ISIS កំពុង​ជ្រើសរើស និង​ហ្វឹកហាត់​កុមារ​ជា​ច្រើន​នាក់​បន្ថែមទៀត ព្រោះ​៦​ខែ​ចុងក្រោយ​នេះ បាន​បាត់បង់​សកម្មប្រយុទ្ធ​យ៉ាង​ច្រើនសន្ធឹក​

(​ស៊ី​រី​)៖ ក្រុម​ឧទ្ទាម ISIS ថ្មីៗ​នេះ​កំពុងតែ​ជ្រើសរើស​កុមារ​បន្ថែម​ជាច្រើន​នាក់​ទៀត ដើម្បី​ហ្វឹកហាត់ និង​បណ្ដុះបណ្ដាល​ជំនាញ ព្រោះថា​នៅ​ក្នុង​រយៈពេល ៦​ខែ​ចុងក្រោយ​នេះ ក្រុម​ឧទ្ទាម ISIS បាន​បាត់បង់​សមាជិក​សកម្មប្រយុទ្ធ​ជាច្រើន​នាក់ ក្នុងនោះ​ក៏​មាន​មេដឹកនាំ​កំពូលៗ​ផងដែរ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ RT នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា​។​

​កាលពី​ចុងឆ្នាំ​២០១៥ ក្រុម ISIS បានបង្ហាញ​វីដេអូ​បង្ហាត់បង្រៀន​ក្មេងៗ​អាយុ​ប្រហែល ៨​ឆ្នាំ ឲ្យក្លាយ​ជា​ភេរ​វករ ជាមួយ​នឹង​ជំនាញ​ជា​ច្រើន​យ៉ាង ព្រោះថា​នៅពេល​អនាគត ពួកគេ​ត្រូវ​ពឹង​ផ្នែក​ទៅ​លើ​ក្មេងៗ​ទាំងនោះ ដើម្បី​បន្ដ​ភារកិច្ច​។​

​ឥទ្ធិពល​របស់​ក្រុម ISIS បាន​អន់ថយ​ក្រោយពេល​មាន​ការវាយប្រហារ​តាមរយៈ​ដែនអាកាស​ពី​សំណាក់​រុស្ស៊ី និង​លោក​​ខាងលិច ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃមុន​នេះ សហរដ្ឋអាមេរិក និង​រុស្ស៊ី បាន​យល់ព្រម​ដកទ័ព​ចេញ​​ពី​ប្រទេស​ស៊ី​រី នៅក្នុង​កិច្ចព្រមព្រៀង​សន្ដិភាព​។​

​យោងតាម​របាយការណ៍​របស់​រុស្ស៊ី​បានឲ្យដឹងថា យន្តហោះ​ចម្បាំង​រុស្ស៊ី បាន​កម្ទេច​រោងចក្រ​ផលិត​ប្រេង​របស់​ក្រុម ISIS ​ចំនួន ២០៩​កន្លែង និង​រថយន្ត​ដឹក​ប្រេង​ចំនួន ៣​ពាន់​គ្រឿង ដែល​ធ្វើឲ្យ ISIS ខាត​បង់ធំ​៕​

ISIS កំពុង​ជ្រើសរើស និង​ហ្វឹកហាត់​កុមារ​ជា​ច្រើន​នាក់​បន្ថែមទៀត ព្រោះ​៦​ខែ​ចុងក្រោយ​នេះ បាន​បាត់បង់​សកម្មប្រយុទ្ធ​យ៉ាង​ច្រើនសន្ធឹក​

ប្រភពៈ freshnewsasia