​រថយន្ត​កុងតឺន័រ ២​គ្រឿង បុក​គ្នា​

ព្រះសីហនុ:
 ប៉ូលិស​ចរាចរណ៍​ស្រុក​ព្រៃនប់ បាន​ឲ្យ​ដឹងថា រថយន្ត​កុងតឺន័រ ២​គ្រឿង បាន​បុក​គ្នា នៅ​ផ្លូវជាតិ​លេខ​៤ ម្តុំ​ស្ពាន​ទឹកសាប ចន្លោះ​គីឡូម៉ែត្រ ២០៦-២០៧ ក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅវេលា​ម៉ោងជាង ៨ ព្រឹក​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៦​នេះ បណ្តាលអោយ​បុរស​២​នាក់ នៃ​ភាគី​ម្ខាង រងរបួស​ធ្ងន់ធ្ងរ​។ ចំណែក​អ្នកបើកបរ រថយន្ត​កុងតឺន័រ​នៃ​ភាគី​ម្ខាង​ទៀត បាន​រត់​គេចខ្លួនបាត់​។​

​ប៉ូលិស​មិនទាន់​បញ្ជាក់​ពី​គ្រោះថ្នាក់​នេះ​ថា ភាគី​រថយន្ត​តឺ​ន័​រ​មួយណាជា​អ្នកបង្ក​ទេ ប៉ុន្តែ​បាន​អះអាងថា គ្រោះថ្នាក់​នេះ កើតឡើង ដោយ​ការបើកបរ​លឿន ក្នុងពេល​កំពុង​បើកប​រ​បញ្ច្រាសទិស​គ្នា​៕V/S

​រថយន្ត​កុងតឺន័រ ២​គ្រឿង បុក​គ្នា​

​រថយន្ត​កុងតឺន័រ ២​គ្រឿង បុក​គ្នា​