ក្មេងប្រុស​ម្នាក់ ចុះ​លេង​ទឹក លង់ទឹក​ស្លាប់​

ប៉ៃលិន:
កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​២​រសៀល  មាន​ករណី​ក្មេង​ចុះ​លេង​ទឹកលង់ទឹក​ស្លាប់​ម្នា​ក់នៅ​ចំណុច​ភូមិ​កូនភ្នំ ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​ជនរងគ្រោះ​ឈ្មោះ ពីង យុទ្ធ ភេទ​ប្រុស អាយុ ១២​ឆ្នាំ រស់ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ​

សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ​បានអោយដឹងថា​ជនរងគ្រោះនេះ​ពិតជា​បាន​ស្លាប់​ដោយសារ​លង់ទឹក​ស្រះ​នេះ​ពិតប្រាកដ​មែន​។ បច្ចុប្បន្នសព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ក្មេងប្រុស​ម្នាក់ ចុះ​លេង​ទឹក លង់ទឹក​ស្លាប់​