ម៉ាក់​ម៉ាក់​ម្នាក់​នេះ​ស៊ី​អារម្មណ៍​កូន​ណាស់

ក្មេង​ប្រុស​ម្នាក់​នេះ​ដើរ​មក​រក​ម្ដាយ​របស់​គេ​នៅ​ឯ​ផ្ទះ​បាយ​កាល​ពី​ពេល​ល្ងាច​ ខណៈ​ដែល​គាត់​កំពុង​តែ​ចម្អិន​អាហារ​សម្រន់​។ ក្រោយ​មក​គេ​​បាន​យក​ក្រដាស​មួយ​សន្លឹក​​ដែល​បាន​សរសេរ​នូវ​ពាក្យ​ពេចន៍​មួយ​ចំនួន​អោយ​ទៅ​គាត់។
ស្ត្រី​ជា​ម្ដាយ​ក្រោយ​ពី​បាន​ខ្លឹម​សារ​នៃ​ចំណារ​លើ​ក្រដាស​នោះ​ហើយ​ក៏​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង។

ម៉ាក់​ម៉ាក់​ម្នាក់​នេះ​ស៊ី​អារម្មណ៍​កូន​ណាស់

​ក្រដាស​មួយ​សន្លឹក​នោះ​មាន​ខ្លឹម​សារ​ដូច​តទៅ​៖

សម្រាប់​ការ​កាត់​តម្រឹម​ស្មៅៈ ៥ដុល្លារ
សម្រាប់​ការ​សម្អាត​ផ្ទះ​ក្នុង​សប្ដាហ៍​នេះ ១ដុល្លារ
សម្រាប់​ការ​ទៅ​ទិញ​ទំនិញ​នៅ​ឯ​ហាងៈ ៥០​សេន
សម្រាប់​ការ​មើល​ថែ​រក្សា​ប្អូន​ពេល​ម៉ាក់​ដើរ​ផ្សារៈ ២៥សេន
សម្រាប់​ការ​យក​សម្រាម​ទៅ​បោះ​ចោលៈ ១ដុល្លារ
សម្រាប់​ការ​ទទួល​បាន​របាយការណ៍​ល្អៈ ៥ដុល្លារ
សម្រាប់​ការ​សម្អាត​ទី​ធ្លាៈ ៥ដុល្លារ
ប្រាក់​ជំពាក់​សរុបៈ ១៤.៧៥​ដុល្លារ

ពិត​មែន​ហើយ​ ក្រោយមក​​គាត់​បាន​សម្លឹង​មើល​ក្មេង​ប្រុស​ដែល​ឈរ​នៅ​ត្រង់​នោះ​ ហើយ​មើល​ទៅ​គេ​ដូច​ជា​មាន​អ្វី​នៅ​ក្នុង​ចិត្ត។

បន្ទាប់​មក​គាត់​បាន​យក​ប៊ិច​មួយ​ ហើយ​បើក​ក្រដាស​ដែល​ក្មេង​នោះ​បាន​សរសេរ​​​ហើយ​ក៏​បាន​សរសេរ​នូវ​ពាក្យ​ពេចន៍​ដើម្បី​ជា​ការ​ឆ្លើយ​តប​ដូច​តទៅៈ

សម្រាប់​រយៈពេល​ប្រាំ​បួន​ខែ​ដែល​ម៉ាក់​ចិញ្ចឹម​បីបាច់​កូន​នៅ​ក្នុង​ផ្ទៃៈ ពុំ​បាន​គិត​ថ្លៃ​
សម្រាប់​រាត្រី​ដាច់​យប់​ទាំង​ឡាយ​ដែល​ម៉ាក់​នៅ​អង្គុយ​មើល​កូន​ព្រោះ​តែ​កូន​រក​រឿងៈ ពុំ​បាន​គិត​ថ្លៃ
សម្រាប់​គ្រប់​ពេល​ដែល​លំបាក​ដែល​​កូន​បាន​ធ្វើ​អោយ​ម៉ាក់​ពិបាក​ចិត្តៈ ពុំ​បាន​គិត​ថ្លៃ
សម្រាប់​របស់​របរ​លេង អាហារ​ សម្លៀក​បំពាក់ៈ ពុំ​បាន​គិត​ថ្លៃ​ឡើយ​កូន​មាស​ម្ដាយ
សម្រាប់​​ការ​ស្រលាញ់​ទាំង​ប៉ុន្មាន​ដែល​ម៉ាក់​មាន​ចំពោះ​កូនៈ ពុំ​បាន​គិត​ថ្លៃ​ឡើយ​កូន​សម្លាញ់

ម៉ាក់​ម៉ាក់​ម្នាក់​នេះ​ស៊ី​អារម្មណ៍​កូន​ណាស់

បន្ទាប់​ពី​ក្មេង​ប្រុស​បាន​អាន​អត្ថន័យ​​នៃ​ពាក្យ​ពេចន៍​ដែល​ម្ដាយ​របស់​គេ​បាន​សរសេរ​ហើយ​ភ្លាម ទឹក​ភ្នែក​របស់​គេ​ក៏​ចាប់​ផ្ដើម​ស្រក់​យ៉ាង​សស្រាក់​ ហើយ​សម្លឹង​មើល​មុខ​ម្ដាយ​របស់​គេ​ដោយ​កែវ​ភ្នែក​ស្រងូត​ស្រងាត់​ប្រកប​ដោយ​មនោ​សញ្ចេតនា​​ ហើយ​និយាយ​ថា “​ម៉ាក់​ កូន​ពិត​ជា​ស្រលាញ់​ម៉ាក់​ណាស់​”។​

ក្រោយ​មក​ ក្មេង​ប្រុស​តូច​ម្នាក់​នេះ​បាន​យក​ប៊ិច​មក​សរសេរ​ពី​លើ​វិក្កយបត្រ​របស់​គេ​ថា “​គ្រប់​យ៉ាង​ត្រូវ​បាន​សង”​។
ប្រភពៈ SHAREABLY
ដោយៈ Gemini Fleta ​

  • ម៉ាក់​ម៉ាក់​ម្នាក់​នេះ​ស៊ី​អារម្មណ៍​កូន​ណាស់已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/03/19  Category:កំសាន្ត
Tags: