គួរឱ្យខ្លាច! រំលោភក្នុង​រថយន្ត​ រួចដឹកនាង​ទម្លាក់​ចោល​កណ្តាលផ្លូវ

ខេត្តកំពង់ចាម ៖ នារី​ម្នាក់​អាយុ​២១​ឆ្នាំ និង​មាន​សតិ​មិន​គ្រប់​បាន​អះអាង​ថា ត្រូវ​អ្នកបើកបរ​រថយន្ត រួម​ទាំង​ព្រូ​មិន​ស្គាល់​អត្តសញ្ញាណ ដាក់​ថ្នាំ​ងងុយដេក ​ក្នុង​ដប​ទឹកបរិសុទ្ធ​ឱ្យ​ផឹក រួច​ធ្វើ​សកម្មភាព​ចាប់រំលោភ​ម្នាក់ ​ម្តង​ៗ​រហូត​បាន​សំរេច ។ បន្ទាប់​មក បាន​ដឹក​នារី​រង​គ្រោះ​មក​ទម្លាក់​ចោល​ត្រង់​កន្លែង​ស្ងាត់ ស្ថិត​ក្នុងភូមិ​កន្លែង​កើត ឃុំ​ល្វា ស្រុក​ចំការលើ ។

នារី​រង​គ្រោះ​ត្រូវ​គេ​ប្រទះ​ឃើញ ហើយ​សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក ស្រុក​ចំការលើ រហូត​មក​ដល់​ ព្រឹក​ថ្ងៃ​ទី​១៨ មីនា នេះ នាង​មាន​សុខភាព​ធម្មតា​វិញ ហើយ​កំពុង​ត្រៀម​វិល​ត្រឡប់​ទៅ ​ស្រុក​កំណើត ។

បើ​តាម​ប្រភព​ពី​លោក​វេជ្ជបណ្ឌិត តាំង គឹ​ម​ឆេ​ង ប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក​ចំការលើ​បានឱ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៦ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​មក ​កាន់​មន្ទីរពេទ្យ ។ ដោយ​នារី​រង​គ្រោះ​ពិតជា​ត្រូវ​គេ​រំលោភ​ពិតប្រាកដ​មែន បើ​ផ្អែក​តាម​រយៈ​ការ​ពិនិត្យ ។ ក្រុម​គ្រូពេទ្យ​បាន​បន្តោង​សេរ៉ូម​ឱ្យ ដោយ​មិន​មាន​អ្នក​ណា​ម្នាក់ នៅ​កំដរ​នោះ​ទេ តែ​ខាង​លោក​បាន​ផ្តល់​បាយ​-​ទឹក រហូត​ដល់​នាង​កម្លាំង
ដូច​ដើម​វិញ ។

បើ​តាម​ការ​រៀបរាប់​របស់​នារី​រង​គ្រោះ​បន្ទាប់​ពី​នាង​ដឹងខ្លួន​នោះ​ថា រូប​នាង​ទៅ​ចូលរួម​ក្នុង​ពិធី​មង្គលការ​បងប្អូន​នៅ​ខេត្តកំពង់ធំ តែ​មិន​បាន​ដេក​ទីនោះ​ទេ គឺ​បាន​ជិះ​រថយន្ត​តួ​រី​ស ពណ៌​.​ស​១​គ្រឿង​ត្រឡប់​មក​វិញ ដោយ​មាន​មនុស្ស​ជិះ​ជា​ច្រើន​នាក់ ។ ស្រប​ពេល​ដែល​មក​ដល់​ត្រង់​ចំណុច​ស្គន់ ស្រុក​ជើងព្រៃ អ្នកដំណើរ​បាន​នាំ​គ្នា​ចុះ​អស់ គឺ​នៅ​សល់​តែ​នាង ក្នុង​ពេល​នោះ ព្រូ​រថយន្ត​បាន​ហុច​ទឹកបរិសុទ្ធ​១​ដប មក​ឱ្យ​ផឹក​ស្រាប់តែ​មិនដឹង​ខ្លួន​រហូត ។  ដូច្នេះ នាង​សង្ស័យ​គេ​ដាក់​ថ្នាំ​ងងុយ ដេក​លាយ​ក្នុង​ទឹក ហើយ​ត្រូវ​អ្នកបើកបរ​រ និង​ព្រូ​ធ្វើ​សកម្មភាព​ ចាប់រំលោភ រួច​ដឹក​មក​ទម្លាក់​ចោល​ត្រង់​ចំណុច​ខា ងលើ​ក្នុង​ឃុំ​ល្វា ស្រុក​ចំការលើ ។

លោក​វរ​សេនី​យ៍ត្រី អោម មុនី​វណ្ណ អធិការ​នគរបាល​ស្រុក​ពញាក្រែកបាន​ប្រាប់ឱ្យ​ដឹង​​ថា នារី​រង​គ្រោះ​គឺ​​មាន​​សតិ​មិន​គ្រប់​នោះ​​ទេ ដោយ​​ម្តាយ​​​ស្លាប់​ចោល រីឯឪពុក​វិញ​មាន​ប្រពន្ធ​ថ្មី​​ទៀត ​​បាន​ចាក​ចេញពី​ភូមិ​​ទៅ​រស់នៅ​ខេត្តរតនគិរី ។ ហើយនារីរងគ្រោះ ត្រូវ​​អង្គការ​មួយ​​យក​ទៅ​ចិ​ញ្ចឹម​​នៅ​រាជធានី​ភ្នំពេញ ។

គួរឱ្យខ្លាច! រំលោភក្នុង​រថយន្ត​ រួចដឹកនាង​ទម្លាក់​ចោល​កណ្តាលផ្លូវ

គួរឱ្យខ្លាច! រំលោភក្នុង​រថយន្ត​ រួចដឹកនាង​ទម្លាក់​ចោល​កណ្តាលផ្លូវ
គួរឱ្យខ្លាច! រំលោភក្នុង​រថយន្ត​ រួចដឹកនាង​ទម្លាក់​ចោល​កណ្តាលផ្លូវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត