អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ដែល​ដឹង​ថា Oh My Girl ​ជិត​ត្រលប់​មក​វិញ

ក្រុម​ចម្រៀង​ស្រី​កូរ៉េ​ខាង​ត្បូង Oh My Girl ​បាន​ប្រកាស​ប្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន​ថា​នឹង​ត្រលប់​មក​វិញ ដោយ​នាំ​មក​នូវ​បទ​ចម្រៀង​ជា​ច្រើន​បទ ដែល​សុទ្ធ​តែ​មាន​ក្បាច់​រាំ​ប្លែក​ៗ ​ទាក់ចិត្ត​អ្នក​គ្រប់​គ្នា។

 

អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ដែល​ដឹង​ថា Oh My Girl ​ជិត​ត្រលប់​មក​វិញ

 

ផលិត​កម្ម WM Entertainment ​បាន​ឱ្យ​ដឹង​ថា​ក្រុម​ចម្រៀង Oh My Girl ​កំពុង​តែ​ត្រៀម​ខ្លួន​ចូល​ប្រឡូក​សារ​ជា​ថ្មី បន្ទាប់​ពី​បាត់មុខ​កាល​ពី​ឆ្នាំ​មុន។ ក្នុង​ការ​ត្រលប់​មក​វិញ​នេះ​ដែរ Oh My Girl ​នឹង​មាន​បទ​ថ្មី​ជា​ច្រើន​បទ ដើម្បី​ទាក់​ចិត្ត​អ្នក​គាំទ្រ​មិន​ឱ្យ​ពួកគេ​អន់​ចិត្ត​នោះ​ទេ។

 

ក្រុម​ចម្រៀង​ដែល​ទើប​តែ​បង្កើត​ឡើង​នៅ​ខែ​មេសា​ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ ​បាន​ចេញ​បទ​ចម្រៀង​ជា​ច្រើន​បទ​នៅ​ពេល​ប្រកាស​បង្កើត​ក្រុម​ជា​ផ្លូវ​ការ ប៉ុន្តែ​ហាក់​ស្ងាត់​ទៅ​វិញ​នៅ​ចុង​ឆ្នាំ​២០១៥។ ខណៈ​ដែល​ពេល​នេះ ក្រុម​ចម្រៀង​ស្រី​មាន​គ្នា​៨​នាក់​មួយ​នេះ ​បាន​ត្រលប់​មក​វិញ​ហើយ៕

 

អត្ថបទ៖ មុន្នី រម្យ

  • អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ដែល​ដឹង​ថា Oh My Girl ​ជិត​ត្រលប់​មក​វិញ已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/03/19  Category:សិល្បៈ