ក្រុម​​បា​ល់​​​ទា​ត់​​​ក​ម្ពុ​ជា​​ឈ្នះ​​ឡាវ​​​ដោ​យ​​ពិន្ទុ ​៣​​​ទ​ល់​​​នឹង​​២​​គ្រា​ប់​

ភ្នំពេញ៖ លទ្ធ​ផ​ល​​ប្រ​កួត​​​បា​ល់​​​ទា​ត់​​រវា​ង​​ក្រុម​​​បា​ល់​​​ទា​ត់​​​ក​ម្ពុ​ជា និង​​ឡាវ នៅ​​វគ្គ​​ផ្ដា​ច់​​ព្រ័​ត្រ គឺ​​កម្ពុ​ជា​​​បា​ន​​​ទ​ទួល​​ជ័​យ​ជំ​នះ ដោ​យ​​ពិន្ទុ​​៣ ទល់​នឹង​​២​គ្រា​ប់​។​ នៅ​​យ​ប់​​ថ្ងៃ​​ទី​​១៨ ខែ​​មី​នា នេះ​ក្រុម​​​កី​ឡា​​បាល់​ទា​ត់​​​ក​ម្ពុ​ជា និង​​ឡាវ ប្រ​កួត​​គ្នា​​​ជា​​លក្ខ​ណៈ​​មិត្ត​ភា​ព​​​​​អ​ន្តរ​ជា​តិ វាង​​ក្រុម​ Cambodian All-Stars ជា​មួយ​​ក្រុ​ម Laos All-Stars។ ការ​រៀបចំ​ឲ្យ​មាន​កម្មវិធី​ប្រកួត​បាល់ទាត់​មិត្តភាព​​នេះ ធ្វើ​ឡើង​ដើម្បី​អបអរ​សាទរ​ខួប​លើក​ទី​៦០ នៃ​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ទាំង​២ ដោយ​​មាន​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ទាំង​២​ចូល​រួម​ផង​ដែរ។ កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុម​បាល់ទាត់​កម្ពុជា Cambodian All-Stars ធ្លាប់​បាន​ប្រកួត​ឈ្នះ​ក្រុម​បាល់ទាត់​ជើង​ខ្លាំង​របស់​ថៃ ឈ្មោះ បុរីរ៉ាំ យូ​ណៃ​ធីត​(Buriram United F.C) ដោយ​ពិន្ទុ​៦ ទល់​នឹង​៥គ្រាប់៕ ដោយ៖ ចន្ធី