ផ្លាស់​ប្តូរ​ពណ៌​ឈ្មោះ​កម្មវិធី​លើ iPhone ដើម្បី​ឲ្យ​កាន់​តែ​ទាក់​ទាញ​បាន បន្ទាប់​ពី​ដំឡើង Tweak នេះ!

បន្ទាប់ពី iPhone ធ្វើការ Jailbreak ការប្រើប្រាស់ និងការកែ រចនាបថ ផ្សេងៗ កាន់តែសម្បូរ បែប ដូចនេះទើបអ្នក ប្រើប្រាស់ iPhone ជាច្រើន ចង់ធ្វើការ Jailbreak ស្មាតហ្វូន របស់ពួកគេ បើមិនបាន Jailbreak ទេ ពួកគេ មិនអាចផ្លាស់ប្តូរ រចនាបថ និងការ ប្រើប្រាស់ បានដោយ សេរីនោះទេ។

ផ្លាស់​ប្តូរ​ពណ៌​ឈ្មោះ​កម្មវិធី​លើ iPhone ដើម្បី​ឲ្យ​កាន់​តែ​ទាក់​ទាញ​បាន បន្ទាប់​ពី​ដំឡើង Tweak នេះ!

សម្រាប់អត្ថបទនេះ យើងចង់ណែនាំពី Tweak មួយ ដែលអាចអនុញ្ញាត ឲ្យអ្នកប្រើ ផ្លាស់ប្តូរ ពណ៌អក្សរ ឈ្មោះរបស់ កម្មវិធីនីមួយៗ នៅលើ Homescreen របស់ iPhone បាន ដើម្បីមើលទៅ កាន់តែ ស្រស់ស្អាត និងគួរចង់ ប្រើប្រាស់ ហើយ Tweak នេះមានឈ្មោះ ថា MagicLabels ។

ដើម្បីដំឡើង Theme មួយនេះអ្នកត្រូវធ្វើតាមការណែនាំខាងក្រោម៖

  • ចូលទៅកាន់ Cydia បន្ទាប់មកចូលទៅកន្លែង Search រួចវាយ ពាក្យថា MagicLabels ហើយធ្វើ ការដំឡើង។
  • បន្ទាប់ពីដំឡើងរួច​ Tweak នេះនឹងដំនើរការ ដោយស្វ័យប្រវត្តិ តែអ្នកត្រូវ ទៅកាន់ Settings > MagicLabels ដើម្បីធ្វើការ ផ្លាស់ប្តូរ ណាមួយ ដែលចង់បាន
  • បន្ទាប់ពីចូលទៅ MagicLabels រួច អ្នកអាចផ្លាស់ប្តូរពណ៌ បានត្រង់ Base Color ដែលសំដៅលើ ការផ្លាស់ប្តូរ ពណ៌អក្សរឈ្មោះ ទាំងអស់ នៃកម្មវិធី ឬអ្នកអាច ទៅកាន់ Color 1, Color 2 ដើម្បីកំណត់ ថាកម្មវិធី ណាមួយ ដែលមានពណ៌ ផ្សេងពីគេ ឬអូស ចុះក្រោម បន្តិចទៀត ដល់កន្លែង Shadow Color ដើម្បីពណ៌ស្រមោល នៅផ្នែក ខាងក្រោយ នៃអក្សរ ទាំងអស់នោះ និងចុងក្រោយ ត្រង់កន្លែង Background Color សំដៅលើការ ដាក់ផ្ទៃ ពណ៌ខាងក្រោយ នៃអក្សរ ទាំងនោះ។

បញ្ជាក់ថា ៖ អ្នកត្រូវធ្វើការដំឡើង និងធ្វើតាមការ ណែនាំខាងលើ ឲ្យបាន ត្រឹមត្រូវ បើសិនជា អ្នកធ្វើខុស ពីការបង្ហាញ ខាងលើ ឬជួបបញ្ហា ជាយថាហេតុ ដែលកើតឡើង ដោយការ ច្រលំរបស់អ្នក យើងមិន ទទួលខុសត្រូវ ជាដាច់ខាត។

*** SAMSUNG: ប្រញាប់ឡើង!!!! ទិញ SAMSUNG GALAXY A 2016 ម៉ូដែល ណា​មួយ​ក៏​បាន អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន កាត​មេម៉ូរី (Memory Card) ទំហំ 32 GB មួយ​ភ្លាមៗ ។ ការ​ថែម​ជូន​នេះ ចាប់​ពី​ថ្ងៃទី 01-31 មីនា 2016 ។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

ផ្លាស់​ប្តូរ​ពណ៌​ឈ្មោះ​កម្មវិធី​លើ iPhone ដើម្បី​ឲ្យ​កាន់​តែ​ទាក់​ទាញ​បាន បន្ទាប់​ពី​ដំឡើង Tweak នេះ!

Tweak អាចលម្អផ្ទៃ Homescreen របស់ iPhone អ្នកឲ្យមើល ទៅកាន់តែ ស្រស់ស្អាត ជាមួយពណ៌ ចម្រុះអក្សរ ឈ្មោះរបស់ កម្មវិធីទាំង នោះបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ផ្លាស់​ប្តូរ​ពណ៌​ឈ្មោះ​កម្មវិធី​លើ iPhone ដើម្បី​ឲ្យ​កាន់​តែ​ទាក់​ទាញ​បាន បន្ទាប់​ពី​ដំឡើង Tweak នេះ!

  • ដោយ: Hong
  • 9:37 AM, 19 March
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ