បុរសបែកថ្នាំម្នាក់ ឡើងលើដំបូល យានដ្ឋានជួសជុល រថយន្តយីហោ លឹម គា លោតចុះមក បាក់ជើងម្ខាង

ភ្នំពេញ​៖ បុរសម្នាក់បែកថ្នាំ បានឡើងលើដំបូលនិងស្លាកយានដ្ឋាន ជួសជុលរថយន្តនិងប្តូរប្រេងម៉ាស៊ីន យីហោ លឹម គា បានលោតមកលើដី រងរបួសបាក់ជើងម្ខាង កាលពីវេលាម៉ោងជិត៥ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមការរៀបរាប់របស់នគរបាល បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ​ បានឡើងទៅលើដំបូល និងស្លាកយានដ្ឋានជួលជុលរថយន្ត យីហោ លឹម គា បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ម្ចាស់យានដ្ឋាន និងកម្មករ​ រួមទាំងប្រជាពលរដ្ឋជិតខាង ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋាន បានទទួលព័ត៌មាន ចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសបែកថ្នាំខាងលើនេះ ត្រូវបានសមត្ថកិច្ចនិយាយលួងលោម ឲ្យចុះតាមសម្រួល ស្រាប់តែបុរសរូបនេះលោតចុះមកតែម្តង បណ្តាលឲ្យបាក់ជើងម្ខាង ភ្លាមៗនោះសមត្ថកិច្ចបានដឹកបញ្ជូន បុរសខាងលើ ទៅសង្រ្គោះជាបន្ទាន់៕

បុរសបែកថ្នាំម្នាក់ ឡើងលើដំបូល យានដ្ឋានជួសជុល រថយន្តយីហោ លឹម គា លោតចុះមក បាក់ជើងម្ខាង
បុរសបែកថ្នាំម្នាក់ ឡើងលើដំបូល យានដ្ឋានជួសជុល រថយន្តយីហោ លឹម គា លោតចុះមក បាក់ជើងម្ខាង
បុរសបែកថ្នាំម្នាក់ ឡើងលើដំបូល យានដ្ឋានជួសជុល រថយន្តយីហោ លឹម គា លោតចុះមក បាក់ជើងម្ខាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត