អគារសិក្សា​ថ្មី​មួយ​ខ្នង​៥​បន្ទប់​នៃ​សាលា​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង​ ជា​អំណោយ​របស់​របស់​ក្រុមហ៊ុន​S​ANYO BUSSAN​​

អគារសិក្សា​ថ្មី​មួយ​ខ្នង​៥​បន្ទប់​នៃ​សាលា​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង​ ជា​អំណោយ​របស់​របស់​ក្រុមហ៊ុន​S​ANYO BUSSAN​​

កំពង់ឆ្នាំង ​៖ អគារសិក្សា​ថ្មី​មួយ​ខ្នង​៥​បន្ទប់​នៃ​សាលា​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង ស្ថិត​ក្នុង​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ដែល​ជា​អំណោយ​របស់​ក្រុមហ៊ុន​SANYOBUSSAN​តាមរយៈ​អង្គការ​SCHOOL​AID​JA​PA​N ត្រូវ​បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នៅ​រសៀល​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៦ ក្រោម​អធិប​តី​ភាព ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ ដោយមាន​ការ​ចូ​ល​រួម​ពី​ លោក ហិ​គិ ជិ​ស៊ឹ​មិ​តា នាយក​ប្រតិបត្តិ​អង្គការ SCHOOLAIDJAPAN, លោក តូ​រី ស៊ីន​អិ​ជិ អគ្គ​នាយ​ក្រុមហ៊ុន SANYOBUSSAN ឯកឧត្តម​ ឈួ​រ​ ច័ន្ទ​ឌឿ​ន ​អភិបាលខេត្ត​កំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ លោក លោក ស្រី និង​ប្រជាពលរដ្ឋ​សិស្សានុសិស្ស​ចូលរួម​យ៉ាងច្រើន​កុះករ​។​
​ ​
ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ វិស័យ​អប់រំ​នៅក្នុង​ខេត្តកំពង់ឆ្នាំង មាន​សា​លា​មត្តេយ្យ​សរុប​ចំនួន​២៣០​កន្លែង ស្មើនឹង​៣៣៣​បន្ទប់ សាលាបឋមសិក្សា​មាន​២៧៣​កន្លែង ស្មើ​នឹ​ង​២.១៩៦​បន្ទប់ គ្រឹះស្ថាន​មធ្យមសិក្សា​មាន​៧៥​កន្លែង ក្នុង​នោះ​មាន​អនុវិទ្យាល័យ​៦០​កន្លែង​ស្មើនឹង​៣១៧​បន្ទប់​វិទ្យាល័យ​មាន​ចំនួន​១៥​កន្លែង ស្មើនឹង​៣៩៥​បន្ទប់​។ ដោយឡែក​អាគារ​សិក្សា ​ដែល​ជា​អំ​ណោយ​ផ្ទាល់​របស់​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុង​ខេត្តកំពង់ឆ្នាំង​សរុប​មាន​ចំនួន​១៤០​ខ្នង ស្មើ​នឹង​៧៤១​បន្ទប់​។​ ចាប់ពី​ឆ្នាំ​២០០១​តាមរយៈ ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន អង្គការ​SCHOO​LAI​DJ​APAN ជួយ​សាងសង់​អគារសិក្សា​នៅ​ខេត្តកំពង់ឆ្នាំង​បាន​ចំនួន​២៩​ខ្នង​ និង​ត្រូវ​បន្ត​សាងសង់​១​ខ្នង​ទៀត​នៅ​សាលាបឋមសិក្សា​ត្រពាំង​អញ្ចាញ​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង។​
​ ​
ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន បាន​មានប្រសាសន៍​នៅក្នុង​ពិធី​សម្ពោធ​អាគារ​សិក្សា​នេះ​ថា​ ​សមិទ្ធផល និង​ការ​រីកចម្រើន​លើ​វិស័យ​អប់រំ ជា​សក្ខីភាព​បញ្ជាក់​យ៉ាង​ច្បាស់​​ថា​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​
​ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន​ ប្រធាន​កាក​បាទ​ក្រហម​ក​ម្ពុ​ជា​ជានិច្ចកាល​បាន​គិតគូរ​ចំពោះ​ការ​អភិវឌ្ឍ​លើ​វិស័យ​អប់រំ​នៅ​គ្រប់​មូលដ្ឋាន ដើម្បី​ឲ្យ​កូនចៅ​ប្រជា​ពលរដ្ឋ​នៅ​តាម​ជនបទ​បាន​ចូលរៀន​សូត្រ​គ្រប់ៗ​គ្នា បង្កើន​ចំណេះដឹង បង្កើន​ធនធានមនុស្ស និង​មានឱកាស​ស្មើៗ​គ្នា​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ​លើ​គ្រប់​វិស័យ​ឲ្យ​កាន់តែ​មានការ​រីក​ច​ម្រើន​បន្ថែម​ទៀត​។​

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន បាន​ពាំនាំ​ការ​នឹករលឹក​ និង​សាកសួរ​សុខទុក្ខ​ពី​សំ​ណាក់​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​, សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ​និង​ស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពង់ឆ្នាំង ក៏​ដូចជា​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ទាំងអស់​ផង​ដែរ​។​

នៅក្នុង​ពិធី​នោះ​ ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន បាន​ប្រគេន​បច្ច័យ​ប្រគេន​ព្រះសង្ឃ និង​ឧបត្ថម្ភ​ថវិកា​
​និង​សំភារៈ​សិក្សា​ដល់​សិស្សានុសិស្ស លោកគ្រូ ​អ្នកគ្រូ យុវជន​កាយរឹទ្ធិ យុវជន​កាកបាទក្រហម ដែ​ល​បាន​ចូលរួម​នៅក្នុង​កម្មវិធី​និង​បំពាក់​គ្រឿង​ឥស្សរិយយស​ដល់​ម្ចាស់​អំណោយ​ ហើយ​ឯកឧត្តម​ប​ណ្ឌិត​ និង​ម្ចាស់​អំណោយ​ក៏បាន​កាត់​ខ្សែបូ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សាលា​១​ខ្នង​៥​បន្ទប់​នៅក្នុង​សា​លា​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃ​នេះ​ផង​ដែរ​៕