ស៊ុប​ផ្លែ​ត្នោត ផ្លែ​ចាក លុក​ឈិ​ត​

គ្រឿងផ្សំ​
-​ផ្លែ​ត្នោត​ខ្ចី លុក​ឈិ​ត ផ្លែ​ចាក​រួមគ្នា​កន្លះ​កូនចាន​
– ទ្រូង​មាន់ស្ងោរ​ឆ្អិន​ហែក​ជា​សរសៃៗ ១ ភាគ ៤ កូនចាន​
– សាច់​ក្តាម ១ ភាគ ២ កូនចាន​
– ផ្សិតត្រចៀកកណ្តុ​រស ៣០ ក្រាម​
– ផ្សិត​ក្រអូប​ស្រស់​ហាន់​ជា​សរសៃ ១ ដើម​
– ផ្សិតត្រចៀកកណ្តុរ​ខ្មៅ​ហាន់​ជា​សរសៃ ១ ស្លាបព្រា​បាយ​
– ​​​ ​ផ្សិត​ម្ជុល​កាត់​គល់​ចេញ ២០ ក្រាម​
– ស្នៀតពោត​ខ្ចី​ហាន់​បញ្ឆិត​ស្តើងៗ ២ ផ្លែ​
– ខ្ញី​ចាស់​ហាន់​ជា​កង់ ៥ ទៅ ៦ កង់​
– ទឹក​ស៊ុប​មាន់ ២ ទៅ ២ កន្លះ​កូនចាន​
-​  ទឹកស៊ីអ៊ីវ​ស ១ ទៅ ១ កន្លះ​ស្លាបព្រា​កាហ្វេ​
-​  ម្រេច​ម៉ដ្ឋ ១ ភាគ ៨ ស្លាបព្រា​កាហ្វេ​
– ស្ករស កន្លះ​ស្លាបព្រា​កាហ្វេ​
– ជីរវ៉ាន់ស៊ុយ ២ ទៅ ៣ ដើម​
– ម្សៅដំឡូង​មី​លាយ​ទឹក​បន្តិច ១ ទៅ ១ កន្លះ​ស្លា​ព្រា​បាយ​
– ទឹកខ្មេះ ម្ទេស​ជ្រក់​

វិធី​ធ្វើ​
​ចិត​សម្បក​ផ្លែ​ត្នោត​ចេញរួច​ហាន់​ជា ៤ ចំណិត​ក្នុង ១ ផ្លៃ ។ លុក​ឈិ​ត និង ផ្លែ​ចាក​ស្រុស​ទឹកក្តៅ​ដើម្បី​បន្ថយ​ជាតិ​ផ្អែម ។
​ដាំទឹក​ស៊ុប​មាន់ ដាក់​ខ្ញី​ចាស់ ទឹកស៊ីអ៊ីវ​ស ស្ករស ហើយ​រង់ចាំ​ទាល់តែ​ពុះ​ទើប​ដាក់​ផ្សិត​ផ្សេងៗចូល លុះដល់​ឆ្អិន​សឹម​ដាក់​ស្នៀតពោត​ខ្ចី ផ្លែ​ត្នោត លុក​ឈិ​ត ផ្លែ​ចាក សាច់​ក្តាម សាច់មាន់ និងម្សៅ​មីរួចហើយ​កូរ​វា​ចូលគ្នា​ឱ្យចេញ​ខាប់​បន្តិច​បន្ទាប់មក​ដួស​ដាក់​ភាជន៍​រោយ​ម្រេច​ម៉ដ្ឋ ជីរវ៉ាន់ស៊ុយ​លើក​យកមក​ទទួលទាន​ជាមួយ​ទឹកខ្មេះ​ម្ទេស​ជ្រក់​យ៉ាង​ឆ្ងាញ់​ពិសា ៕​

ប្រភព៖ pmhotnews

  • ស៊ុប​ផ្លែ​ត្នោត ផ្លែ​ចាក លុក​ឈិ​ត​已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/03/19  Category:ចំនេះដឹង
Tags: