​iPad Pro ​ស៊េរី​ថ្មី​អេក្រង់​៩,៧​អ៊ីញ​ អាច​នឹង​មាន​តម្លៃ​ចាប់​ពី​ ៥៩៩​ដុល្លារ

iPad Pro ស៊េរី​ថ្មី​មាន​ទំហំ​អេក្រង់​៩,៧​អ៊ីញ​ ដែល​គេ​រំពឹង​ថា​ប្រកាស​នៅ​ក្នុង​កម្មវិធី​របស់​ Apple ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​នេះ​ អាច​នឹង​មាន​តម្លៃ​ចាប់​ពី ​៥៩៩​ដុល្លារ​ និង​មាន​ជា​ជម្រើស​ ៣២GB, ១២៨GB។

 

​iPad Pro ​ស៊េរី​ថ្មី​អេក្រង់​៩,៧​អ៊ីញ​ អាច​នឹង​មាន​តម្លៃ​ចាប់​ពី​ ៥៩៩​ដុល្លារ

 

៥៩៩​ដុល្លារ​ អាច​ជា​តម្លៃ​ទាប​ជាង​គេ​ដែល​នឹង​មាន​អង្គ​ចងចាំ​ទំហំ​ ៣២GB មាន​បំពាក់​តែ​ប្រព័ន្ធ​ Wi-Fi ចំណែក​ឯ​អង្គ​ចងចាំ​ទំហំ​ ១២៨​GB ព្រម​ទាំង​មាន​ដាក់​ស៊ីម​ 4G បាន​នឹង​ដាក់​លក់​នៅ​តម្លៃ​ខ្ពស់​ជាង​នេះ។

 

ពី​មុន​​មក​ iPad អេក្រង់​៩,៧​អ៊ីញ មាន​តម្លៃ​ចាប់​ផ្ដើម​ពី​៤៩៩​ដុល្លារ ដែល​នេះ​មាន​ន័យ​ថា​ iPad Pro ស៊េរី​ថ្មី​នេះ​នឹង​ជា​ Tablet តម្លៃ​ថ្លៃ​ជាង​គេ​ក្នុង​ចំណោម​ប្រភេទ​របស់​វា។ គួរ​រំលឹក​ថា​​កន្លង​មក​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​អំពី​ iPad Pro អេក្រង់​៩,៧​អ៊ីញ​នេះ​ ដូច​ជា​មាន​បំពាក់​ Smart Connector (ដូច​នៅ​លើ​ iPad Pro អេក្រង់​១២,៩​​អ៊ីញ), បន្ទះ​ Chip A9x, RAM ៤GB, រន្ធ​បំពង​សំឡេង​បួន និង​កាមេរ៉ា​ទំហំ​១២MP។

 

ចង់​ដឹង​ថា​តើ​ពាក្យ​ចចាមអារ៉ាម​ទាំង​ប៉ុន្មាន​នេះ​នឹង​ក្លាយ​ជា​ការពិត​ឬ​យ៉ាង​ណា​រង់ចាំ​មើល​លទ្ធផល​តាម​រយៈ​ការ​ប្រកាស​ជា​ផ្លូវ​ការ​ក្នុង​កម្មវិធី​របស់​ក្រុមហ៊ុន​​ Apple ទាំង​អស់​គ្នា៕​​​​​​​​​​​​​

 

ចុច​អាន៖ Apple បញ្ជាក់​​ថា​ការ​បិទ​កម្មវិធី​លើ​ iPhone មិន​បាន​ជួយ​សន្សំ​សំចៃ​ថាមពល​ថ្ម​ឡើយ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ MacRumours​​​​​​​​​​​