ព្រឹកស្អែកលោក កឹម សុខា ​នឹងទៅបើកវេទិកា​សកម្មជនមូលដ្ឋាននៅក្រុងពោធិសាត់​

រាជធានីភ្នំពេញ ៖ បើគ្មានការប្រែប្រួលទេ ​នៅវេលាម៉ៅង៨ព្រឹកថ្ងៃទី២០ មីនា ២០១៦ ​ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ​នឹងជួបសំណេះសំណាល​ជាមួយថ្នាក់ដឹកនំាមូលដ្ឋាន សកម្មជន ចលនាយុវជន ​ចលនាស្រ្ដីគណបក្ស ​និងចលនាខ្មែរ-ឥស្លាម នៅក្នុង ​“វេទិកាសកម្មជនមូលដ្ឋាន” ​ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥​ ភូមិទ្រាំង​ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។