូ​ក សង្កា​ត់​គី​ឡូ​ម៉ែត្រ​លេ​ខ​៦ ខ​ណ្ឌ​ឫស្សី​កែ​វ ហើយ​ត្រូ​វ​បា​ន​ឃា​ត់​ខ្លួ​ន​ នៅ​ចំ​ណុច​បូរី​អង្គ​រ​ភ្នំ​ពេ​ញ​ផ្លូវ​បេ​តុ​ង​ក្រុ​ម​១៣ ភូមិ​ទួល​គោ​ក​សង្កាត់​ទួលស​ង្កែ។ ដោយឡែក ក្មេងស្រីរងគ្រោះមានឈ្មោះ ស.អ.ណ អាយុ៩ឆ្នាំ ត្រូវបានឪពុកបង្កើតចាប់រំលោភ កាលពីវេលាម៉ោង៧យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០១៦​នៅ​ក្នុង​ផ្ទះ​។ ក្មេងស្រីរងគ្រោះ បានសមត្ថកិច្ចថា ឪ​ពុក​រប​ស់នា​ង​បា​ន​ចា​ប់​រំ​លោ​ភ​ ២​ទៅ​៣​ដង រួច​ហើយ​ព្រម​ទាំ​ង​គំ​រា​ម​សម្លា​ប់​ទៀត​ផ​ង​។ បច្ចុប្បន្នជនសង្ស័យត្រូវប្រគល់ឲ្យការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់៕ ដោយ៖ ចន្ធី