ជនជាប់ចោទ ចង់ផ្លាស់ប្ដូរគំនិត តុលាការ ព្យាយាមច្រៀងចម្រៀង លំនាំបទ Hello របស់ Adele តែលទ្ធផលចុងក្រោយ… (មានវីដេអូ)

សហរដ្ឋអាមេរិក៖ បុរសវ័យក្មេងម្នាក់ បានសម្តែងភាពក្លាហាននៅក្នុងតុលាការ ដោយអង្វរចៅក្រម ឲ្យសម្រាលទោស តាមរយៈការច្រៀងចម្រៀងមួយបទ។

ជនជាប់ចោទលោក Brian Earl Taylor មានអាយុ ២១ឆ្នាំ ត្រូវបានតុលាការកាត់ទោស កាលពីសប្តាហ៍មុន ពីបទប្រព្រឹត្តល្មើសច្បាប់ នៅក្នុងការធានាក្រៅឃុំ និងបទកាន់អាវុធខុសច្បាប់។ គួរបញ្ជាក់ថា ជនជាប់ចោទ Taylor ត្រូវបានឃាត់ខ្លួន តាំងពីខែ វិច្ឆិកាមកម្ល៉េះ បន្ទាប់ពីប៉ូលីស បានរកឃើញលោក កំពុងប្រតាយប្រតប់ ជាមួយបុរសម្នាក់ទៀត ហើយព្រមទាំងយកកាំភ្លើង ទៅភ្ជុងពោះបុរសនោះ នៅក្នុងក្រុង Ypsilanti រដ្ឋ Michigan។ ប៉ូលីសបាននិយាយថា ក្នុងពេលចាប់ខ្លួន Taylor មានបទឧក្រិដ្ឋជាប់ខ្លួនមួយចំនួន និងកំពុងតែ ស្ថិតក្នុងការធានាឲ្យនៅក្រៅឃុំ។ ក្នុងខណៈនោះ លោកចៅក្រម Darlene O'brien បានប្រាប់ថា ជនជាប់ចោទមានសិទ្ធិនិយាយអ្វី ដែលខ្លួនចង់និយាយ មុនពេលទទួលការកាត់ទោស។

ឆ្លៀតក្នុងឱកាសនេះ លោក Taylor បានបញ្ចេញអារម្មណ៍ សុំទោសក្នុងតុលាការ តាមរយៈច្រៀង បទចម្រៀងមួយបទ តាមលំនាំបទ Hello របស់តារាចម្រៀង Adele ក្នុងអត្ថន័យថា៖ "សួស្តីបាទ សុំទោសលោកម្ចាស់ ខ្ញុំចង់សុំទោស ចំពោះអ្វីដែល ខ្ញុំបានធ្វើ ហើយខ្ញុំនឹងព្យាយាម ព្រមទាំងកាន់តែ រឹងមាំក្នុងជីវិត ដែលខ្ញុំបានជ្រើសរើស... ហើយខ្ញុំ សុំទោសលោកម្ចាស់ ខ្ញុំសុំទោស..."។ នៅក្នុងចម្រៀងនោះដែរ លោកTaylor ក៏បានច្រៀង សុំទោសទៅដល់ជនរងគ្រោះ និងម្តាយ រួចក៏សុំឲ្យសម្រាលទោសលោក ឲ្យមកនៅត្រឹម៣៦ខែ ទាំងដែលបទឧក្រិដ្ឋរបស់លោក ត្រូវមានទោសជាប់ឃុំឃាំង ក្នុងរយៈពេល យូរជាងនេះឆ្ងាយ។ 

ជាចុងក្រោយ ចម្រៀងរបស់លោក Taylor ពិតជាមិនអាច ជួយលោកបានទេដោយហេតុថា តុលាការបាន សម្រេច ដាក់ទោសលោក ឲ្យជាប់ពន្ធនាគារររហូតដល់ ១៧ឆ្នាំ៕

ជនជាប់ចោទ ចង់ផ្លាស់ប្ដូរគំនិត តុលាការ ព្យាយាមច្រៀងចម្រៀង លំនាំបទ Hello របស់ Adele តែលទ្ធផលចុងក្រោយ... (មានវីដេអូ)

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត