គណៈកម្មការ​រៀបចំ​ហែរ​ក្បួន អបអរសាទរ​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ នៅ​ទីក្រុង​ឡុង​ប៊ិច ស្វាគមន៍​គ្រប់​និន្នាការ​

ភ្នំពេញ:
លោក ផៃ ស៊ី​ផាន មន្ត្រី​ជាន់ខ​ខ្ពស់​រាជរដ្ឋាភិបាល​បាន​ប្រសាសន៍​នៅក្នុង​បទ​បង្ហាញមួយ​កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៦ ថា​ការ​ហែរ​ក្បួន​អបអរសាទរបុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​នៅ​ទីក្រុង​ឡុង​ប៊ិច​នោះ គឺជា​ការ​ចងក្រងមួយ​រវាង​ប្រជាពលរដ្ឋ និង​ប្រជាពលរដ្ឋ ដែល​រស់នៅ​ទឹកដី​នៃ​សហរដ្ឋអាមេរិកដើម្បី​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ដ៍​ថ្លៃថ្លា​របស់​ខ្មែរ​យើង​ហើយ​ការដែលខ្មែរ​យើង​ទទួលបាន​ដី​មួយ​​កន្លែង ដើម្បី​រស់នៅ​ផ្តុំគ្នា និង​ចងក្រង​ជា​ក្រុង​ខ្មែរនេះ គឺជា​មោទនភាព​ជាទីបំផុត​។​

 
​លោក ផៃ ស៊ី​ផាន លើកឡើង​ដែរ​ថា ការ​ហែរ​ក្បួន​អបអរសាទរ​បុណ្យចូលឆ្នាំប្រពៃណីជាតិ​ខ្មែរ​នៅ​ទីក្រុង​ឡុង​ប៊ិច សហរដ្ឋអាមេរិក​ឆ្នាំនេះ ក៍ទទួលបាន​ការអញ្ជើញ​ចូលរួម​ពី​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បុត្រា​របស់​សម្តេច​តេជោ​ចូល​រូ​ម​ផងដែរ​ដូច្នេះ​ជាការ​ងារ​មួយ​ដែល​ខ្មែរ​​យើង​មិនអាច​រាថយ​បានទេបើទោះបី​ជាមាន​ក្រុម​មួយ​ដែលមាន​គំនិត​ផ្ទុយ​ចង់​ធ្វើបាតុកម្ម​ប្រឆាំង​ក៍ដោយ​។​

 លោក​បញ្ជាក់ថា ការរួបរួម​គ្នា​ធ្វើ​នូវ​អ្វីដែល​ល្អ​សំរាប់​ជាតិ​មាតុភូមិ ប្រសើរ​ជាង​ការ​ជិៈយន្តហោះ​ទៅ​ជេរ ទៅធ្វើ​បាតុកម្ម​គ្នា​នៅ​ស្រុក​គេ ដែល​បង្ហាញ​ពី​ការបែកបាក់​រវាងខ្មែរ និង​ខ្មែរ​។ ជាមួយនឹង​ការលើកឡើង​ខាងលើនេះ លោក ផៃ ស៊ី​ផាន អះអាងថាក្រុម​គណៈកម្មការ​​រៀបចំ​ហែរ​ក្បួន​អបអរសាទរ​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិខ្មែរ​នៅ​ទីក្រុង​ឡុង​ប៊ិច​នោះ បាន​អញ្ជើញលោក កឹម សុខា​ក៏ដូចជា​មនុស្សផ្សេង​​ទៀត ដែល​ចង់​ចូលរួម ដើម្បី​បង្ហាញ​ពី​ការ​រួបរួមគ្នា ប្រសើរ​ជាង​ការ​ជិៈយន្តហោះ​ទៅ​ជេរ​គ្នា​៕​

គណៈកម្មការ​រៀបចំ​ហែរ​ក្បួន អបអរសាទរ​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ នៅ​ទីក្រុង​ឡុង​ប៊ិច ស្វាគមន៍​គ្រប់​និន្នាការ​

គណៈកម្មការ​រៀបចំ​ហែរ​ក្បួន អបអរសាទរ​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ នៅ​ទីក្រុង​ឡុង​ប៊ិច ស្វាគមន៍​គ្រប់​និន្នាការ​