រថយន្តកុងតឺន័រ បុករថយន្តកុងតឺន័រ តាមបណ្តោយ ផ្លូវជាតិលេខ៤

ក្រុងព្រះសីហនុ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង រវាងរថយន្តកុងតឺន័រ ២គ្រឿង បុកប៉ះគ្នានៅផ្លូវ ជាតិលេខ៤ កាលពីវេលាម៉ោង ជាង៨ព្រឹកថ្ងៃ១៩ ខែមីនា ឆ្នាំ២០១៦នេះ ម្តុំស្ពានទឹកសាប ចន្លោះkm206-207 ក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងហេតុការណ៍នេះ បណ្តាលឲ្យបុរស២នាក់ រងរបួសធ្ងន់ធ្ងរ ស្រាលចំណែកអ្នក បើកបរ រថយន្តកុងតឺន័រ ភាគីម្ខាងទៀត បានរត់គេចខ្លួន ។ សមត្ថកិច្ច មិនទាន់បញ្ជាក់ពី គ្រោះថ្នាក់នេះនៅឡើយទេ ថាតើភាគីរថយន្ត តឺន័រមួយណា ជាអ្នកបង្កទេ ប៉ុន្តែបើ តាមការអះអាង គ្រោះថ្នាក់នេះកើតឡើងដោយការបើកបរលឿន ក្នុងពេលកំពុងបើកបរ បញ្ច្រាសទិសគ្នា ៕

រថយន្តកុងតឺន័រ បុករថយន្តកុងតឺន័រ តាមបណ្តោយ ផ្លូវជាតិលេខ៤

 
រថយន្តកុងតឺន័រ បុករថយន្តកុងតឺន័រ តាមបណ្តោយ ផ្លូវជាតិលេខ៤
រថយន្តកុងតឺន័រ បុករថយន្តកុងតឺន័រ តាមបណ្តោយ ផ្លូវជាតិលេខ៤
រថយន្តកុងតឺន័រ បុករថយន្តកុងតឺន័រ តាមបណ្តោយ ផ្លូវជាតិលេខ៤

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត