រថយន្ត​លើ​ក‌​ទំនិញ​ក្រុមហ៊ុន Agri-Master ថយ​កិន​បែកក្បាល​កម្មករ​ស្ត្រី​ម្នាក់​ស្លាប់

កណ្តាល:
 ស្ត្រី​វ័យ​ជាង​៤០​ឆ្នាំ​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅក្នុង​បរិវេណ​ក្រុមហ៊ុន​ផលិត​ចំណី​សត្វមួយ​មានឈ្មោះ Agri-Master បន្ទាប់ពី​អ្នកបើករថយន្ត លើកដាក់​ទំនិញ (​ឡេ​វ៉‌ូ​ល​រ‌័​)ថយ​ទៅ​ថយ​មក​មិន​ប្រយ័ត្ន ក៏​ជ្រុល​ទៅ​កិន​ស្ត្រី​រងគ្រោះ​តែម្តង​។​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង នៅវេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក ថ្ងៃទី​១៨ខែមីនា ឆ្នាំ​២០១៦​ស្ថិតនៅ​ភូ​ម‌ិ ព្រែ​ក‌​ល្វា ឃ‌ុំ​ពញា​ឮ‌ ស្រុ​ក‌​ពញា​ឮ‌ ខេ​ត្ត‌​កណ្ដា​ល‌​។​
 
​ស្ត្រី​ដែល​ស្លាប់​ត្រូវបាន​គេ​ស្គាល់ឈ្មោះ គឹម ស្រួយ អាយុ​៤២​ឆ្នាំ មុខរបរ​កម្មករ​កើបសណ្តែកដី នៅក្នុង​ក្រុមហ៊ុន កើតហេតុ ខាងលើ​។​

​បើតាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​នេះ​បាន​និយាយថា មុនពេល​កើតហេតុ គេបានឃើញ​ស្ត្រី​រងគ្រោះ កំពុងតែធ្វើការ​ងារ​ដូច​សព្វដង​ស្រាប់តែ នៅ​ម៉ោងជាង​១០ស្ត្រី​រងគ្រោះ​កំពុងតែ​អង្គុយ​កើប​សណ្តែកដី ក៏​ត្រូវបាន​អ្នកបើក​(​ឡេ​វ៉‌ូ​ល​រ‌័​)​លើ​ក‌​ដាក់ឥ​វ៉ា​ន‌់ បាន​ថយ​ទៅ​ថយ​មក ដោយ​មិន​ប្រុងប្រយ័ត្ន ក៏​ជ្រុល​ទៅ​កិន​ស្ត្រី​រងគ្រោះបណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​កន្លែង​តែម្តង​។​

​ក្រោយពី​កើតហេតុ ភ្លាម​អ្នកបើកបរ​រថយន្ត លើកដាក់​ទំនិញ (​ឡេ​វ៉‌ូ​ល​រ‌័​) បាន​ចុះគេចខ្លួនបាត់​។ ចំណែក​សាកសព​ត្រូវបាន កម្លាំង​សមត្ថ​​កិច្ច​ប្រគល់​ឲ្យ​ទៅក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ ក្រោយពី​ពិនិត្យ​និង​ធ្វើ​កំណ​តើ​ហេតុ​រួច​៕​

រថយន្ត​លើ​ក‌​ទំនិញ​ក្រុមហ៊ុន Agri-Master ថយ​កិន​បែកក្បាល​កម្មករ​ស្ត្រី​ម្នាក់​ស្លាប់

រថយន្ត​លើ​ក‌​ទំនិញ​ក្រុមហ៊ុន Agri-Master ថយ​កិន​បែកក្បាល​កម្មករ​ស្ត្រី​ម្នាក់​ស្លាប់