ឆក់​កាបូប​មិនបាន​សម្រេច ​ជាប់អន្ទាក់​សមត្ថកិច្ច​ទាំង​២​នាក់ ​គេ​ព្រួត​វាយ​បែក​ក្បាល

ឆក់​កាបូប​មិនបាន​សម្រេច ​ជាប់អន្ទាក់​សមត្ថកិច្ច​ទាំង​២​នាក់ ​គេ​ព្រួត​វាយ​បែក​ក្បាល



​ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​២​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ដូនពេញ​ឃាត់ខ្លួន​ភ្លាមៗ​បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​មិនបាន​សម្រេច។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦ នៅមុខ​ក្រុមហ៊ុន ខាំ​មីន​ធែ​ល ផ្លូវ​៨៨​កែង​ព្រះស៊ីសុវត្ថិ ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ ទី​១​-ឈ្មោះ ឌុ​ច សុផល ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​មិន​ពិតប្រាកដ​(​ជា​អ្នក​ឆក់​)។ និង​ទី​២-​ឈ្មោះ គឹម សុផល ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​មិន​ពិតប្រាកដ​(​ជា​អ្នក​បើក​ម៉ូតូ​) ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Wave-i ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៧ ពាក់​ស្លាក​លេខ​កណ្ដាល 1H-1375​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ធី សារ៉េត អាយុ​៣២​ឆ្នាំ មុខរបរ​ម៉ាស្សា មាន​ទីលំនៅ​ផ្ទះ​លេខ​៦C ផ្លូវ​៨០ ស្ថិតនៅ​ភូមិ​១៤ ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ រួម​ទាំង​ម៉ូតូ​ ត្រូវ​បាន​សមត្ថកិច្ច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ប៉ុស្តិ៍​នគរបាល​ខណ្ឌ​ដូនពេញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕
ឆក់​កាបូប​មិនបាន​សម្រេច ​ជាប់អន្ទាក់​សមត្ថកិច្ច​ទាំង​២​នាក់ ​គេ​ព្រួត​វាយ​បែក​ក្បាល