ព្នៅ, ដើមឈើមង្គល និង ជាថ្នាំបំប៉នសុខភាព

លក្ខណៈផ្នែករុក្ខសាស្រ្តព្នៅគឺជាដើមឈើដុះផុតពីដីប្រមាណ១០-១៥ម៉ែត្រនិងបែកមែកស្លឹកចោលម្លប់ត្រឈឹងត្រឈៃ។ជនជាតិខ្មែរជំនាន់មុន លក្ខណៈផ្នែករុក្ខសាស្រ្តព្នៅគឺជាដើមឈើដុះផុតពីដីប្រមាណ១០-១៥ម៉ែត្រនិងបែកមែកស្លឹកចោលម្លប់ត្រឈឹងត្រឈៃ។ ជនជាតិខ្មែរ ជំនាន់ មុននិយមដាំវា តាមការពារចោរផ្សេងៗព្រោះមានបន្លាដុះតាមដើមមែករបស់វា។ស្លឹករបស់វារលីងស្អាតនិងមានទំហំទទឹងប្រមាណ២-៧ សង់ទី ម៉ែត្រនិងបណ្តោយប្រមាណ៤-១២សង់ទីម៉ែត្រ។ ផ្កាព្នៅមានពណ៏សបរិសុទ្ធស្អាត ឬសលាយ បៃតង និងមាន ក្លិនក្រអូបគួរឲ្យចង់ ស្រង់ស្រូប ផ្ការបស់ វានៅចន្លោះស្លឹកនិងចុងមែក វាជាដើមឈើចូលចិត្តពន្លឺថ្ងៃហើយធន់និងអាកាសធាតុល្អព្រមទាំងអាចដាំ ដុះនៅគ្រប់ទីកន្លែង នៃប្រទេស កម្ពុជា។

ព្នៅចេញផ្កានៅក្នុងអំឡុងខែមីនាឧសភានិងផ្លែនៅក្នុងអំឡុងខែធ្នូ-កុម្ភៈដែលជា ពេលធ្លាក់ខ្យល់ មកពីទិសខាងជើងល្មមទើបគេនិយម បេះផ្លែវាទៅពុះយកជ័របិទក្រដាសធ្វើខ្លែងបង្ហោះលេងក្នុងរដូវលម្ហើយ។ព្នៅអាចដាំដុះដោយការសាបលើដីខ្សាច់លាយជី កំប៉ុសឬជីលាមកសត្វ ក៍បានពេលដើមវាធំប៉ុនម្រាមដៃហើយទើបគេបំបែកវាទៅដាំក្នុងរណ្តៅដែលបានជីកត្រៀមទុកជាស្រេច ឬ ប្រើវិធីគាស់យកពន្លក ដែលដុះបែក ចេញពីគល់ដើមធំទៅដាំក៍បានដែរ។ ព្នៅចូលចិត្តទឹកនិងសំណើមជាមធ្យម។ប្រភពដើមព្នៅគឺជារុក្ខជាតិមានប្រភពពី ប្រទេសអូស្រ្តាលី ស្រីលង្កា និងឥណ្ឌា ទើបត្រូវគេហៅជាភាសាអង់គ្លេសម៉្យាងទៀតថាBengalQuince។

ខ្មែរយើងចាត់ទុកព្នៅថាជាដើមឈើមង្គលខណៈដែលពួកឥណ្ឌាមានជំនឿថាវាមានទំនាក់ទំនងជាមួយព្រះសិវៈនិងមានគុណសម្បត្តិ ជាឳសថដ៏ ល្អ។ប្រយោជន៏របស់ព្នៅស្លឹកខ្ទីនិងត្រួយរបស់ព្នៅអាចធ្វើជាអន្លក់ទឹកគ្រឿងឬរបោយនិងអាចយកទៅស្លក្នុងសម្លប្រភេទខ្លះ ដើម្បីជួយឲ្យមាន ក្លិន ក្រអូបប្រហើរ។ ស្លឹកត្រួយវាពេលបរិភោគទៅនាំឲ្យដើរខ្យល់ស្រូល។ វាក៍អាចព្យាបាលជំងឺពោះវៀន ព្រោះមានជាតិរំអិលឈ្មោះ Mucilage និងផេកទីន(pectin)។

ផ្លែទុំរបស់វាមានពណ៏លឿងនិងមានក្លិនក្រអូបសាច់ម៉ដ្ឋល្អអាចប្រើជាចំណីឬថ្នាំកែរោគប្រដិត។ សម្បកព្នៅអាចធ្វើជា ថ្នាំជ្រលក់ក្រណាត់ពណ៏លឿង។ចំណែកសាច់ឈើត្រូវបានគេនាំទៅធ្វើជារទេះ និង ផ្លូវរទេះគោ។ផ្លែហាន់ជាចំណិតស្តើងៗហាលឲ្យស្ងួត ឬនាំយក ទាំងស្រស់ទៅឆុងទឹកផឹកកែរោគរាករូសក៏បានក្រៅពីនេះគេអាចយកទៅធ្វើជាថ្នាំបាយបាននិងព្យាបាលជំងឺពោះវៀនរ៉ាំរ៉ៃនិងជំងឺមួលរបស់កូនក្មេង ដោយក្នុងករណីនេះគេត្រូវប្រើវាមួយភាគទល់នឹងទឹកដប់ភាគហើយទទួលទាន ២០-៣០ សេសេ។

ផ្លែព្នៅខ្ចីទាំងមូលក៍អាចនាំ យកទៅស្ងោរយក ទឹកឲ្យស្រ្តីមានគភ៏ទទួលទានផងដែរដោយគេមានជំនឿថានឹងជួយឲ្យម្តាយនិងកូនមានសុវត្ថិភាពសម្រាលកួនស្រួលលើស ពីនេះគេមានជំនឿ ថាបើពេលស្ងោរនោះផ្លែព្នៅខ្ចីប្រេះបែកសម្បកកូននៅក្នុងផ្ទៃគឺជាកូនស្រីតែបើសម្បកមិនបែកទេគឺជាកូនប្រុស។ ចំពោះផ្លែព្នៅចាស់ដែលនៅពុំទាន់ ទុំគេអាចហាន់វាជាចំណិតក្រាស់ៗឆឹងជាមួយស្ករធ្វើជាបង្អែមក្លិន ក្រអូបឈ្ងុយគួរឲ្យចង់ទទួលទាន។វាមិនត្រឹមតែជាបង្អែមឆ្ងាញ់ពិសារទេតែអាចជួយកែរោគមួលទៀតផង។

ចំណែកផ្លែទុំហើយគេអាចយកសាច់វាញ៉ាំស្រស់ឬនាំយកមកកោសសំបកឲ្យរលីងហើយដំសម្បកឲ្យបែកយកទៅស្ងោរ ទឹកស្ករក្រហមទាំងមូលក៍បាន ដោយវាមានគុណសម្បត្តិជាថ្នាំជួយឲ្យលាមកដើរស្រួល និងដើរខ្យល់ស្រួលសមស្របសំរាប់មនុស្សចាស់ ដែល ឧស្សាហ៏ទល់លាមកជាប្រចាំ។

សំខាន់គឺក្នុងការពិសោធន៏គេប្រទះឃើញថាសារធាតុផេកទីននៅក្នុងព្នៅមានអនុភាពសម្លាប់ មេរោគនៅក្នុង ពោះវៀនបាន។ចុងបញ្ចប់ជ័រព្នៅដែលនៅជុំវិញគ្រាប់មានភាពស្អិតល្អអាចប្រើជំនួសកាវស្អិតឬបាយម៉ានបាន។ មនុស្សបុរាណនិយមយក ជ័រព្នៅទៅលាយជាមួយថ្នាំគូររូបដើម្បីគូសវាសរូបភាពលើជញ្ជាំង ព្រោះវាជាប់ និង ធន់បានយូរ។

ភេសជ្ជៈផ្លែព្នៅយកព្នៅក្រៀមទៅស្ងោរ ដោយ ដាក់ទឹកល្មមតែលិចព្នៅហើយដាំឲ្យពុះត្រងយកទឹកទុក។ បន្ទាប់មកយកទឹកព្នៅនេះមួយភាគលាយជាមួយស្ករកន្លះភាគកូរឲ្យរលាយចូលគ្នាធ្វើ ជាភេសជ្ជៈក្តៅផឹកឲ្យជ្រះស្រឡះបំពងក។វាមានប្រយោជន៏ជាងទឹកក្រូចលាយហ្គាសទូទៅព្រោះវាជាភេសជ្ជៈជំនួយសុខភាពយ៉ាងល្អ៕

ប្រភព៖ iknow

  • ព្នៅ, ដើមឈើមង្គល និង ជាថ្នាំបំប៉នសុខភាព已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/03/19  Category:សុខភាព
Tags: