លោក ​គោ ​ស៊ុំ​សារឿ​ត ​ចូលរួម​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ក្រាល​ក្រួស​ក្រហម​៣​ខ្សែ​ មាន​ប្រវែង​១.៥៩០​ម៉ែត្រ​

លោក ​គោ ​ស៊ុំ​សារឿ​ត ​ចូលរួម​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ក្រាល​ក្រួស​ក្រហម​៣​ខ្សែ​ មាន​ប្រវែង​១.៥៩០​ម៉ែត្រ​

បន្ទាយមានជ័យ ៖ នៅ​ល្ងាច​ថ្ងៃទី​១៨​ ខែ​មីនា​ ឆ្នាំ​២០១៦​ លោក គោ ​ស៊ុំសារឿត ​អភិបាលខេត្ត​បន្ទាយ​មានជ័យ លោក​ប្រធាន​មន្ទីរ​ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ បាន​ចូលរួម​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​៣​ខ្សែ​ ដែល​មាន​ប្រវែង​១.៥៩០​ម៉ែត្រ​ ក្នុង​សង្កាត់​អូរ​អំបិល​ ​ក្រុង​សិរី​សោ​ភ័ណ ខេត្តបន្ទាយមានជ័យ​។​

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​នោះ​ លោក​ គោ​ ស៊ុំ​សារឿ​ត​ បាន​មានប្រសាសន៍ថា​ ដោយមាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​លោក​ឧបនាយក​រដ្ឋ​មន្ត្រី កែ ​គឹមយ៉ាន ​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ ចុះ​ជួយ​ខេត្ត​បន្ទា​យ​មានជ័យ ​លោក​បាន​យកចិត្តទុកដាក់​ខិតខំ​ចូលរួម​ដឹកនាំ​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់​ កសាង​សមិ​ទ្ធ​ផល​ថ្មីៗ​ជាច្រើន​កើតឡើង​ព្រោងព្រាត​ជា​បន្តបន្ទាប់​ និង​បាន​កែប្រែ​ស្ថានភាព​រស់នៅ​របស់​ប្រជា​ព​ល​រដ្ឋ ​បាន​ល្អ​ប្រសើរ​ ពិសេស​ផ្លូវថ្នល់​។

​លោក​ គោ ​ស៊ុំ​សារឿ​ត​ បាន​បញ្ជាក់​ទៀត​ថា​ ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃទី​១៨​ លោក​ និង​ប្រធាន​មន្ទីរ​ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ​បាន​នាំ​គ្នា​ចូលរួម​សម្ពោធ​ផ្លូវ​គ្រួស​ក្រហម​៣​ខ្សែ​ ដែល​មាន​ប្រវែង​១.៥៩០​ម៉ែត្រ​ ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ ដែល​ចំណាយ​ថវិកា​អស់​ចំនួន​៨០.៥២០.០០០​រៀល​ជា​ថវិកា​កម្មវិធី​វិនិយោគ​សង្កាត់​ឆ្នាំ​២០១៥​។

​លោក​ គោ ​ស៊ុំ​សារឿ​ត ​បាន​បញ្ជាក់​ទៀត​ថា​ ក្រៅពី​ផ្លូវ​៣​ខ្សែ​នេះ ​ក៏​នៅ​មាន​ផ្លូវ​ក្រាល​កៅស៊ូ ​និង​ផ្លូវ​ចា​ក់​បេតុង​ជាច្រើន​ខ្សែ​ទៀត​ ដែល​​ត្រៀម​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅពេល​ឆាប់​ខាងមុខនេះ​ទៀត​ផង​។​ លោក​ គោ ​ស៊ុំ​សារឿ​ត ​បាន​ធ្វើ​ការ​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​នាំគ្នា​ចូលរួម​ថែរក្សា​ផ្លូវ​ និង​ប្រព័ន្ធ​លូ​ឲ្យ​បាន​ស្អាត​ ដើម្បី​ថែរក្សា​បរិស្ថាន​ដាំ​ដើមឈើ​បៃតង​ទុកដាក់​សំរាម​ក្នុង​ធុង ​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ទីក្រុង​សង្កាត់​ស្អាត​៕​