អ្នកកាសែត​ម្នាក់​​និយាយ​ទូរស័ព្ទ​ សុខៗ​​​បែក​ពពុះមាត់​ស្លាប់

ខេត្តសៀមរាប ​៖ ​អ្នក​យក​ព័ត៌មាន​ឱ្យ​កាសែត​ «​ក្រុង​កម្ពុជា​» ​ប្រចាំ​ខេត្តសៀមរាប​ម្នាក់​​ ខណៈ​​ពេល​​និយាយ​ ទូរស័ព្ទ​​សុខៗ​ស្រាប់​តែ​ ប្រកាច់​បែកពពុះមាត់​​​​​​ ហើយ​​បាន​​ស្លាប់​​ពេល​​ បញ្ជូន​ដល់​មន្ទីរពេទ្យ​ ​​​កាលពី​​​វេលា​ ម៉ោង​​៩​និង​៣០​នាទី​ថ្ងៃ​ទី​១៨​ ​មី​នា ​នេះ ស្ថិត​នៅ​ភូមិ​ត្របែក ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ។

លោក​វរសេនីយ៍ត្រី​ ទេព ចាន់​ណា អធិការ​នគរបាល​ស្រុក​សូទ្រនិគម​បានឱ្យ​ដឹង​​​​ថា​​ មាន​ពលរដ្ឋ​រាយការណ៍​ មក​ថា មាន​បុរស​ម្នាក់​ ជា​អ្នកកាសែត​​បើក​រថយន្ត​មក​ ឈប់​ក្បែរ​រោង​កាត់សក់ ហើយ​​សុំ​ដេក​លើ​ អង្រឹង ពេល​នោះ​ជន​រង​គ្រោះ​​​ទាញ​​ទូរស័ព្ទ​មក​ និយាយ​សុខៗ​ ​​ស្រាប់តែ​បែកពពុះមាត់​ប្រកាច់​​​ ​ហើយ​​​​ប្រជាពលរដ្ឋ​ដែល​ នៅ​ក្បែរ​នោះ​​​នាំ​គ្នា​ជួយ​សង្គ្រោះ​បឋម ​និង​លើក​ជន​រង​គ្រោះ​ដាក់​លើ​​ រថយន្ត​​របស់​​​ជន​រង​គ្រោះ​​​ដឹក​​​យក​​ទៅ​​​​​ សង្គ្រោះ​​នៅ​មន្ទី​រពេទ្យ ដោយសារ​អាក្កា​រៈ​ធ្ងន់ធ្ងរ​ពេក ​ជា​អកុសលជន​រងគ្រោះ​ ក៏​បាន​ស្លាប់​​នៅ​ក្នុង​​ មន្ទីរពេទ្យ​​តែ​ម្តង​ ។​

​លោក​​​អធិការ បាន​បន្ត​ថា ​ជន​រង​គ្រោះ​​ឈ្មោះ ទុំ មោង ​​អាយុ​៤១​ឆ្នាំ​ ​ជា​អ្នក​យក​ព័ត៌មាន​ឱ្យ​អង្គភាព​ កាសែត«​ក្រុង​កម្ពុជា» ប្រចាំ​​ខេត្ត​សៀមរាប​ ។​ ​ក្រោយ​ពី​​សមត្ថកិច្ច​​ពិនិត្យ​និង​ ធ្វើ​កោសល្យ​វិ​ច័​យ​​ទៅ​លើ​សព​ ជន​រង​គ្រោះ​រួច​មក​ ​​​​បាន​ស​ន្និ​ដា្ឋ​ន​ថា ​​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ សារ​​តែ​ជំងឺ​​ខ្យល់គរ​​ ពុំ​មែន​ជា​ករណី​​ ឃាតកម្ម​គិត​ទុកជា​មុន​នោះ​ទេ ​៕

អ្នកកាសែត​ម្នាក់​​និយាយ​ទូរស័ព្ទ​ សុខៗ​​​បែក​ពពុះមាត់​ស្លាប់

អ្នកកាសែត​ម្នាក់​​និយាយ​ទូរស័ព្ទ​ សុខៗ​​​បែក​ពពុះមាត់​ស្លាប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត