គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ម្សិលមិញ ស្លាប់​៥ របួសធ្ងន់​-​ស្រាល​៧

រាជធានីភ្នំពេញ ៖ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍នៅ​ទូ​ទាំង​ប្រទេស កាលពី​ថ្ងៃ​​ទី​១៨ ​មីនា ​២០១៦​ ​បាន​កើតឡើង​ចំនួន​៨​លើក ក្នុង​នោះ​យប់​៥​លើក​ ​មនុស្ស​ស្លាប់​៥​នាក់ រង​របួស​ធ្ងន់-ស្រាល៧​នាក់ ​​។

​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៨​លើក​នេះ បណ្តាល​ឱ្យ​ខូចខាត​យានយន្តសរុប​ចំនួន​១៣​គ្រឿង រួម​មាន​ម៉ូតូ​ចំនួន​៨​គ្រឿង​, រថយន្ត​ធុន​តូច​៤​គ្រឿង​, យាន​ផ្សេង​ៗ១​គ្រឿង​, ថ្មើរជើង​២​នាក់ ​​។

ចំពោះ​​មូលហេតុ​​​បណ្តាល​ឱ្យ​​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួម​មាន​ល្មើស​ល្បឿន​៤​លើក (​ស្លាប់​៣​នាក់​), ប្រជែង​២​លើក​(​ស្លាប់​ម្នាក់​), ស្រវឹង​១​លើក (​ស្លាប់​ម្នាក់​)​។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​៩​នាក់ (​យប់​៦​នាក់​)​ ។