តើ​អ្វី​ខ្លះ​ទៅ​ដែល​អ្នក​គួរ​តែ​មាន ដើម្បី​ធ្វើ​ជា​អ្នក​បញ្ចូល​បទ​ភ្លេង ហ្គេម​និង​កម្មវិធី​ទូរស័ព្ទបាន?

ដោយសារតែ មុខរបរនេះ គឺជាមួយរបរមួយ ដែលមានភាព ងាយស្រួល ដោយគ្រាន់ តែយើង មានទៅតាម តម្រូវការមួយ ចំនួនប៉ុណ្ណោះ និងមិនសូវ តម្រូវ អោយយើង ចំណាយទុន ច្រើនអ្វីឡើយ ហេតុដូចនេះ ហើយ ទើបធ្វើអោយ មុខងាររបរ បញ្ចូល បទភ្លេង-ហ្គេម និងកម្មវិធី ផ្សេងៗមួយនេះ មានការរីកដុះដាល យ៉ាងខ្លាំង ដែលនាំអោយ មានការប្រកួត ប្រជែងច្រើន នាពេល បច្ចុប្បន្ននេះ។ យើងអាចនិយាយ បានដែរថា មុខរបរនេះ អាចជួយផ្តល់ ប្រាក់កំរ៉ៃ គួរសមដែរ ដោយយើង អាចចំណាយ ទៅលើការ ចាយវាយ ប្រចាំថ្ងៃបាន គ្រាន់បើដែរ។ ហើយជាមួយ មុខរបរនេះ ក៏តម្រូវអោយ យើងត្រូវមាន ជំនាញ ខ្ពស់បន្តិច និងសេវាកម្ម ល្អដែរ ទើបមុខរបរនេះ អាចដំណើរការ ទៅមុខបានល្អ និងបានរលូន ទៅថ្ងៃមុខទៀត។ យ៉ាងណាមិញ ប្រសិនបើអ្នក ចង់ប្រកបរបរ បែបនេះ តើមានដឹងខ្លះ ហើយឬនៅ ថាគួរតែ ត្រៀមអ្វីខ្លះទៅ ដើម្បីអាច បើកមុខរបរ មួយនេះបាន?

តើ​អ្វី​ខ្លះ​ទៅ​ដែល​អ្នក​គួរ​តែ​មាន ដើម្បី​ធ្វើ​ជា​អ្នក​បញ្ចូល​បទ​ភ្លេង ហ្គេម​និង​កម្មវិធី​ទូរស័ព្ទបាន?

ជាការពិតណាស់ ប្រសិនបើអ្នក បញ្ចូលតែបទភ្លេង គឺវាមិនសូវជា ទទួលបានចំណូល ច្រើនណាស់ ណាឡើយ តែប្រសិនបើ អ្នកចេះនូវ ចំណេះមួយ ចំនួនទៀត ដូចជា បញ្ចូលហ្គេម-កម្មវិធី និងធ្វើ បន្ទាន់សម័យ (Update) សម្រាប់ស្មាតហ្វូន ច្រើនប្រភេទនោះ គឺអាចនឹង ទទួលបាន ច្រើនជាងនេះ។ ចំពោះ មុខរបរនេះ គឺវាមាន ទំនាក់ទំនងគ្នា ជាមួយនឹងផ្នែក Software ហើយមិនចាំបាច់ តម្រូវអោយយើង ត្រូវចេះផ្នែក Hardware ដូចជា ជួសជុល ដោះដូរ គ្រឿងបន្លាស់ អ្វីនោះទេ ដោយវាទាមទារ ត្រឹមតែ កុំព្យូទ័រ ល្មមប្រើមួយគ្រឿង ប៉ុណ្ណោះ ហើយបើមាន អ៊ីនធើណេត សម្រាប់ភ្ជាប់ ប្រើប្រាស់ ទៀតនោះ នឹងកាន់តែល្អ។

តើ​អ្វី​ខ្លះ​ទៅ​ដែល​អ្នក​គួរ​តែ​មាន ដើម្បី​ធ្វើ​ជា​អ្នក​បញ្ចូល​បទ​ភ្លេង ហ្គេម​និង​កម្មវិធី​ទូរស័ព្ទបាន?

និយាយអោយកាន់តែ ងាយយល់ ជាងនេះទៀត គឺតម្រូវអោយ អ្នកត្រូវចេះ ទម្លាក់ ឬតម្លើង ជំនាន់វើសិន នៃប្រព័ន្ធ ប្រតិបត្តិការ ដូចជា iOS និង Android ដែលមាន ប្រើប្រាស់ នៅលើស្មាតហ្វូន របស់ក្រុមហ៊ុន មួយចំនួន ដូចជា iPhone, Samsung, Huawei, LG, Sony ជាដើម។ អ្នកក៏ ចាំបាច់ ត្រូវតែចេះ Jailbreak (iOS), Root (Android), បង្កើត Apple ID ឬអ៊ីមែល, ដោះស្រាយបញ្ហា iPhone គាំង ប្រើមិនកើត នោះជាដើម ព្រោះថា អតិថិជន មួយចំនួន ឧស្សាហ៍ជួបប្រទះ នឹងបញ្ហា នេះណាស់។

*** SAMSUNG: ប្រញាប់ឡើង!!!! ទិញ SAMSUNG GALAXY A 2016 ម៉ូដែល ណា​មួយ​ក៏​បាន អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន កាត​មេម៉ូរី (Memory Card) ទំហំ 32 GB មួយ​ភ្លាមៗ ។ ការ​ថែម​ជូន​នេះ ចាប់​ពី​ថ្ងៃទី 01-31 មីនា 2016 ។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

តើ​អ្វី​ខ្លះ​ទៅ​ដែល​អ្នក​គួរ​តែ​មាន ដើម្បី​ធ្វើ​ជា​អ្នក​បញ្ចូល​បទ​ភ្លេង ហ្គេម​និង​កម្មវិធី​ទូរស័ព្ទបាន?

ទាក់ទងទៅនឹង ជំនាញនេះដែរ គឺវាមិនមែន ងាយស្រួល ដោយគ្រាន់តែ ស្រាវជ្រាវ តាមអ៊ីនធើណេតឡើយ ដោយវាតម្រូវ អោយអ្នកត្រូវ មានជំនាញ និងយល់ដឹង អោយបាន ច្បាស់លាស់ ពីការរៀន សូត្រ ជាមួយនឹងគ្រូ ឬជាងទូរស័ព្ទ ដែលមាន បទពិសោធន៍ យូរឆ្នាំ អាចដោះស្រាយ បញ្ហាបាន ច្រើនយ៉ាង។ ហើយក៏សូម បញ្ជាក់ដែរថា ជាមួយនឹង ការរៀននេះ អ្នកក៏នឹង ទទួលបាន នូវចំណេះពីការ បុកតម្លើង Version ដោយប្រើប្រាស់ Custom Rom (Rom ច្នៃ), ចេះផ្តាច់ ពពួកទូរស័ព្ទកូរ៉េ ដោយបំបាត់ កម្មវិធីជា ភាសាកូរ៉េ និងធ្វើអោយ ងាយស្រួល នៅក្នុង តំបន់យើង, ចេះ Repair Boot ជាដើម។

ទោះជាយ៉ាងណាក៏ដោយ នៅពេលដែល អ្នកចេះជំនាញ ទាំងប៉ុន្មាន ខាងលើនេះ បានច្បាស់ហើយ អ្នកក៏គួរតែ យកចិត្ត ទៅលើ ផ្នែកសេវាកម្មល្អ ដូចជា រួសរាយរាក់ទាក់ និងមាន ភាពស្មោះត្រង់ ចំពោះអតិថិជន ផងដែរ ទើបមុខរបរ ដែលអ្នក ត្រៀមនឹង ប្រកបនេះ មានភាព រីកចម្រើន កាន់តែ ឆាប់រហ័ស។ ហើយចំពោះ ការរៀបរាប់ ខាងលើនេះ គ្រាន់តែជា យោបល់របស់យើង ដែលធ្លាប់ បានឆ្លងកាត់ បទពិសោធន៍កន្លងមក តែប៉ុណ្ណោះ។ សង្ឃឹមថា អ្នកទាំងអស់គ្នា បានអានហើយ (សម្រាប់អ្នក ដែលមាន បំណងចង់ប្រកប របរនេះ) នឹងទទួលបាន ជោគជ័យ ទៅលើ របរមួយនេះ ហើយក៏សូម បន្ថែមបន្តិច ដែរថា អ្នកទាំង​អស់​គ្នា​ ក៏គប្បីតាមដាន ពត៌មាន បច្ចេកវិទ្យាថ្មីៗ ជានិច្ចផងដែរ និងសិក្សានូវ អ្វីដែលថ្មីៗជានិច្ច តាមរយៈ​អ៊ីនធឺណែត ព្រោះអីគ្រឿង អេឡិចត្រូនិច ដូចជា ស្មាតហ្វូន ថេប្លេតនេះ គឺវាដើរវិវត្តន៍ ទៅមុខ ជានិច្ច ដែល​តម្រូវ អោយយើង ធ្វើការ សិក្សាវា អោយទាន់ ដំណើររបស់វា (Up to date)។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

តើ​អ្វី​ខ្លះ​ទៅ​ដែល​អ្នក​គួរ​តែ​មាន ដើម្បី​ធ្វើ​ជា​អ្នក​បញ្ចូល​បទ​ភ្លេង ហ្គេម​និង​កម្មវិធី​ទូរស័ព្ទបាន?

  • ដោយ: Mai
  • 8:28 AM, 19 March
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ