ចុងក្រោយ តារាល្បីហុងកុងទាំងពីរនាក់ សម្រេចចូលរោងការ ក្នុងឈុតបុរាណ ក្រោយពីរៀបការអស់១៥ឆ្នាំ

ឡាវ៖ គ្មានអ្វីដែលថាយឺតពេលនោះទេ ក្នុងការធ្វើអ្វីមួយ ដើម្បីស្នេហា​ ដែលទោះជាពេលថតកុនក៏ដោយ។

ចុងក្រោយ តារាល្បីហុងកុងទាំងពីរនាក់ សម្រេចចូលរោងការ ក្នុងឈុតបុរាណ ក្រោយពីរៀបការអស់១៥ឆ្នាំ

រូបភាពអ្នកទាំងពីរ រៀបការបែបប្រពៃណីឡាវ

 

នេះបើតាមប្រភពព័ត៌មានអេស៊ានផប់ញ៉ូ បានឲ្យដឹងថា លោក Julian Cheung វ័យ៤៤ឆ្នាំ និងអ្នកនាង Anita Yuen វ័យ ៤៤ឆ្នាំដូចគ្នា ដែលជាតារាហុងកុងជើងចាស់ បានថតកុនរឿងភាគសម្រាប់រដូវកាលទី២ រួមគ្នា ដែលមានចំណងជើងថា  'Having you in my life'។ នៅក្នុងការចាក់បញ្ចាំងដំបូងនេះ លោក Julian Cheung និងនាង  Anita បានគ្រងសំលៀកបំពាក់ បែបបុរាណរបស់ឡាវ នៅក្នុងប្រទេសឡាវ ជាមួយនឹងគ្រឿងតុបតែង មាសពេជ្រកែវកង ជាច្រើនផងដែរ។

យ៉ាងណាមិញ បើនិយាយពីរឿងពិត ក្រៅភាពយន្ដ អ្នកទាំងពីរបានរៀបការជាមួយគ្នា តាំងពីឆ្នាំ ២០០១ តែអ្នកទាំងពីរពុំបាន រៀបចំពិធីរៀបអាពាហ៍ពិពាហ៍ ឬថតរូបអាពាហ៍ពិពាហ៍អ្វីនោះទេ។ ដោយមើលឃើញពីអត្ថន័យដ៏មានតម្លៃក្នុងការរៀបការ បែបប្រពៃណីឡាវ អ្នកទាំងពីរក៏សម្រេចចិត្ដធ្វើពិធីរៀបការមែនទែន ដែលទោះជាអ្នកទាំងពីរកំពុងតែថតកុនក្ដី។

ក្រឡេកមកមើល  Anita នាងពិតជាមានស្នាមញញឹមដ៏ផ្អែមល្ហែម ក្នុងការរៀបចំពិធីរៀបការបែប ប្រពៃណីឡាវនេះ និងនិយាយថា នាងមិនដែលរំពឹងថា មនុស្ស២នាក់រៀបការជាមួយគ្នា ត្រូវតែមានពិធីរៀបការធំដុំ ជាមួយនឹងគ្រឿងតុបតែងបែបថ្លៃៗ ឬជាមួយនឹងចិញ្ចៀនពេជ្រធំៗនោះទេ សម្រាប់នាងការរៀបការបែបនេះ គឺជារឿងដ៏ល្អ មួយបែបដូចគ្នា៕

ចុងក្រោយ តារាល្បីហុងកុងទាំងពីរនាក់ សម្រេចចូលរោងការ ក្នុងឈុតបុរាណ ក្រោយពីរៀបការអស់១៥ឆ្នាំ
ចុងក្រោយ តារាល្បីហុងកុងទាំងពីរនាក់ សម្រេចចូលរោងការ ក្នុងឈុតបុរាណ ក្រោយពីរៀបការអស់១៥ឆ្នាំ
ចុងក្រោយ តារាល្បីហុងកុងទាំងពីរនាក់ សម្រេចចូលរោងការ ក្នុងឈុតបុរាណ ក្រោយពីរៀបការអស់១៥ឆ្នាំ

រូបភាពអ្នកទាំងពីរ រៀបការបែបប្រពៃណីឡាវ 

ប្រភពពី បរទេស

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload