គន្លឹះ​ទាំង ៧ ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​មនុស្ស​មាន​ចិត្ត​សប្បុរស​ជា​រៀង​រាល់​ថ្ងៃ

១) សម្រេច​ចិត្ត​ធ្វើ​ជា​មនុស្ស​មាន​ចិត្ត​សប្បុរស ៖ ជា​រៀងរាល់​ព្រឹក អ្នក​ត្រូវ​ចេះ​ប្រាប់​ខ្លួន​ឯង​ថា​អ្នក​នឹង​ផ្តោត​សំខាន់​លើ​ភាព​សប្បុរស​ជា​សំខាន់ អ្នក​ត្រូវ​ដាក់​ចិត្ត ដាក់​កាយ ធ្វើ​ជា​មនុស្ស​សប្បុរស​ មិន​យូរ​មិន​ឆាប់​វា​នឹង​ក្លាយ​ទៅ​ជា​ទម្លាប់​មួយ​របស់​អ្នក។

 

២) ត្រូវ​យល់​ដឹង​ឲ្យ​បាន​ច្រើន​ពី​ខ្លួន​ឯង ៖ ត្រូវ​ចេះ​កត់​សម្គាល់​ពី​ភាព​សប្បុរស ការ​ចេះ​ជួយ​យក​អាសា​ ពី​មជ្ឈដ្ឋាន​នៅ​ជុំវិញ​ខ្លួន​ ហើយ​ត្រូវ​ចេះ​បង្ហាញ​ការ​ទទួល​ស្គាល់​នូវ​ការ​ពិត​របស់​ខ្លួន​ចំពោះ​ នូវ​អ្វី​ដែល​អ្នក​ដទៃ​ធ្វើ​មក​លើ​អ្នក​ នោះ​អ្នក​អាច​ធ្វើ​ឲ្យ​គេ​កត់​សម្គាល់​ពី​ភាព​សប្បុរស​របស់​អ្នក។

 

៣) ធ្វើ​ជា​មនុស្ស​ដែល​ចេះ​អបអរ​សាទរ​ចំពោះ​ភាព​ជោគជ័យ​ខ្លួន​ឯង​និង អ្នក​ដទៃ ៖ ប្រសិន​បើ​អ្នក​មនុស្ស​ដទៃ​ បង្ហាញ​ពី​ភាព​សប្បុរស​មក​លើ​អ្នក មិន​ថា​វា​ជា​រឿង​តូច​ឬ រឿង​ធំ​នោះ​ឡើយ​ អ្នក​ត្រូវ​រីករាយ​នឹង​អបអរ​សាទរ​ជាមួយ​នឹង​វា​ អ្នក​មិន​ត្រូវ​បង្រួម​ភាព​រីករាយ​របស់​អ្នក​ដទៃ​មក​លើ​អ្នក​ឡើយ ហើយ​អ្នក​ក៏​ត្រូវ​ចេះ​បន្ថែម​ភាព​រីករាយ​ឲ្យ​បុគ្គល​ដទៃ​ ចំពោះ​អ្វី​ដែល​ពួក​គេ​សម​ទទួល​ផង​ដែរ។

 

៤) ស្វែង​រក​ឱកាស​ណា​មួយ​ដើម្បី​បង្ហាញ​ពី​ភាព​សប្បុរស ៖ អ្នក​គួរ​ចេះ​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ ណា​មួយ​ដើម្បី​ជួយ​បុគ្គល​ដទៃ ការងារ​សង្គម គឺ​ជា​មធ្យោបាយ​ដ៏​ល្អ​ដើម្បី​បង្ហាញ​ពី​ភាព​សប្បុរស​ក្នុង​ឆន្ទៈ​ជួយ​សង្គម។

 

៥) ញញឹម ៖ ការ​ញញឹម​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ខ្លួន​ឯង​នូវ​អារម្មណ៍​ល្អ​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​ការ​អបអរ​ទៅ​កាន់​អ្នក​ដទៃ​ផង​ដែរ ប៉ុន្តែ​អ្នក​ត្រូវ​ប្រាកដ​ ការ​ញញឹម​របស់​អ្នក​ គឺ​ការ​ញញឹម​ចេញ​ពី​បេះដូង​ មិន​មែន​ជា​ការ​ញញឹម​ដោយ​បង្ខំ​ឡើយ​។

 

៦) ត្រូវ​មាន​ភាព​សប្បុរស​ចំពោះ​ខ្លួន​ឯង ៖ ការ​សប្បុរស​ មក​លើ​ខ្លួន​ឯង​ មិន​ត្រឹម​តែ​ជួយ​ធ្វើ​ឲ្យ​ អារម្មណ៍​ខ្លួន​បាន​សម្រាក​ពី​ភាព​តានតឹង ភាព​តប់​ប្រមល់​ និង ភាព​លំបាក​ទាំង​ឡាយ​របស់​ខ្លួន​ ហើយ​វា​ថែម​ទាំង​ធ្វើ​ឲ្យ​រាង​កាយ​មាន​សុខភាព​ល្អ​ផង​ដែរ។

 

៧) មាន​ចិត្ត​សប្បុរស​ចំពោះ​មនុស្ស​នៅ​ជិត​អ្នក ៖ នៅ​ពេល​ណា​ដែល​អ្នក​បាត់​បង់​ភាព​គ្រប់គ្រង​លើ​ខ្លួន​ឯង​ ហើយ​ជះ​កំហឹង​ដល់​អ្នក​ដទៃ អ្នក​គួរ​ចេះ​ធ្វើ​ការ​សុំទោស​ភ្លាមៗ​ ហើយ​ត្រូវ​ចេះ​សម្គាល់​តើ​ភាព​សប្បុរស​របស់​អ្នក​ ចំពោះ​ពួក​គេ​ ធ្វើ​ឲ្យ​មនុស្ស​ទាំង​នោះ​មាន​ក្តី​ស្រលាញ់​ប៉ុណ្ណា​ចំពោះ​អ្នក​ ហើយ​វា​មាន​ភាព​ខុស​ប្លែក​ប៉ុណ្ណា​រវាង​អ្នក​នឹង​ពួក​គេ។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: entrepreneur.com