យន្តហោះ Flydubai Boeing របស់​ឥណ្ឌា​ធ្លាក់​នៅ​ភាគខាងត្បូង​រុស្ស៊ី សម្លាប់​មនុស្ស​ទាំង​អស់ ៦១ នាក់​

​ពួក​មន្ត្រី​រុស្ស៊ី​និយាយ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា មនុស្ស​ទាំង​ចំនួន ៦១ នាក់ នៅលើ​យន្តហោះ​ដឹក​អ្នកដំណើរ​១​គ្រឿង ដែល​ហោះ​ចេញពី​ទីក្រុង Dubai (​ឥណ្ឌា​) ឆ្ពោះទៅកាន់​ភាគខាងត្បូង​នៃ​ប្រទេស​រុស្ស៊ី ត្រូវបាន​សម្លាប់ នៅពេល​យន្តហោះ​របស់​ពួកគេ​បាន​ជួប​ឧបទ្ទវហេតុ​ធ្លាក់ ខណៈពេល​ព្យាយាម​ចុះចត​ជា​លើក​ទី​២​របស់​វា នៅឯ​អាកាសយានដ្ឋាន Rostov-on-Don ។​

យន្តហោះ Flydubai Boeing របស់​ឥណ្ឌា​ធ្លាក់​នៅ​ភាគខាងត្បូង​រុស្ស៊ី សម្លាប់​មនុស្ស​ទាំង​អស់ ៦១ នាក់​

​ក្រសួង​សង្គ្រោះបន្ទាន់​របស់​រុស្ស៊ី និយាយថា យន្តហោះ​ប្រភេទ Boeing 737-800 នេះ ត្រូវបានប្រតិបត្តិ​ការ​ដោយ​ក្រុមហ៊ុន Flydubai មាន​មូលដ្ឋាន​នៅ​ទីក្រុង Dubai បាន​ជួយ​គ្រោះថ្នាក់​នៅវេលា​ម៉ោង ០៣:៥០ (0030 GMT) នៅឯ​អាកាសយានដ្ឋាន Rostov-on-Don ។ ពួក​មន្ត្រី​រុស្ស៊ី​បញ្ជាក់​ឲ្យ​ដឹងថា ជនរងគ្រោះ​រួមមាន អ្នកដំណើរ ៥៥ នាក់ និង​ក្រុម​អាកាសយានិក​ចំនួន ៦ នាក់ ស្ថិតនៅលើ​យន្តហោះ​រងគ្រោះ​នេះ ។​

​លោក Zhanna Terekohova ទីប្រឹក្សា​របស់​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​រុស្ស៊ី បាន​ប្រាប់​ទូរទស្សន៍​រដ្ឋ​ថា មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ គឺ​បណ្តាលមកពី​បញ្ហា​កំហុស​អ្នកបើកបរ និង​ស្ថានភាព​អាកាសធាតុ​ដ៏​អាក្រក់ ។​

​ចំណែក​ពួក​មន្ត្រី​ក្នុង​តំបន់ និយាយថា នៅ​ខណៈពេល​នៃ​គ្រោះថ្នាក់​យន្តហោះ​នេះ គឺមាន​ខ្យល់​បោកបក់​យ៉ាងខ្លាំង នៅក្នុង​តំបន់ Rostov ៕​

យន្តហោះ Flydubai Boeing របស់​ឥណ្ឌា​ធ្លាក់​នៅ​ភាគខាងត្បូង​រុស្ស៊ី សម្លាប់​មនុស្ស​ទាំង​អស់ ៦១ នាក់​

Journalists watch news on the crashed Flydubai Boeing 737-800 at the airport of Rostov-On-Don, Russia, March 19, 2016. REUTERS/Sergei Pivovarov