អបអរ​ខួប​ទំនាក់ទំនង​ការទូត​៦០​ឆ្នាំ​៖Cambodia All Stars​យកឈ្នះ​លើ​Lao All Stars៣​ទល់នឹង​២ .​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ឧបត្ថម្ភ​១​ម៉ឺន​ដុល្លារ​ដល់​ក្រុម Cambodia All Stars

ភ្នំពេញ:
លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ និង​លោក​ឧបនាយករដ្ឋមន្ត្រី ថង​លួ​ន ស៊ី​សូលី​តរដ្ឋមន្ត្រីក្រសួងការបរទេស​ឡាវ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុងការ​ប្រកួត​បាល់ទាត់មិត្តភាព​រវាង​ក្រុម​កីឡាករ​បាល់ទាត់ Cambodia All Stars ជាមួយ​ក្រុម​កីឡាករLao All Stars កាលពី​រាត្រី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៦ នៅ​ពហុកីឡាដ្ឋាន​ជាតិអូឡាំពិក ដោយមាន​អ្នក​ចូល​ទស្សនា​ប្រមាណ​ជា ៥​ម៉ឺន​នាក់​។​

អបអរ​ខួប​ទំនាក់ទំនង​ការទូត​៦០​ឆ្នាំ​៖Cambodia All Stars​យកឈ្នះ​លើ​Lao All Stars៣​ទល់នឹង​២ .​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ឧបត្ថម្ភ​១​ម៉ឺន​ដុល្លារ​ដល់​ក្រុម Cambodia All Stars

ការប្រកួត​មិត្តភាព​រវាង​ក្រុម​ក្រុម​កីឡាករ​បាល់ទាត់ Cambodia All Stars ជាមួយ​ក្រុមកីឡាករ Lao All Stars​គឺ​ដើម្បី​អបអរសាទរ​ខួប​​ទំនាក់ទំនង​ការទូត​លើក​ទី​៦០​ឆ្នាំ​នៃចំណងមិត្តភាព​ការទូត​កម្ពុជា ឡាវ​។​

​    ​

អបអរ​ខួប​ទំនាក់ទំនង​ការទូត​៦០​ឆ្នាំ​៖Cambodia All Stars​យកឈ្នះ​លើ​Lao All Stars៣​ទល់នឹង​២ .​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ឧបត្ថម្ភ​១​ម៉ឺន​ដុល្លារ​ដល់​ក្រុម Cambodia All Stars

​ការប្រកួត​នេះ​ត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ​លោក​ឧម​ប​នាយករដ្ឋមន្ត្រី ហោ ណាំហុងនៅក្នុង​ជំនួប​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ថង​លួ​ន ស៊ី​សូលី​ត ក្នុងឱកាសអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ចង្អៀត​កាលពី​ថ្ងៃទី២៦-២៧ ខែកុម្ភៈ កន្លងទៅនេះ​នៅ​ទីក្រុង​​វៀង​ច័ន្ទ ប្រទេស​ឡាវ​។​បន្ទាប់ពីការប្រកួត​ដ៏​ស្វិតស្វាញ​រវាង​ក្រុម​កីឡាករ​ទាំងពីរ គឺ​ក្រុម Cambodia All Starsយកឈ្នះ​ក្រុម Laos All Stars ៣​ទល់នឹង​២​។ ចំណែក​អ្នកទស្សនា​បាន​ស្រែក​ហ៊ោ​កញ្ជៀ​វ​ពេញ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​។​

អបអរ​ខួប​ទំនាក់ទំនង​ការទូត​៦០​ឆ្នាំ​៖Cambodia All Stars​យកឈ្នះ​លើ​Lao All Stars៣​ទល់នឹង​២ .​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ឧបត្ថម្ភ​១​ម៉ឺន​ដុល្លារ​ដល់​ក្រុម Cambodia All Stars