​​​រដ្ឋាភិបាល​ថៃ​សុំ​​ឲ្យ​​​តារា​ម៉ូដែល​ឡាន​ កុំ​លេង​ខ្លួន​សិច​ស៊ី​ជ្រុល​​ពេក

​​​​ស្រប​ពេល​ដែល​​កម្មវិធី​តាំង​បង្ហាញ​​រថយន្ត​​ដ៏​ធំ​មួយ​នឹង​ប្រារព្ធ​ឡើង​ក្នុង​ប្រទេស​ថៃ​នា​សប្ដាហ៍​ក្រោយ​ រាជរដ្ឋាភិបាល​ប្រទេស​នេះ​បាន​​លើក​សំណើ​ដល់​អ្នក​រៀបចំ​កម្ម​វីធី​​សុំ​កុំ​ឲ្យ​តារា​ម៉ូដែល​ ដែល​ចូល​រួម​ស្លៀក​ពាក់​​ខើច​លើ​ខើច​ក្រោម​ពេក។

 

​​​រដ្ឋាភិបាល​ថៃ​សុំ​​ឲ្យ​​​តារា​ម៉ូដែល​ឡាន​ កុំ​លេង​ខ្លួន​សិច​ស៊ី​ជ្រុល​​ពេក
​មន្ត្រី​ក្រសួង​វប្បធម៌​លោក​ Veera Rojpojanarat បាន​លើក​ឡើង​ថា ​ក្រុម​ការងារ​របស់​លោក​បាន​ជួប​ពិភាក្សា​ជា​មួយ​ក្រុមហ៊ុន​ Grand Prix International PLC ដែល​ជា​ចាត់​ចែង​​កម្មវិធី​នេះ​ ដើម្បី​ឲ្យ​ប្រាកដ​ថា ​តារា​ម៉ូដែល​របស់​ពួក​គេ​នឹង​ស្លៀក​ពាក់​បានសមរម្យ។

 

កន្លង​មក​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ជា​ច្រើន​ ប៉ុន្តែ​មិន​មែន​ដោយ​សារ​វត្តមាន​របស់​រថយន្ត​កំពូល​ឡើយ​ គឺ​ដោយ​សារ​តែ​តារា​ម៉ូដែល​ស្រី​​ៗ​ដែល​ឈរ​កាច់​រាង​ក្បែរ​រថយន្ត​​តែង​ខ្លួន​សិច​ស៊ី​​ខ្លាំង​ពេក​ ពេល​ខ្លះ​​ស្លៀកពាក់​សឹង​តែ​មើល​ធ្លុះ​ដល់​ខាង​ក្នុង។

 

លោក​ Veera Rojpojanarat បាន​បន្ត​លើក​ឡើង​ដែរ​ថា​​ធ្លាប់​បាន​ទទួល​ការ​ត្អូញត្អែរ​ពី​ប្រជាជន​ជា​ច្រើន​រូប​ ដោយ​ពួក​គេ​ខ្លាច​ថា​ម៉ូដែល​សិច​ស៊ី​ទាំង​នេះ​​ធ្វើ​ឲ្យ​ពិភពលោក​មើល​មក​ថា​ប្រទេស​ខ្លួន​ថា​ជា​ប្រទេស​មិន​ល្អ។​ មិន​តែ​ប៉ុណ្ណោះ​ក៏​ខ្លាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ក្មេង​ជំនាន់​ក្រោយ​ផង​ដែរ៕

 

ចុច​អាន៖ ស្ដេច​ប្រ៊ុយណេ​កាន់​កាប់​រថយន្ត​ជាង​៧​ពាន់​គ្រឿង​ ដឹង​​ម៉ូដែល​អ្វី​ខ្លះ​អត់?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ KHAOSOD ENGLISH​​​​​​​​​​​