ផល​អា​ក្រក់​ 7ចំណុ​ចដែល​គេ​គួរ​កាត់​បន្ថយ​ការ​ទទួល​ទាន​ស្ករ​

ស្ករ​ជា​សារធាតុ​ដែល​ធ្វើ​ឱ្យ​មនុស្ស​ជាច្រើន​ញៀន​ដោយ​មិន​ដឹង​ខ្លួន​ ។ ជា​មួយ​នឹង​រស​ជាតិ​ដ៏​ជា​ទី​ពេញ​ចិត្ត​បំ​ផុត​ វា​ក៏​អាច​ផ្តល់​ថាម​ពល​ឱ្យ​មនុស្ស​ផងដែរ ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ការស្រាវ​ជ្រាវ​ជាច្រើន​ក្នុង​ពេល​បច្ចុប្បន្ន​បាន​រក​ឃើញ​ថា ការ​ប្រើ​ប្រាស់​ស្ករ​ច្រើន ​អាច​ប៉ះ​ពាល់​ដល់​សុខ​ភាព​ ។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ស្នើ​ឱ្យ​មាន​ការ​កាត់​បន្ថយ​ការ​ទទួល​ទាន​ប្រ​ចាំ​ថ្ងៃ​ខណៈ​ វា​ផ្តល់​ផល​អា​ក្រក់​៧​ចំណុច​សំ​ខាន់​ៗ​ដូច​ខាង​ក្រោម ៖
១- ធ្វើ​ឱ្យ​ស្បែក​ឆាប់​ចាស់ ៖
ទទួល​ទាន​ស្ករ​ច្រើន​ពេក​ធ្វើ​ឱ្យ​អស់​លោក​អ្នក​មើល​ទៅ​ឆាប់​ចាស់​ជាង​អា​យុ ។ មូល​ហេតុ​ ពី​ព្រោះ​ ស្ករ​បាន​រំ​ខាន​ដល់​បណ្តា​អ័រ​ម៉ូនក្នុង​រាង​កាយ ប៉ុន្តែ​ជួយ​បង្កើន​ការ​លូត​លាស់​រ៉ា​ឌី​កាល់​សេរី​ដែល​ជា​អ្នក​ជំ​រុញ​ភាព​ចាស់​ទៅ​តាម​អា​យុ ជំ​ងឺ​និង​ជំ​រុញ​ការ​បំ​ផ្លាញ​ DNA ។

២- បង្កើន​ភាព​ញៀន​ក្នុង​កម្រិត​មួយ​ខ្ពស់ ៖
នេះ​ជា​មូល​ហេតុ​សំ​ខាន់​មួយ​ផ្សេង​ទៀត​ដែល​គេ​គួរ​បោះ​បង់​ឬ​កាត់​បន្ថយ​ការ​ទទួល​ទាន​ស្ករ ។ តាម​ភស្តុ​តាង​នៃ​ការ​ពិ​សោធ​បង្ហាញ​ថា ស្ករ​បង្កើន​ភាព​ញៀន​ខ្លាំង​ជាង​កូ​កា​អុីន​ដល់​ទៅ​៨​ដង ។ នេះមាន័យ​ថា ​ការ​ទទួល​ទាន​កាន់​តែ​ច្រើន​គឺ​កាន់​តែ​ឃ្លាន ។

៣- ធ្វើ​ឱ្យ​ឡើង​ទម្ងន់ ៖
ក្រៅ​ពី​ធ្វើ​ឱ្យ​ពុក​ធ្មេញ​ ស្ករ​មិន​ផ្តល់​អត្ថ​ប្រ​យោជន៍​អ្វី​សោះ ប៉ុន្តែ​វា​បែរ​ជា​បង្កើន​កាឡូ​រី​ឥត​បាន​ការ​ជាច្រើន ។ ប្រ​សិន​ជា​អស់​លោក​អ្នក​មិន​ចង់​ឱ្យ​ឡើង​ទម្ងន់​ ចូរ​ទទួល​ទាន​ត្រឹម​ស្ករ​ធម្ម​ជាតិ​បាន​ហើយ ។

៤- ធ្វើ​ឱ្យ​​​អា​រម្មណ៍​ប្រែប្រួល​ ៖
នេះ​ក៏​ព្រោះ​នៅ​ពេល​ការ​ប្រើ​ច្រើន កម្រិត​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ ហើយ​បន្ទាប់​មក​នៅ​ពេល​ដ៏​ខ្លី​ណា​មួយ វា​បាន​ធ្លាក់​ចុះ​យ៉ាង​រហ័ស​ក្រោយ​ពី​ការ​ដុត​បំ​ផ្លាញ​ ។ បែប​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការរំ​លាយ​អា​ហារ​របស់​រាង​កាយ  ប៉ះ​ពាល់​ដល់​អា​រម្មណ៍​បូក​រួម​ទាំង​សុខ​ភាព​ជា​រួម​ផងដែរ ។​

៥- កាន់​តែ​ទទួល​ទាន​ កាន់​តែ​ធ្វើ​ឱ្យ​ឃ្លាន​៖
បុគ្គល​ដែល​ប្រើ​ប្រាស់​ស្ករ​ច្រើនប្រ​ឈម​នឹង​ការ​ស្រេក​ឃ្លាន​ខ្លាំង​ ។ នេះពី​ព្រោះ​ ស្ករ​ផ្ទុក​ទៅដោយ​កាឡូ​រី​ដែល​រាង​កាយ​ពុំ​ត្រូវ​ការ ។

៦- ធ្វើ​ឱ្យ​អន់​ថយ​កម្លាំង​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ ៖
ការ​ទទួល​ទាន​ស្ករ​ច្រើន​លើស​លប់​បណ្តាល​ឱ្យ​កម្លាំង​ប្រ​ព័ន្ធ​ការ​ពាររាង​កាយ​ថយ​ចុះ​ ហើយ​បន្ទាប់​មក​រាង​កាយ​ងាយ​ទទួល​រង​ការ​វាយ​ប្រ​ហារ​ពី​ជំ​ងឺ​មួយ​ចំ​នួន​ក្នុង​នោះ​មាន​ដូចជា ផ្តាសាយ​​​ឬ​គ្រុន​ក្តៅ​ជា​ដើម ។ ​ចូរ​កាត់​បន្ថយ​ឬ​បោះ​បង់​ការ​ទទួល​ទាន​ស្ករ​ដើម្បី​ជួយ​ជំ​រុញ​កម្លាំង​ប្រ​ព័ន្ធ​ការ​ពាររាង​កាយ ។

៧- ធ្វើ​ឱ្យ​ខួរ​ក្បាល​ចុះ​ខ្សោយ ៖
វា​ជា​មូល​ហេតុ​សំ​ខាន់​មួយ​ដែល​គួរ​កាត់​បន្ថយ​ការ​ទទួល​ស្ករ​ ។ ពិត​ណាស់ ទី​បំ​ផុត​មនុស្ស​គ្រប់​គ្នា​តែង​ជួប​បញ្ហា​នេះ ប៉ុន្តែ​នោះ​ជាពេល​វេលា​មួយ​នៅ​ថ្ងៃ​ខាង​មុខ ៕

ប្រភព៖​kohsantepheapdaily

  • ផល​អា​ក្រក់​ 7ចំណុ​ចដែល​គេ​គួរ​កាត់​បន្ថយ​ការ​ទទួល​ទាន​ស្ករ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/19  Category:សុខភាព
Tags: