ក្ដៅៗ​! យន្តហោះ​ដឹក​អ្នកដំណើរ​ឌុយបៃ​ ធ្លាក់​នៅ​ប្រទេស​រុស្ស៊ី​


យន្តហោះ​ FZ981 ​របស់​ក្រុមហ៊ុន​ Flydubai​ បាន​ធ្លាក់​នៅ​ទីក្រុង​ Rostov-on-Don ​ភាគ​ខាងត្បូង​ប្រទេស​រុស្ស៊ី​ ហើយ​នៅ​ក្នុង​ឧប្បត្តិហេតុ​នេះ​បាន​សម្លាប់​អ្នក​ដំណើរ​ និង​អ្នក​បម្រើការ​លើ​យន្តហោះ​ទាំងអស់​ ៥៩​នាក់​ យន្តហោះ​មួយ​នេះ​ត្រូវ​បាន​គេ​ឲ្យដឹង​ទៀត​ថា​ វា​បាន​ធ្លាក់​ក្នុងអំឡុងពេល​បម្រុង​នឹង​ចុះចត។​

អ្នក​គ្រប់គ្រង​ចរាចរណ៍​ផ្លូវ​អាកាស​ និង​ក្រុម​ភ្នាក់ងារ​សង្គ្រោះ​បន្ទាន់​បាន​បញ្ជាក់​ថា​ យន្តហោះ​ប្រភេទ​ Boeing 737-800​ បាន​ធ្លាក់​នៅ​ជិត​ផ្លូវ​ហោះហើរ​ ដោយសារ​មាន​បញ្ហា​មើល​មិន​ឃើញ​ ហើយ​ក្នុង​នោះ​ក្រសួង​ Emergencies ​ប្រចាំ​តំបន់​បាន​ឲ្យ​ដឹង​ថា​ មនុស្ស​ដែល​នៅ​លើ​យន្តហោះ​ទាំងអស់​ បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​ដ៏​គួរឲ្យ​រន្ធត់​នេះ។​

ជា​ចុងក្រោយ​អ្នក​ដំណាង​ប្រចាំ​តំបន់​បាន​និយាយ​ថា​ “​ក្នុង​ខណៈ​ពេល​ប៉ុនប៉ង​ចុះចត​ Boeing-737​ បាន​ធ្លាក់​ ហើយ​នៅ​ក្នុង​យន្តហោះ​នេះ​មាន​អ្នកដំណើរ​៥៥​នាក់​​ ហើយ​ពួកគេ​បាន​ស្លាប់​ទាំងអស់​។”

ប្រភព៖ kqube

  • ក្ដៅៗ​! យន្តហោះ​ដឹក​អ្នកដំណើរ​ឌុយបៃ​ ធ្លាក់​នៅ​ប្រទេស​រុស្ស៊ី​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/19  Category:កំសាន្ត
Tags: