គុណ​ប្រយោជន៍​សុខភាព​នៃ​សាច់ខ្នុរ​ និង​គ្រាប់​របស់​វា​

បរិមាន​សារធាត​ចិញ្ចឹម​នៃ​ផ្លែ​ខ្នុរ​ផ្ដល់​គុណ​ប្រយោជន៍​យ៉ាង​អស្ចារ្យ​ដល់​សុខភាព។​ វា​មាន​ផ្ទុក​សារ​ធាតុ​ចិញ្ចឹម​សំខាន់ៗ​ជា​ច្រើន​ដូច​ជា ​វីតាមីន​A វីតាមីន​C ​វីតាមីនB6 ​ កាល់ស្យូម​ ប៉ូតាស្យូម​ ជាតិ​ដែក​ Folic ​អាស៊ីដ​ thiamin​, riboflavin,​ niacin​និង​ម៉ាញេ​ស្យូម។​  ម្យ៉ាង​ទៀត​វា​សម្បូរ​ទៅ​ដោយ​​ជាតិ​សរសៃ​ Fibe​r​ និង​មាន​នូវ​ភាព​សំខាន់​នៃ​សារធាតុ ​Flavonoid ​ដូច​ជា ​ , such​ as​ carotene,​ xanthin​, lutein​ និ​ង​សារធាតុ​ cryptoxanthin។ ​ខាងក្រោម​នេះ ​យើង​សូម​ណែនាំ​គុណ​ប្រយោជន៍​មួយចំនួន​នៃផ្លែខ្នុរ​៖

លើកកម្ពស់ប្រព័ន្ធស៊ាំរាងកាយ៖ ដោយវាជាប្រភពដ៏ប្រសើរនៃវីតាមីនC(សារធាតុប្រឆាំងនឹងអុកស៊ីដកម្ម) ខ្នុរនេះផ្ដល់ការលើកកម្ពស់ប្រព័ន្ធស៊ាំរាងកាយ ដោយការទ្រទ្រង់មុខងារកោសិកាឈាមស។ ម្យ៉ាងទៀតសារធាតុប្រឆាំងនឹងអុកស៊ីដកម្មប្រភេទនេះមានប្រសិទ្ធភាពជួយបន្សាបរ៉ាឌីកាល់សេរីនៅក្នុងរាងកាយ ដែលធ្វើឱ្យខូចភ្នាសកោសិកា និង DNA។ ប្រព័ន្ធស៊ាំរបស់រាងកាយមានសុខភាពល្អបង្កើតបានជារ៉េស៊ីស្ទ័រដ៏ខ្លាំងប្រឆាំងនឹងការឆ្លងបាក់តេរី និងមេរោគ។ ប្រការនេះជួយការពារប្រឆាំងនឹងជំងឺដ៏សាមញ្ញៗមួយដូចជា ជំងឺក្អក ជំងឺគ្រុនផ្ដាសាយ និងជំងឺគ្រុនក្ដៅ។

រក្សាស្បែកឱ្យមានសុខភាពល្អ៖ ប្រសិនបើអ្នកឃើញថាស្បែករបស់អ្នកបង្ហាញសញ្ញានៃភាពចាស់នៅអាយុតិចនៅឡើយ សូមចាប់ផ្ដើមទទួលទានសាច់ខ្នុរ ដើម្បីការពារភាពចាស់មុនអាយុ។ សារធាតុប្រឆាំងនឹងអុកស៊ីដកម្មរបស់វា មានគុណសម្បត្ដិការពារការបំផ្លាញនៃរ៉ាឌីកាល់សេរី ដែលបណ្ដាលមកពីការបំពុលបរិយាកាស។ ហើយជាលទ្ធផលវាជួយពន្យឺតដំណើរវិវឌ្ឍន៍ទៅរកភាពចាស់ និងកាត់បន្ថយស្នាមជ្រីវជ្រួញ ស្នាមសង្វារ និងស្បែកស្ងួត។  វីតាមីន C នៅក្នុងសាច់ខ្នុរជំនួយដល់ការផលិតចេញ Collagen ដែលជាប្រូតេអ៊ីនជួយរក្សាស្បែកឱ្យរលោង និងតឹងណែន។ លើសពីនេះទៀត វាជួយរក្សាស្បែកឱ្យមានសំណើម ដោយសារបរិមាណជាតិទឹកខ្ពស់របស់វា។

ជួយឱ្យធូរស្បើយអាការៈទល់លាមក៖ ជាតិសរសៃ Fiber ជួយរក្សាប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ។ ជាតិសរសៃ Fiber ម៉ាស់ដល់លាមក និងបន្ទន់លាមក។ គុណប្រយោជន៍នេះជួយគ្រប់គ្រងចលនាពោះវៀនធំ និងបង្ការអាការៈទល់លាមក។ លើសពីនេះទៀត សាច់ខ្នុរជួយរក្សាបំពង់រំលាយអាហារឱ្យស្អាត និងការពារកុំឱ្យមានកពូនកាកសំណល់នៅក្នុងពោះវៀន។ ម្យ៉ាងទៀត វាជួយកាត់បន្ថយ និងបង្ការការហើមពោះវៀន ព្រមទាំងជំងឺមហារីកពោះវៀនធំ។ ប៉ុន្ដែ សូមកុំពិសាសាច់ខ្នុរនេះឱ្យច្រើនហួសប្រមាណ ព្រោះវាបណ្ដាលឱ្យឈឺក្រពះ៕

ប្រភព៖ cool1007

  • គុណ​ប្រយោជន៍​សុខភាព​នៃ​សាច់ខ្នុរ​ និង​គ្រាប់​របស់​វា​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/03/19  Category:សុខភាព
Tags: