អាត្រៃជ្រុល​ខ្លួន បាក់.កស្លាប់ខ្លួនឯង

ខេត្តកំពត ៖ យុវជន​ម្នាក់​ស្លាប់​មួយ​ប៉​ព្រិច​ភ្នែក​បំផុត បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជិះ​ម៉ូតូ​ជែង​ជាមួយ​រថយន្ត ខណៈ​ជិះ​ស្រប​ទិស​គ្នា​រួច​វាក់​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត បើក​បញ្ច្រាសទិស បណ្តាល​ឱ្យ​ម៉ូតូ​គេច​ចង្កូត ក៏​ជ្រុល​ទៅ​បុក​តូប​លក់​ធុ​រេ​ន​មួយ​កន្លែង​នៅ​ក្បែរ​ផ្លូវ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្តង ។

ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​០១ និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១៨ មីនា ២០១៦ ស្ថិត​នៅ​ផ្លូវ​ចូល​ទៅ​រម​នី​យ​ដ្ឋា​ន​ទឹកឈូ ក្នុងភូមិ​ស្រែ​ណោ​ង ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ។ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​លី ចាន់​ថា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​បត់​ក្បាលដំរី ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ជិះ​ម៉ូតូ​ម៉ាក​ត្រៃ ពណ៌​.​សលាយ​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​-1-J7941 ។

ប្រភព​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​ភ្ញៀវ​ទេសចរ មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុច​កើតហេតុ ក៏​ស្រាប់​មាន​ម៉ូតូ​ត្រៃ ពណ៌​.​សលាយ​ក្រហម​មួយ​គ្រឿង បើក​ដោយ​យុវជន​ម្នាក់ ស្រប​ទិស​ពីក្រោយ​រួច​វ៉ា​រថយន្ត​នោះ នៅ​ពេល​វ៉ា​ក្នុង​ល្បឿន​លឿន​នោះ ក៏​វាក់​និង​រថយន្ត​មួយ​គ្រឿង​ទៀត មក​ពីមុខ​ហើយ​គេច​ពី​រថយន្ត​នោះ​ជ្រុល​ល​ចង្កូត​ទៅ​បុក​សសរ​តូប​លក់​ធុ​រេ​ន ដែល​នៅ​ខាងឆ្វេង​ដៃ​បណ្តាល​ឱ្យ​ម៉ូតូ​សង្កត់ជាប់ និង​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​។