១០​ចំណុចគួរ​ដឹង​ពី​​​​ដាណឺម៉ាក​​ ប្រទេស​​លេខ​១​​ផ្នែក​សុខសាន្ត​​បំផុត​លើ​លោក​ឆ្នាំ​២០១៦

​ប្រទេស​​ដាណឺម៉ាក ត្រូវ​បាន​​ចាត់​​ចំណាត់​ថ្នាក់​លេខ​១​ជា​ប្រទេស​​សុខសាន្ត​បំផុត​​លើ​​ពិភព​លោក​ប្រចាំ​ឆ្នាំ​ ២០១៦​កាល​ពី​ពេល​ថ្មី​ៗ។ នេះ​ដោយ​យោង​តាម​របាយការណ៍ World Happiness។ ចំពោះ​ប្រទេស​​​ស្ថិត​ក្នុង​ទ្វីប​អឺរ៉ុប​​ដែល​ត្រូវ​ចាត់​ទុក​ជា​ប្រទេស​​មាន​សន្តិភាព​បំផុត​លើ​លោក​​មួយ​នេះ មាន​​​ទម្លាប់​​រស់​នៅ​ប្លែក​ៗ​មួយ​ចំនួន​​​ដែល​មនុស្ស​ជា​ច្រើន​ចង់​ដឹង​ ជា​ពិសេស​អ្នក​ទេសចរ​។ តើមានរឿងប្លែកៗអ្វីខ្លះទៅ? តាម​រយៈ​គេហទំព័រ​ Visit Denmark បាន​បង្ហាញ​ពី​​ចំណុច​​គួរ​ដឹង​មួយ​ចំនួនពីប្រទេសដាណឺម៉ាក​ដូច​ខាង​ក្រោម៖ ​​​​​​​​​​

១០​ចំណុចគួរ​ដឹង​ពី​​​​ដាណឺម៉ាក​​ ប្រទេស​​លេខ​១​​ផ្នែក​សុខសាន្ត​​បំផុត​លើ​លោក​ឆ្នាំ​២០១៦ ១០​ចំណុចគួរ​ដឹង​ពី​​​​ដាណឺម៉ាក​​ ប្រទេស​​លេខ​១​​ផ្នែក​សុខសាន្ត​​បំផុត​លើ​លោក​ឆ្នាំ​២០១៦

១. គោរព​ច្បាប់

ជា​ចំណុច​មួយ​ដែល​​​ជន​ជាតិ​បរទេស​ជា​ច្រើន​​​កោត​សរសើរ​​ប្រជាជន​ដាណឺម៉ាក។ ជា​ធម្មតា​​ អ្នក​រស់​នៅ​ទី​នោះ​​ជា​មនុស្ស​គោរព​ច្បាប់​ទម្លាប់​​ប្រទេស​។ ជា​​ឧទាហរណ៍​ជាក់​ស្ដែង​​មួយ​​​នៅ​ប្រទេស​ដាណឺម៉ាក ប្រជាជន​​មិន​ឆ្លង​​ផ្លូវ​ស្តុប​​នោះ​ទេ​​បើ​​ទោះ​ជា​​មិន​មាន​ឡាន​ឬ​កង់​ឆ្លង​កាត់​ក៏​ដោយ។

១០​ចំណុចគួរ​ដឹង​ពី​​​​ដាណឺម៉ាក​​ ប្រទេស​​លេខ​១​​ផ្នែក​សុខសាន្ត​​បំផុត​លើ​លោក​ឆ្នាំ​២០១៦

​​​​​​​​២. ជិះ​កង់

ប្រជាជន​ដាណឺម៉ាក​ចូល​ចិត្ត​ជិះ​កង់។ ទោះ​បី​ជា​ពេល​ខ្លះ​ត្រូវ​ពាក់​អាវ​ធំ​​ទៅ​ធ្វើ​ការ ឬ​ស្លៀក​សំលៀក​បំពាក់​ម៉ូដ​ប្លែក​ៗ​​ ទៅ​ធ្វើ​ការ​ឬ​ទៅ​រៀន​​​ ពួក​គេ​តែង​ជិះ​កង់​។ នៅ​ក្នុង​រដ្ឋធានី​ Copenhagen ប្រជាពលរដ្ឋ​​៥០​ភាគ​រយ​​ប្រើ​ប្រាស​កង់​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​​​​ជា​រៀង​រាល់​ថ្ងៃ។

១០​ចំណុចគួរ​ដឹង​ពី​​​​ដាណឺម៉ាក​​ ប្រទេស​​លេខ​១​​ផ្នែក​សុខសាន្ត​​បំផុត​លើ​លោក​ឆ្នាំ​២០១៦

៣. ពាក្យ​មិន​សូវ​គួរ​សម​តែ​​​អត្តចរិត​សុភាព​រាប​សារ​

​“មេត្តា” “សូម​អភ័យ​ទោស​” “ពាក្យ​អរគុណ” ពាក្យ​ទាំង​នេះ​ពុំ​មាន​​​ប្រើ​ប្រាស់​នៅ​ប្រទេស​ដាណឺម៉ាក​ទេ។ ប្រជាជន​ដាណឺម៉ាក​​ជា​មនុស្ស​​សុភាព​រាប​សារ​​និង​គួរ​សម​គួរ​​ឲ្យ​គោរព ប៉ុន្តែ​​សូម​កុំ​​ភ្ញាក់​ផ្អើល​​នៅ​ពេល​ពួក​គេ​និយាយ​​ខ្លី​ៗ​កំបុត​ៗ​ដូច​ជា “ឲ្យ​បៀ​ខ្ញុំ​មួយ​” នៅ​ក្នុង​​ភោជនីយដ្ឋាន​​ ដោយ​សារ​ពាក្យ​​គួរ​សម​ពុំ​មាន​ក្នុង​ភាសា​របស់​ពួក​គេ​ទេ។

១០​ចំណុចគួរ​ដឹង​ពី​​​​ដាណឺម៉ាក​​ ប្រទេស​​លេខ​១​​ផ្នែក​សុខសាន្ត​​បំផុត​លើ​លោក​ឆ្នាំ​២០១៦

​​​​​​៤. ស្រា

ស្រាបៀ​ជា​ចំណែក​មួយ​នៃ​វប្បធម៌​ដាណឺម៉ាក​​ជាង​៥​ពាន់​ឆ្នាំ​មក​ហើយ។ នា​ពេល​​បច្ចុប្បន្ន​នេះ​​មាន​រោង​ចក្រ​បិត​ស្រា​ជាង​១០០​កន្លែង​ក្នុង​ប្រទេស​​​ដាណឺម៉ាក​។ ជា​ធម្មតា​​ក្មេង​ៗ​​ក្នុង​ប្រទេស​នោះ​ចាប់​ផ្ដើម​ផឹក​ស្រាបៀ​នៅ​អាយុ​១៤​ឆ្នាំ។ ចំណែក​​សិស្ស​សាលា​វ័យ​ជំទង់​ប្រសិន​បើ​មាន​កម្មវិធី​ជប់​លៀង​នៅ​សាលា​អាច​ញ៉ាំ​ស្រា​បាន​ប៉ុន្តែ​​ដោយ​មាន​ការ​ទទួល​ខុស​ត្រូវ​​ខ្លួន​ឯង។

១០​ចំណុចគួរ​ដឹង​ពី​​​​ដាណឺម៉ាក​​ ប្រទេស​​លេខ​១​​ផ្នែក​សុខសាន្ត​​បំផុត​លើ​លោក​ឆ្នាំ​២០១៦

៥. ទង់​ជាតិ​​​​​​

ទង់​​ជាតិ​​តំណាង​ប្រទេស​ដាណឺម៉ាក​ ជា​វត្ថុ​ដែល​គេ​ប្រទះ​ឃើញ​​​​គ្រប់​ទី​កន្លែង​​​​នៅ​ក្នុង​ប្រទេស​នោះ។ តាំង​ពី​នៅ​ផ្ទះ សួនច្បារ សាលារៀន។ ទង់​ជាតិ​​​តំណាង​ប្រទេស​ជា​និមិត្ត​សញ្ញា​សំខាន់​មួយ​​របស់​ប្រជាជន​ដាណឺម៉ាក​ដែល​បង្ហាញ​​ពី​តំណាង​​ពី​ក្ដី​ស្រលាញ់​និង​​ទំនាក់ទំនង​ពួក​គេ។

១០​ចំណុចគួរ​ដឹង​ពី​​​​ដាណឺម៉ាក​​ ប្រទេស​​លេខ​១​​ផ្នែក​សុខសាន្ត​​បំផុត​លើ​លោក​ឆ្នាំ​២០១៦

៦.ប្រជាជន​ចូល​ចិត្ត​ដើម​ឈើ​អែម​​​​​

ប្រជាជន​​ដាណឺម៉ាក​​ចូលចិត្ត​​​អាហារ​​ធ្វើ​ពី​​ដើម​ឈើ​អែម(​ Licorice ​) គ្រប់​ប្រភេទ។ មាន​​របស់​ញ៉ាំ​ដូច​ជា​ ភេសជ្ជៈ​ ការ៉េម​​ រសជាតិ​ដូច​ឈើ​អែម​ជា​ច្រើន​ជា​ពិសេស​ថ្ងៃ​បុណ្យ​ ដែល​ប្រជាជន​ចូល​ចិត្ត​​​ធ្វើ​​បរិភោគ។

១០​ចំណុចគួរ​ដឹង​ពី​​​​ដាណឺម៉ាក​​ ប្រទេស​​លេខ​១​​ផ្នែក​សុខសាន្ត​​បំផុត​លើ​លោក​ឆ្នាំ​២០១៦

៧. ភាព​ស្មើសិទ្ធិ​គ្នា ​​

វប្បធម៌​​នៅ​ក្នុង​ប្រទេស​ដាណឺម៉ាក​​​​បង្ហាញ​ពី​ភាព​ស្មើ​សិទ្ធ​គ្នា មតិ​រួម​ ភាព​ទុក​ចិត្ត​គ្នា គោរព​គ្នា​​​សមត្ថភាព​ធ្វើ​ការ​ និង​ការ​មាន​គ្រួសារ។ អ្នក​ទៅ​លេង​ប្រទេស​ដាណឺម៉ាក​ជា​លើក​ដំបូង​អាច​មាន​ការ​ភាន់​ច្រឡំ​ថា​ប្រជាជន​ប្រទេស​នោះ​មាន​ភាព​គំរោះ​គំរើយ​ពេល​និយាយ​រក​គ្នា ប៉ុន្តែ​នោះ​ជា​របៀប​និយាយ​របស់​ពួក​គេ ហើយ​​ប្រជាជន​ដាណឺម៉ាក​តែង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។

១០​ចំណុចគួរ​ដឹង​ពី​​​​ដាណឺម៉ាក​​ ប្រទេស​​លេខ​១​​ផ្នែក​សុខសាន្ត​​បំផុត​លើ​លោក​ឆ្នាំ​២០១៦

៨. ភាព​ឯកជន​​​

ប្រជាជន​​ដាណឺម៉ាក​​ឲ្យ​តម្លៃ​ខ្ពស់​លើ​ភាព​​ឯកជន​​របស់​មនុស្ស​ម្នាក់ៗ ដែល​ជា​ហេតុផល​​ប្លែក​មួយ​​នៅ​ពេល​ពួក​គេ​មិន​​​និយាយ “សួស្ដី តើ​អ្នក​សុខ​សប្បាយ​ជា​ទេ?” ជា​មួយ​អ្នក​ទេសចរ។ នេះ​មិន​មែន​ពួក​មិន​រាក់​ទាក់​នោះ​ទេ ប៉ុន្តែ​ជា​របៀប​មួយ​ដែល​ពួក​គេ​គិត​ថា​មិន​បំពាន​លើ​ភាព​​​ឯក​ជន​របស់​អ្នក។

១០​ចំណុចគួរ​ដឹង​ពី​​​​ដាណឺម៉ាក​​ ប្រទេស​​លេខ​១​​ផ្នែក​សុខសាន្ត​​បំផុត​លើ​លោក​ឆ្នាំ​២០១៦

៩. កូន​​ង៉ែត

អ្នក​ប្រាកដ​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ពេល​ឃើញ​ប្រជាជន​ដាណឺម៉ាក​ទុក​កូន​ង៉ែត​​ក្នុង​រទេះ​​ឲ្យ​គេង​​​នៅ​ខាង​​ក្រៅ​​ ដូច​ជា​ទី​សាធារណៈ ទោះ​ជា​មាន​ភ្លៀង ព្រិល​ ដរាប​ណា​​ពួក​គេ​​​ពាក់​សំលៀក​បំពាក់​កក់​ក្ដៅ​ដល់​កូន​ៗ​ពួក​គេ​ដោយ​វា​ជា​រឿង​ធម្មតា។ ដោយ​សារ​ដាណឺម៉ាក​ ជា​ប្រទេស​សុខសាន្ត​​​មួយ អ្នក​អាច​ឃើញ​ប្រជាជន​​​ប្រទេស​នោះ​ទុក​កូន​​ៗ​នៅ​ខាង​ក្រៅ​ដោយ​មិន​ភ័យ​ខ្លាច​​​មាន​អ្នក​លួច​។

១០​ចំណុចគួរ​ដឹង​ពី​​​​ដាណឺម៉ាក​​ ប្រទេស​​លេខ​១​​ផ្នែក​សុខសាន្ត​​បំផុត​លើ​លោក​ឆ្នាំ​២០១៦

ប្រភព៖ news.sabay

  • ១០​ចំណុចគួរ​ដឹង​ពី​​​​ដាណឺម៉ាក​​ ប្រទេស​​លេខ​១​​ផ្នែក​សុខសាន្ត​​បំផុត​លើ​លោក​ឆ្នាំ​២០១៦已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/19  Category:កំសាន្ត
Tags: