កំពូលកូនអ្នកមាន ចូលខារ៉ាអូខេ មួយរាត្រី អស់ជាង ៣សែនដុល្លារ!

ចិន៖ វិក័យប័ត្រកម្សាន្ដក្នុងពេលមួយរាត្រី នៅក្នុងខារ៉ាអូខេមួយកន្លែងនៅប៉េកាំង ចំនួន៦សន្លឹក របស់លោក  Wang Sicong​ ត្រូវបានបង្ហោះពាសពេញ អនឡាញ ដែលតម្លៃវិក័យប័ត្រ ៥សន្លឹកមានទឹកប្រាក់សរុប ៣២,៥២០ដុល្លារអាមេរិក និងវិក័យប័ត្រចុងក្រោយ គឺ ជាង២ សែនដុល្លារអាមេរិក បែបនេះមានន័យថា រូបលោក អាចនឹងចាយប្រាក់ជាសរុបជាង ៣សែនដុល្លារអាមេរិក។

នេះបើតាមប្រភពព័ត៌មានពីប្រទេសចិនបានឲ្យដឹងថា លោក Wang Sicong​ មានឪពុកជាអ្នកមាន ទ្រព្យសម្បត្ដិ ឈ្មោះថា​ Wang Jianlin ជាប្រធានក្រុមហ៊ុនវាយតម្លៃ អចលនទ្រព្យធំជាងគេ ប្រចាំប្រទេសចិន ឈ្មោះ Dalian Wanda Group ដែលមានទ្រព្យសម្បត្ដិជាង ៣៤.៤ ពាន់លានដុល្លារអាមេរិក។ យ៉ាងណាមិញ យើងអាចសន្មត់ថា លោក Wang Jianlin ដែលជាឪពុករូបនេះ ប្រហែលជាពុំមានបញ្ហានោះទេ ក្នុងការចាយវាយ ប្រាក់ដ៏សន្ធឹកសន្ធាប់របស់កូនប្រុសខ្លួន លោក Wang Sicong​ បែបនេះ។ 

គួរបញ្ជាក់ថា លោក Wang Sicong​ បានល្បីឈ្មោះជាខ្លាំង នៅក្នុងសង្គមចិន ដោយសារតែការចំណាយ ប្រាក់របស់ឪពុកខ្លួន ទៅលើរឿងដ៏មិនសមហេតុផលជាច្រើន ដូចជា កាលពីខែឧសភាឆ្នាំមុន រូបគេបានបង្ហោះរូបភាព កូនឆ្កែរបស់ខ្លួនដោយពាក់ នាឡិកាម៉ាក Apple ដែលមានតម្លៃជិត ២ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រឿង នៅក្នុងបណ្ដាញទំនាក់ទំនងសង្គមចិន។

ចុះប្រិយមិត្ដយល់យ៉ាងណា?

កំពូលកូនអ្នកមាន ចូលខារ៉ាអូខេ មួយរាត្រី អស់ជាង ៣សែនដុល្លារ!

កំពូលកូនអ្នកមាន ចូលខារ៉ាអូខេ មួយរាត្រី អស់ជាង ៣សែនដុល្លារ!
កំពូលកូនអ្នកមាន ចូលខារ៉ាអូខេ មួយរាត្រី អស់ជាង ៣សែនដុល្លារ!
កំពូលកូនអ្នកមាន ចូលខារ៉ាអូខេ មួយរាត្រី អស់ជាង ៣សែនដុល្លារ!

រូបភាព៖ វិក័យប័ត្រ

កំពូលកូនអ្នកមាន ចូលខារ៉ាអូខេ មួយរាត្រី អស់ជាង ៣សែនដុល្លារ!

រូបភាព៖ សត្វឆ្កែដែលពាក់នាឡិកាម៉ាក Apple 

ប្រភពពី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត