តើមួយណាជាកណ្តាប់ដៃរបស់អ្នក? វាអាចប្រាប់ពីជោគ វាសនារបស់អ្នកបាន

ជោគវសនារបស់មនុស្សយើងគឺអាចទាយបានតាមវិធីផ្សេងៗ ដូចជាទាយតាមការមើលខ្សែរបាតដៃជាដើម តែថ្ងៃនេះ យើងសូមបង្ហាញជាមួយនឹងគន្លឹះថ្មីមួយដែលអាចដឹងពីជោគវានសារបស់អ្នកបានដោយការក្តាប់ដៃ។ចំពោះកាធ្វើបែបនេះគឺតម្រូវអោយ អ្នកក្តាប់ដៃតែម្តងប៉ុននោះ ហើយអ្នកមិនត្រូវមើលលទ្ធផលមុនជាដាច់ខាត់

អ្នកអាចធ្វើការក្តាប់ដៃណាក៏បានតាមដែលអ្នកពេញចិត្ត ហើយបន្ទាប់មកសូមមើលលទ្ធផលតាមលេខរៀងខាងក្រោម៖

១). បើអ្នកក្តាប់ដៃទៅស្រាប់តែមានរូបដូចលេខមួយនេះ អាចបញ្ជាក់ថា អ្នកគឺជាមនុស្សដែលល្អ ដែលចេះជួយយកអាសារទុក្ខធុរៈអ្នកដ៏ទៃ ហើយអ្នកតែងតែស្វែងរកជាមួយនឹង ចំណេះដឹងថ្មីៗ។ លើសពីនេះទៅទៀត ការធ្វើដំណើរផ្សងព្រេងគឺជាចំណង់ចំណូលចិត្តរបស់អ្នក ហើយបើសិនជាអ្នកជួបនូវឧបសគ្គអ្វីមួយនេះ អ្នកមិនដែលចុះញ៉ម(ខ្លាចរអារ) វានោះឡើយ  ដោយមិនបានពឹងពាក់គេឯងអោយជួយនោះដែរ។

២). បើអ្នកក្តាប់ដៃមានរូបដូចលេខពីរនេះ អាចបញ្ជាក់ថា អ្នកជាមនុស្សដែលមានអ្នកដ៏ទៃចូលចិត្តអាណិតស្រឡាញ់ ហើយអ្នកក៏ជាមនុស្សដែលគួរអោយទាក់ទាញផងដែរ។ ទន្ទឹមនឹងនេះដែរ អ្នកអាចនឹងក្លាយជាមេដឹកនាំ ដោយសារតែភាពស្មោះត្រង់និងការជឿជាក់ទៅលើខ្លួនឯង។ ទោះជាយ៉ាងណា មានពេលខ្លះ អ្នកពិបាកចិត្តនៅក្នុងការសម្រេចចិត្តផងដែរ ព្រោះតែអ្នកខ្លាចសម្រេចចិត្តទៅខុស ហើយភាពបរាជ័យគឺជារឿងមួយដែលអ្នកខ្លាចជាទីបំផុត។

៣). បើសិនជាអ្នកក្តាប់ដៃទៅដៃរបស់អ្នកដូចលេខបី គឺបញ្ជាក់ថា  ភាគច្រើនអ្នកមានការខ្មាសអៀន ហើយអ្នកតែងតែបិទបាំងនូវគុណសម្បត្តិ៏របស់ខ្លួន ដោយមិនអោយនណាម្នាក់ដឹងនោះឡើយ។ ម្យ៉ាងវិញទៀតនោះ ការងាររបស់អ្នកតែងតែផ្ចិតផ្ទង់ ហើយជាមនុស្សដែលមានប្រាជ្ញាផងដែរ៕

ប្រភព៖ khmerwonder

  • តើមួយណាជាកណ្តាប់ដៃរបស់អ្នក? វាអាចប្រាប់ពីជោគ វាសនារបស់អ្នកបាន已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/03/19  Category:ចំនេះដឹង
Tags: