ជនសង្ស័យ​៣​នាក់​ជាប់ចោទ​ប្រើប្រាស់ និង​ចែកចាយ​ថ្នាំញៀន​ត្រូវ ប៉េអឹម​ចាប់​វ៉ៃខ្នោះ​បញ្ជូនទៅ​តុលាការ​

​ខេត្ត​ព្រះសីហនុ​៖ ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់ និង​ចែកចាយ​ថ្នាំញៀន ត្រូវ​កម្លាំង​ការិយាល័យ​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ឆ្មក់​ចុះបង្ក្រាប​ដោយ​ចាប់​ឃាត់ខ្លួន​ព្រមទាំង​ដកហូត​បាន​វត្ថុតាង​មាន​ថ្នាំញៀន​ជាច្រើន​កញ្ចប់ និង​សម្ភារៈ​ពាក់ព័ន្ធ​ជាច្រើន​មុខ​ទៀត​។ ក្នុង​ប្រតិបត្តិការ​ឆ្មក់​បង្ក្រាប​នោះ បានធ្វើ​ឡើង​នៅ​ម៉ោង​១៧ និង​២០ នាទី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ម្តុំ​មុខ​រោងចក្រ​ស្រា​បៀ​អង្គរ ស្ថិតក្នុង​ក្រុម​៨ ភូមិ​៣ សង្កាត់​១​ក្រុង​_​ខេត្ត​ព្រះសីហនុ​។

​លោក ឧ​ត្ត​ម​សេនីយ៍ ហេង​ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ដែល​បង្ក្រាបបាន​នេះ​មាន​៖ ១/-​ឈ្មោះ ចាន់ .​សារឿន ហៅ​ទូច ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ឡាន​មាន​ទីលំនៅ​ក្រុម​៨ ភូមិ​៣ សង្កាត់​១​ក្រុង​_​ខេត្ត​ព្រះសីហនុ​។ ២/​ឈ្មោះ ចាន់ សារ៉ូ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើកបរ មាន​ទីលំនៅ​ក្រុម ១២ ភូមិ​១ សង្កាត់​១ ក្រុង _ ខេត្ត​ព្រះ​សីហ និង​ទី​៣/​ឈ្មោះ ប៉ែន ហាវ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ឡាន​មាន​ទីលំនៅ​ក្រុម ៨. ភូមិ​៣ សង្កាត់​១ ក្រុង _​ខេត្ត ព្រះសីហនុ​។

​លោក​ឧ​ត្ត​ម​សេនីយ៍ បាន​ឲ្យ​ដឹង​ទៀតថា វត្ថុតាង​ចាប់​យកបាន​រួមមាន​៖ ១​ម្សៅ​ស​ថ្លា​ចំនួន​៦​កញ្ចប់ ទម្ងន់​ស្មើរ​នឹង​៣,៧​ក្រាម ថ្លឹង​គិត​ទាំង​សំបក​, ដប​ជក់​ចំនួន​២,​ដែកកេះ​ចំនួន​១,​ទូរស័ព្ទដៃ​ចំនួន​៥​គ្រឿង​,​ប្រាក់រៀល​ចំនួន​១០០,០០០ រៀល​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ រួមទាំង​វត្ថុតាង​ត្រូវបាន​នាំមក​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ដើម្បី​ធ្វើការ​សាកសួរ​ស្រាវជ្រាវ​បន្ត​៕ សមុទ្រ​ខៀវ​

KA-19-03-2016-01 KA-19-03-2016-02