Big Bang ​មិន​បាន​​ទៅ​សម្ដែង​នៅ​ចិន​វិញ​ ព្រោះ​​​ខ្លាច​គ្រោះថ្នាក់​ដោយ​សារ​មនុស្ស​ច្រើន​ពេក​​

អ្នក​គាំទ្រ​ជា​ច្រើន​បាន​បង្ហាញ​អារម្មណ៍​ខក​ចិត្ត និង​​​​សោកស្ដាយ​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​ដឹង​ថា ការ​សម្ដែង​របស់​ក្រុម​ Big Bang នៅ​ទីក្រុង​ Wuhan ប្រទេស​ចិន​ត្រូវ​បាន​រំសាយ​ចោល​វិញ ដោយ​ហេតុផល​សុវត្ថិភាព​ជា​សំខាន់​។

 

Big Bang ​មិន​បាន​​ទៅ​សម្ដែង​នៅ​ចិន​វិញ​ ព្រោះ​​​ខ្លាច​គ្រោះថ្នាក់​ដោយ​សារ​មនុស្ស​ច្រើន​ពេក​​

 

នាយកដ្ឋាន​ប៉ូលិស​ក្នុង​ក្រុង​ Wuhan បាន​រាយការណ៍​ថា ​ការ​សម្ដែង​របស់​ Big Bang នៅ​ក្នុង​ក្រុង​ Wuhan នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧ មីនា​ខាង​មុខ​ នៅ​មជ្ឈមណ្ឌល​កីឡា​ Gwangwi​ ប៉ុន្តែ​អាជ្ញាធរ​ក្រុង​បាន​ប្ដូរ​ចិត្ត​វិញ​​ ព្រោះ​តែ​ទីតាំង​នោះ​មិន​អាច​ទ្រាំទ្រ​នឹង​ចំនួន​អ្នក​គាំទ្រ​ដែល​ត្រៀម​ចូលរួម​បាន​។

 

មជ្ឈមណ្ឌល​កីឡា​ខាង​លើ​នេះ​អាច​ផ្ទុក​មនុស្ស​បាន​ត្រឹម​ពី​៣​ទៅ​៤​ពាន់នាក់​​ប៉ុណ្ណោះ ប៉ុន្តែ​ចំនួន​អ្នក​ដែល​រំពឹង​ថា​នឹង​​ទិញ​សំបុត្រ​ចូលរួម​អាច​មាន​ដល់​ទៅ​ជាង​១​ម៉ឺន​នាក់​។ ហេតុនេះ​ហើយ​ទើប​អាជ្ញាធរ​សម្រេច​ចិត្ត​មិន​ឱ្យ​មាន​ព្រឹត្តិការណ៍​នេះ​វិញ ដើម្បី​ធានា​សុវត្ថិភាព​និង​ជៀស​ផុត​ពី​គ្រោះ​ចៃដន្យ​ណា​មួយ​បណ្ដាល​មក​ពី​ចំនួន​មនុស្ស​ដ៏​លើស​លប់​នេះ៕

 

អត្ថបទ​៖ សុគន្ធី​
ប្រភព​៖ allkpop