គ្រោះថ្នាក់​ថ្ងៃទី​១៨ មីនា ស្លាប់​៥ របួសធ្ងន់​និង​ស្រាល​៧

ភ្នំពេញ:
មនុស្ស​ចំនួន​៥​នាក់​បាន​ស្លាប់  និង​រងរបួស​ធ្ងន់​និង​ស្រាល​៧​នាក់ ក្នុងករណី​គ្រោះថ្នាក់នៅ​ទូទាំងប្រទេស កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៦ បាន​កើតឡើង​ចំនួន​៨លើក ក្នុងនោះ​យប់​៥​លើក​។​នេះ​បើ​យោងតាម​របាយការណ៍ របស់​អគ្គស្នងការ​ន​គរបាល​ជាតិ ។​

​យោងតាម​របាយការណ៍ របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ បាន​ឲ្យ​ដឹងថា​ក្នុងហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៨​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្តសរុប​ចំនួន​១៣​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៨​គ្រឿង​, រថយន្ត​ធុន​តូច​៤​គ្រឿង​,យាន​ផ្សេងៗ​១​គ្រឿង​, ថ្មើរជើង​២​នាក់ ។​

​របាយការណ៍​ដដែល​បាន​បញ្ជាក់ថា​មូលហេតុ​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៤​លើក (​ស្លាប់​៣​នាក់​), ប្រជែង​២​លើក​(​ស្លាប់ម្នាក់​), ស្រវឹង​១​លើក (​ស្លាប់​ម្នាក់​)​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេលគ្រោះថ្នាក់​ចរាចរណ៍​៩​នាក់ (​យប់​៦​នាក់​) ៕​