លីតៅហ៊ួ ​ផ្តល់​កាដូ​ឱ្យ​កូនស្រី​ផ្ទះ​ដែល​មានតម្លៃ ​២០០លានដុល្លារហុងកុង​

កំពូល​តួ​ឯកហុងកុង ​លីតៅហ៊ួ​ ដែល​ជា​តារា​ហុង​កុង​ល្បី​គ្រប់​ជំនាន់​នោះ​ ថ្មីៗ​នេះ​កំពុង​តែ​ការពារ​កូន​របស់ខ្លួន​ លោក Andy Lau​ ឬ​លី​តៅហ៊ួ ​បាន​ខ្នះ​ខ្នែង​យ៉ាងខ្លាំង ​ដើម្បី ​ទប់ស្កាត់​បញ្ហា​ផ្សេង​ៗ កើត​ឡើង​លើ​កូន​ស្រីអាយុ ​៤ឆ្នាំរ​បស់លោក​ គឺនាងតូច ហានណា​ ដើម្បី​ ជៀសវាង​ឃើញ​ពី​ភ្នែក​មហាជ​ន។នៅ​ពេល​ណា​ក៏​ដោយ ​គេ​តែង​តែ​ឃើញ​គ្រួសារ ​របស់ លីតៅហ៊ួ​ ធ្វើ​ដំណើរ​ទៅលេង​ បរទេស​ដែ​រ ពួក​គេ​ត្រូវ​បាន​ការពារ​ដោយ​អង្គរក្ស​និង​ចេញ​តាម​ច្រក​ពិសេស​មួយនៃ​ស្ថានីយ៍​យន្ត​ហោះ​។ ផ្អែក​លើ​ពាក្យ​ចរចាម​អារាម​ សូម្បី​តែ​លី​តៅហ៊ួ​រវល់​យ៉ាង​ណា​ក៏​ដោយ ​គេ​ត្រូ​វតែ ​សុំ​កូន​ស្រី​ចេញមុន ១​៥នាទី​ដើម្បី​ជៀស​វៀង​ការ​ប្រមាញ់រូ​បថត​ពី​អ្នកកាសែត​។ផ្អែក​ទៅ​លើ ​ពត៌មាន​ថ្មី​បំផុត​ បាន​រាយការណ៍​ថា ​លោក Andy Lau ឬលីតៅហ៊ួបានចំណាយ​លុយ​ រហូត​ទៅដល់ ២០០លាន​ដុល្លារ​ហុងកុង​ដើម្បី​ទិញ​វិមាន​មួយ​នៅចង្កេះភ្នំ Kadoorie ​ដែល​ជាទី​កន្លែង​ល្បី​មួយ​នៅក្នុង ​ទីក្រុងហុងកុង​ ដើម្បី​ធ្វើ​ជាអំណោយ​ដល់​កូន​ស្រី​ របស់​គា​ត់។ កូន​ស្រីរ​បស់​កំពូលតារាហុងកុង​នេះ ​អាច​រស់​នៅ​ដោយភាពរីករាយក្នុង​ជីវិត​ឯកជន​និង​សេរីភាព​កាន់​តែ​ខ្លាំង​ ដើម្បី​គេ​ច​ចេញ​ពី​អ្នក​ទីក្រុង​ដែល​ជា​អ្នក​គាំទ្រ​របស់​ហុងកុង​។ លើសពី ​នេះ​ទៅ​ទៀត ​ក្រៅ​ពី​ទិញ​សេតវិមាន​ ដែល​មានត​ម្លៃរហូតទៅដល់ ២០០លានដុល្លារហុងកុង​ កំពូល​តារា​ប្រុស​ហុងកុងរូ​បនេះ​ ក៏​បាន​ទិញ​យន្តហោះ​ឯកជន​មួយគ្រឿង​ដែល​មាន​តម្លៃរហូត ទៅដល់២០០លាន​ដុល្លារហុងកុង​ផងដែរ ​ដើម្បី​ងាយ​ស្រួល​នៅ​ក្នុង​ការធ្វើ​ដំណើរ ​ជាលក្ខណះ ​ក្រុមគ្រួសារ​។ ទោះ​យ៉ាង​ណា​ក៏ដោយ​ ការ​ការពារ​កូន​ស្រីរបស់គាត់​ គឺដើម្បីជៀសវៀងនូវ​ ការធ្វើបាន​ ដោយ​ប្រការណា​មួយ​ពី​អ្នកប៉ុន​ប៉ង​។ អ្នកនិយម​លេង​តាមសង្គមអនឡាញ​មួយចំនួន​ បានមាន ​អារម្មណ៍​ថា​ កំពូលតារា​ហុងកុងរូបនេះ​ បាន​តែ​កំពុង​តែ​ធ្វើ​ហួស​ហេតុ​ពេក ​បន្ទាប់​ពី​ភាពល្បី ល្បាញរបស់គាត់៕​
លីតៅហ៊ួ ​ផ្តល់​កាដូ​ឱ្យ​កូនស្រី​ផ្ទះ​ដែល​មានតម្លៃ ​២០០លានដុល្លារហុងកុង​លីតៅហ៊ួ ​ផ្តល់​កាដូ​ឱ្យ​កូនស្រី​ផ្ទះ​ដែល​មានតម្លៃ ​២០០លានដុល្លារហុងកុង​

ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ http://www.jaynestars.com