ជនជាតិខ្មែរ និង​បរទេស​ប្រមាណ ៨០ នាក់​ប្រកួត​ដណ្តើម​ជើងឯក​បាល់​គប់​បែប​អាមេរិក នៅ​កម្ពុជា​

ភ្នំពេញ:
​អ្នកចូលរួម​ប្រហែល​ជាង ១៥០ នាក់ ដែល​ក្នុងនោះ​មាន​កីឡាករ​ប្រមាណ ៨០ នាក់​ជា​ជនជាតិខ្មែរ និង​បរទេស ដែល​មកពី​ស្ថាប័ន​ផ្សេងៗ ដូចជា អង្គការក្រៅរដ្ឋាភិបាល ពាណិជ្ជករ និង​សិស្ស​និស្សិត​មហាវិទ្យាល័យ ចូលរួម​ក្នុង​កីឡា​ប្រកួត​ដណ្តើម​ជើងឯក​បាល់​គប់​បែប​អាមេរិក នៅ​កម្ពុជា​។​

​ការប្រកួត​ដណ្តើម​ជើងឯក​បាល់​គប់​បែប​អាមេរិក នា​ថ្ងៃ​សៅរ៍ ទី​១៩ ខែមីនា ឆ្នាំ​២០១៦  វេលា​ម៉ោង ១០​ព្រឹក ដល់ ម៉ោង​៣​រសៀល នៅ​ក្លឹប​កីឡា Premium ផ្ទះ​លេខ​៣០ ផ្លូវ​៣៤៧ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

​កញ្ញា ងិន លីដា អ្នកសម្របសម្រួល​សារព័ត៌មាន និង​ជា​សមាជិក​កីឡា​បាល់​គប់ បាន​លើកឡើងថា ជា​កម្មវិធី​ប្រកួត​ដណ្តើម​ជើងឯក​កីឡា​បាល់​គប់ លើក​ទី​២ នៅ​ភ្នំពេញ​។ ក្រុម​កីឡាករ​ចូលរួម​ជាតិ និង​បរទេស​នឹងធ្វើ​ការប្រកួត និង​បង្ហាញ​ពី​សមត្ថភាព ក៏ដូចជា​ជំនាញ​នៃ​កា​លេង​បាល់​គប់​របស់ខ្លួន​។ ការប្រកួត​បាល់​គប់ គឺជា​ការប្រកួត​ដែលមាន​លក្ខណៈ​ប្លែក​ពិសេស និង​មាន​ភាពខុសគ្នា​ពី​កីឡា​ធម្មតា​។ ក្រុម​នីមួយៗ​នឹង​ត្រូវបាន​តម្រូវ​ឲ្យ​បង្កើត​រហស្សនាម​ក្រុម​ជាមួយនឹង​ការណែនាំ​ក្រុម ធ្វើការ​រចនា​ម៉ូត​ឯកសណ្ឋាន ការសំដែង​ក្បាច់​រាំ បង្ហាញ​ម៉ូត  និង​ចូលរួម​ប្រកួត​ដណ្តើមយក​ជ័យលាភី​កីឡា​បាល់​គប់​ភ្នំពេញ​។ ក្រោយពី​ចប់​ការប្រកួត នឹងមាន​កម្មវិធី ប្រគល់​ពានរង្វាន់ មេដៃ និង​រង្វាន់​ជូន​ដល់​ជ័យលាភី​ដែល​ឈ្នះ​។​

​ក្នុងឱកាស​នោះដែរ លោក​ច​ន ម៉ាំង​ហ្គើ ស្ថាបនិក និង​ជា​អ្នករៀបចំ​កីឡា​ប្រកួត​បាល់​គប់ នៅ​ភ្នំពេញ បាន​មានប្រសាសន៍ថា នៅថ្ងៃនេះ យើង​មាន​កម្មវិធី​ប្រកួត​បាល់​គប់ ដោយ​យើង​បានធ្វើការ​ប្រកួត​រាល់​ឆ្នាំ ហើយ​ឆ្នាំនេះ គឺជា​ឆ្នាំ​ទី​២​ហើយ ដែល​បាន​ប្រារព្វ​ឡើង​។ ក្នុង​មួយឆ្នាំ បានធ្វើ​កម្មវិធី​ប្រកួត​ខ្នាត​ធំ​ចំនួន​មួយដង ហើយ​ក្នុង​មួយ​សប្តាហ៍​លេង​បាល់​គប់​ពីរដង ជា​លក្ខណៈ​ធម្មតា​។ លោក​បន្តថា ការប្រកួត​លក្ខណៈ​ប្រចាំឆ្នាំ​នា​ថ្ងៃនេះ គឺមាន​៨​ក្រុម ដោយ​ក្នុង​មួយក្រុម​មាន​៨​នាក់ គឺ​សរុប​៦៤​នាក់ ដោយ​ចាប់ផ្តើម​លេង​ពី​ម៉ោង​១០​ព្រឹក រហូតដល់​ម៉ោង​៣​រសៀល ទើប​បញ្ចប់​។​

​បើតាម​ការ​ឲ្យ​ដឹង​ពី លោក​ច​ន ម៉ាំង​ហ្គើ ថា ប្រកួត​បាល់​គប់​នេះ ក្នុង​បំណង​ឲ្យ​មាន​សុខភាព​ល្អ មាន​ភាពសប្បាយ​ចិត្តជា​មួយ​គ្នា កាយសម្បទា​មាំមួន​រហ័សរហួន កម្លាំង​ខ្លាំងក្លា ដោយមាន​ជនជាតិខ្មែរ​និង​ជនជាតិ​បរទេស បានមក​ចូលរួម​លេង​កម្សាន្ត​ជាមួយគ្នា ក្នុង​ភាព​សាមគ្គី​ពោរពេញ​ដោយ​ក្តី​រីករាយ​បំផុត​។

​លោក​ក៏បាន​បញ្ជាក់​អំពី​ប្រវត្តិ​នៃ​ការកកើត​នៃ​កីឡា​បាល់​គប់​លើទឹក​កម្ពុជា ដោយ​លោក​បញ្ជាក់ថា កីឡា​នេះ បាន​ចាប់​លើ​ទឹកដី​កម្ពុជា​ក្នុងអំឡុង​ខែកក្កដា​ឆ្នាំ​២០១៤ ដែល​មកដល់​ថ្ងៃនេះ មាន​រយៈ​ជាង​១​ឆ្នាំកន្លះ​មកហើយ​។ ជាមួយនឹង​កីឡា​ដ៏​ប្លែក​ថ្មី​របស់​អាមេរិក ដែល​មិន​ធ្លាប់​មាននៅ​ស្រុក​ខ្មែរ​នេះ លោក​ច​ន ម៉ាំង​ហ្គើ ស្ថាបនិក និង​ជា​អ្នករៀបចំ​កីឡា​ប្រកួត​គប់​បាល់ ដែលជា​ជនជាតិ​អាមេរិកាំង​នោះ មានបំណង​ចង់​ពង្រីក​កីឡា​នេះ ឲ្យ​មាន​វិសាលភាព​កាន់តែ​ធំ​ជាង​នេះ និង​ពេញនិយម​នៅ​ស្រុក​ខ្មែរ ហើយ​លោក​ក៏​នឹង​ជំរុញ​ឲ្យ​ជនជាតិខ្មែរ មកលេង​កីឡា​បាល់​គប់​នេះ ឲ្យ​បាន​ច្រើន​ដើម្បី​សុខភាព​មាំមួន​កម្លាំង​ខ្លាំងក្លា​៕ 

ជនជាតិខ្មែរ និង​បរទេស​ប្រមាណ ៨០ នាក់​ប្រកួត​ដណ្តើម​ជើងឯក​បាល់​គប់​បែប​អាមេរិក នៅ​កម្ពុជា​

ជនជាតិខ្មែរ និង​បរទេស​ប្រមាណ ៨០ នាក់​ប្រកួត​ដណ្តើម​ជើងឯក​បាល់​គប់​បែប​អាមេរិក នៅ​កម្ពុជា​

ជនជាតិខ្មែរ និង​បរទេស​ប្រមាណ ៨០ នាក់​ប្រកួត​ដណ្តើម​ជើងឯក​បាល់​គប់​បែប​អាមេរិក នៅ​កម្ពុជា​

ជនជាតិខ្មែរ និង​បរទេស​ប្រមាណ ៨០ នាក់​ប្រកួត​ដណ្តើម​ជើងឯក​បាល់​គប់​បែប​អាមេរិក នៅ​កម្ពុជា​