រថយន្ត​និង​ម៉ូតូ​បុ​គ្នា​នៅ​ភ្នំព្រឹក បណ្តាល​ឲ្យ​យុវជន​ម្នាក់ រងរបួស​

បាត់ដំបង:
​យុវជន​ម្នាក់​បាន​រងរបួស ក្នុង​គ្រោះថ្នាក់​ចរាចរ​បង្កឡើង​រវាង​រថយន្ត និង​ម៉ូតូ​បុក​គ្នាពេញទំហឹង​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​១៩ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុចខាងកើត​សាលាស្រុក​ភ្នំព្រឹក ស្ថិតក្នុង​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក​។​

រថយន្ត​និង​ម៉ូតូ​បុ​គ្នា​នៅ​ភ្នំព្រឹក បណ្តាល​ឲ្យ​យុវជន​ម្នាក់ រងរបួស​

​ជនរងគ្រោះ​មានឈ្មោះ​ឈ្មោះ ប្រាក់ រដ្ឋា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​សុខឃុំ​ពេជ្រ​ចិន្តា ។ អ្នកបើករថយន្ត​បង្ក ឈ្មោះ យ៉ែម ដា​វុ​ធ ភេទ​ប្រុស អាយុ​៣១​ឆ្នាំមុខរបរ រត់​តាក់ស៊ី រស់នៅ​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា​។​

រថយន្ត​និង​ម៉ូតូ​បុ​គ្នា​នៅ​ភ្នំព្រឹក បណ្តាល​ឲ្យ​យុវជន​ម្នាក់ រងរបួស​

​តាម​សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ គេ​បានឃើញ យុវជន​ម្នាក់​ជិះ​ម៉ូតូ​១គ្រឿង ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៣​ពាក់​ស្លាក​លេខ​បាត់ដំបង 1Q5743 ក្នុង​ល្បឿន​មធ្យម លុះ​មកដល់​ចំណុចកើតហេតុ ក៏បាន​បុក​គ្នា​ជាមួយ​រថយន្តម៉ាក កាមរី​បា​ឡែ​ន ពណ៌​ក្រហម ស៊េរី​២០០២ ស្លាក​លេខ ភ្នំពេញ 2V 9441ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ រងរបួស។​

រថយន្ត​និង​ម៉ូតូ​បុ​គ្នា​នៅ​ភ្នំព្រឹក បណ្តាល​ឲ្យ​យុវជន​ម្នាក់ រងរបួស​

​ក្រោយពី​កើតហេតុ សម្ថ​កិច្ច​បាន​ចុះមក​ធ្វើការ​វាស់វែង​កន្លែងកើតហេតុ​រួច បាន​យករថយន្ត និង​ម៉ូតូ​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​​ស្រុក​ភ្នំព្រឹក រងចាំដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕​