ផ្កា​ឈូករ័ត្ន​មាន​ទាំង​សម្រស់​និង​មាន​ទាំង​គុណ​ប្រយោជន៍​ដែល​អ្នក​គួរ​យល់​ដឹង!!!

ផ្កា​ឈូករ័ត្ន​ជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​មាន​អង្កត់​ផ្ចិត​ផ្កា​ពី​5​ដល់​38​សង់​ទី​ម៉ែត្រ ហើយ​ដើម​មាន​កម្ពស់​ពី​1​ដល់​3​ម៉ែត្រ​ដែល​មាន​ផ្កា​ពណ៌​លឿង​ស្រស់​ហើយ​ក្នុង​ការ​រីក​បញ្ចេញ​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​វា​ក្នុង​អំឡុង​ខែ​កុម្ភៈ​និង​ខែ​ធ្នូ​ដែល​វា​ មាន​អាយុ​កាល​រស់​បាន​ក្នុង​រយៈ​ពេល​ត្រឹម​1​ឆ្នាំ​ប៉ុណ្ណោះ។ផ្កា​ឈូករ័ត្ន​មាន​ទាំង​សម្រស់​និង​មាន​ទាំង​គុណ​ប្រយោជន៍​ជា​ច្រើន​ដែល​បាន​មក​ពី ​ស្លឹក ​ដើម ​និង​គ្រាប់​របស់​វា​ដែល​ជា​ឱសថ​សម្រាប់​ការពារ​និង​ព្យាបាល​ចំពោះ​សុខភាព​ប្រចាំ​ថ្ងៃ។ផ្កា​ឈូករ័ត្ន​បាន​ផ្ដល់​អត្ថប្រយោជន៍​ជា​ឱសថ​សម្រាប់​ការពារ​និង​ព្យាបាល​ដល់​សុខភាព​ដូច​ខាង​ក្រោម៖

-ផ្កា​ឈូករ័ត្ន​បាន​ជួយ​ព្យាបាល​ការ​ជំងឺ​ឈឺ​ក្រពះ
-ជួយ​ព្យាបាល​អាការៈ​ឈឺ​ធ្មេញ ​ឈឺក្បាល ​វិលមុខ
-អាច​ជួយ​ព្យាបាល​ចំពោះ​ជំងឺ​ផ្ដាសាយ ​និង​ក្អក
-បាន​ជួយ​ព្យាបាល​នូវ​អាការៈ​ទាស់​នោម​និង​ការ​ចុក​ណែន​ក្នុង​ទ្រូង
-អាច​យក​មក​ធ្វើ​ជា​ថ្នាំ​បិត​ឃាត់​ឈាម​(យក​ស្លឹក​វា​មក​ដំ​ហើយ​បិត​ចំ​មុខ​របួស)
-ជួយ​ព្យាបាល​ចំពោះ​ជំងឺ​ទឹកនោម​ផ្អែម​និង​ជំងឺ​ហឺត

-ជួយ​ព្យាបាល​អាការៈ​ឈឺ​ពោះ​ ហើម​ពោះ​និង​ជួយ​ក្នុង​ការ​បណ្ដេញ​ខ្យល់
-ជួយ​ឲ្យ​ឈាម​មាន​ស្ថេរ​ភាព​ក្នុង​រាង​កាយ​និង​ជួយ​បំបាត់​ស្នាម​ហើម​ជាំ
-គ្រាប់​ផ្កា​ឈូករ័ត្ន​មាន​ផ្ទុក​វីតាមីន​ជួយ​ឲ្យ​រាង​កាយ​លូត​លាស់​បាន​ល្អ
-មាន​ផ្ទុក​វីតាមីន​E​សម្រាប់​ជួយ​ការ​ពារ​និង​ព្យាបាល​ជំងឺ​សន្លាក់
-មាន​ផ្ទុក​សារធាតុ ​កាល់ស្យូម​ រ៉ែ ​និង​ម៉ាញេស្យូម​ដែល​ជួយ​ឲ្យ​ឆ្អឹង​រឹង​មាំ
-ជាតិប្រេងរបស់វាបានជួយកម្ចាត់ឡេស្តេរុលក្នុងសរសៃឈាម

អត្ថបទ ៖ Mr.Samrach

 

  • ផ្កា​ឈូករ័ត្ន​មាន​ទាំង​សម្រស់​និង​មាន​ទាំង​គុណ​ប្រយោជន៍​ដែល​អ្នក​គួរ​យល់​ដឹង!!!已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/19  Category:ជីវិតនិងសង្គម
Tags: