សមាជិក​គណបក្ស​ប្រជាជន​ឃុំ​ត្នោត​១.៥០០​នាក់​ចូលរួម​ក្នុង​ពិធី​ផ្សព្វផ្សាយ​ខ្លឹមសារ​សន្និបាត​គណៈ​កម្មាធិការ​កណ្ដាល​លើក​ទី​៣៩​

សមាជិក​គណបក្ស​ប្រជាជន​ឃុំ​ត្នោត​១.៥០០​នាក់​ចូលរួម​ក្នុង​ពិធី​ផ្សព្វផ្សាយ​ខ្លឹមសារ​សន្និបាត​គណៈ​កម្មាធិការ​កណ្ដាល​លើក​ទី​៣៩​



ព្រៃវែង ៖ យ៉ាងហោចណាស់​មាន​សមាជិក​សមាជិកា​គណបក្សប្រជាជន​កម្ពុជា​ឃុំ​ត្នោត ស្រុក​ក​ញ្ជៀ​ច ចំនួន​១.៥០០​នាក់ បាន​ចូលរួម​ក្នុង​ពិធី​ផ្សព្វផ្សាយ​ខ្លឹមសារ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​លើក​ទី​៣៩ នីតិកាល​ទី​៥ ក្រោម​អធិបតីភាព​លោក ឡុង ស្រេង ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ឃុំ​ត្នោត ស្រុក​ក​ញ្ជៀ​ច ខេត្ត​ព្រៃវែង។

ក្នុង​ពិធី​ដ៏​អធិកអធម​នេះ​ លោក ឡុង ស្រេង បាន​ពន្យល់​ប្រជាពលរដ្ឋ​អំពី​ការ​រីកចម្រើន​របស់​កម្ពុជា​នៅ​ទូទាំង​ប្រទេស ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ការ​ធ្វើ​នយោបាយ​ប្រជាភិថុតិ ការ​ឃោសនា​អកុសល​របស់​គណបក្ស​ផ្សេងៗ ដូចជា​ការឃោសនា​អំពី​ករណី​ដែល​បក្ស​គេ​ឈ្នះ​ឆ្នោត​ នឹង​លុប​បំណុល​ចោល​ទាំងអស់ តើ​រឿង​នេះ​វា​អាច​កើតឡើង​បានទេ​នៅ​លើ​ពិភព​លោក។

ជា​មួយ​គ្នា​នេះ លោក ឡុង ស្រេង ក៏បាន​រំលឹក​អំពី​អតីតកាល​នៃ​ការ​ប្ដូរ​របប​មួយ​ទៅ​របប​មួយ​ទៀត​ដែល​បណ្ដាលឲ្យ​ប្រទេស​ជាតិ​ធ្លាក់​ក្នុង​ភ្នក់ភ្លើងសង្គ្រាម ការ​កាប់សម្លាប់​យ៉ាង​រង្គាល ការ​បង្អត់​អាហារ​ក្នុង​របប​វាល​ពិឃាដ​៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ នោះ​គឺ​របប​កម្ពុជា​ប្រជាធិបតី។ ស្ថិត​ក្នុង​ស្ថានភាព​យ៉ាង​អាក្រក់​នេះ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទំនាក់ទំនង​នឹង​ប្រទេសជិតខាង​ ដើម្បី​រំដោះ​ប្រទេស​ឲ្យ​រួច​ពី​រណ្ដៅ​មរណៈ។

ក្នុង​កាលៈទេសៈ​ប្រទេសជាតិ​ដែល​ទើប​រំដោះ​នេះ គណបក្ស​ប្រជាជន​បាន​ដាក់​នូវ​ផែនការ​សេដ្ឋកិច្ច លក់​ស្រូវ​ជូន​រដ្ឋ ​គឺ​ស្នេហា​ជាតិ ដើម្បី​ប្រមូល​យក​មក​នូវ​ភោគផល​ក្នុងស្រុក​សម្រាប់​ការ​ដោះដូរ​សេដ្ឋកិច្ច​ក្នុង​ស្ថានភាព​ដែល​ប្រទេសជាតិ​ទាំងមូល​ត្រូវ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច។ ប៉ុន្តែ​ដោយ​ការ​ឈ្លាសវៃ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស​សម្តេចតេជោ ហ៊ុន សែន បាន​ធ្វើការ​យ៉ាង​ប៉ិនប្រសព្វ​ជាមួយ​សម្ដេច​សីហនុ​ ក្នុង​ការ​នាំមក​នូវ​សុខ​សន្តិភាព​ជូន​ជាតិ​ទាំងមូល។​

ជា​មួយ​គ្នា​នេះ ​លោក ឡុង ស្រេង ក៏បាន​ពន្យល់​ប្រជាពលរដ្ឋ​អំពី​ការ​ធ្វើ​នយោបាយ​ភូត​កុហក បោកប្រាស់​ប្រជាពលរដ្ឋ ចង់​បានតែ​អំណាច​របស់​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង ដែល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​គិតតែ​ពី​អូសទាញ​ឲ្យ​សហគមន៍​អន្តរជាតិ​ផ្ដាច់​ជំនួយ ផ្ដាច់​សេដ្ឋកិច្ច ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាជន​ជួប​ការ​លំបាក។

ក្រៅពី​ការ​ផ្សព្វផ្សាយ​ខ្លឹមសារ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​លើក​ទី​៣៩ លោក ​ឡុង ស្រេង ក៏បាន​ជ្រោមជ្រែង​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ត្នោត​ឲ្យ​មក​ចាប់អារម្មណ៍​ និង​ការ​ធ្វើការ​អភិវឌ្ឍ​លើ​ដំណាំ​ចម្ការ និង​ការ​បង្កើត​សហគមន៍​បន្លែ​បន្ថែម​លើ​ការ​ធ្វើ​ស្រែ​នា​ពេល​បច្ចុប្បន្ន។ ជាពិសេស​ឥឡូវ​នេះ​ គណបក្ស​ប្រជាជន​ឃុំ​ត្នោត ​ក្រោម​ការ​ជ្រោមជ្រែង​របស់​ឯកឧត្ដម នេ​ត សាវឿន និង​លោកជំទាវ បាន​ជំរុញ​ឲ្យ​ក្រុមការងារ​ឃុំ​ត្នោត​ ធ្វើ​ឲ្យ​ខាន​តែ​បាន​នូវ​ការ​កសាង​មជ្ឈមណ្ឌល​កុំព្យូទ័រ និង​ភាសា​បរទេស ដើម្បី​បង្កើន​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​បន្ថែម​សម្រាប់​ផែនការ​អនាគត​របស់​យុវជន​ជំនាន់​ក្រោយ។

បន្ទាប់ពី​បញ្ចប់​ពិធី​ផ្សព្វផ្សាយ​ខ្លឹមសារ​សន្និបាត និង​សំណេះសំណាល​ជាមួយ​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន ក្រុមការងារ​ជួយ​ឃុំ​ត្នោត​ក៏បាន​ចែក​ជូន​សមាជិក​ម្នាក់ៗ នូវ​វត្ថុ​អនុ​ស្សាវរីយ៍​ដូចជា កន្សែងពោះគោ​ខ្នាត​ធំ១ សាប៊ូ​លុ​ច្ស​១​ដុំ ថ្នាំ​ដុះ​ធ្មេញ​១​ដប និង​ច្រាស់​ដុះ​ធ្មេញ​២៕សមាជិក​គណបក្ស​ប្រជាជន​ឃុំ​ត្នោត​១.៥០០​នាក់​ចូលរួម​ក្នុង​ពិធី​ផ្សព្វផ្សាយ​ខ្លឹមសារ​សន្និបាត​គណៈ​កម្មាធិការ​កណ្ដាល​លើក​ទី​៣៩​

សមាជិក​គណបក្ស​ប្រជាជន​ឃុំ​ត្នោត​១.៥០០​នាក់​ចូលរួម​ក្នុង​ពិធី​ផ្សព្វផ្សាយ​ខ្លឹមសារ​សន្និបាត​គណៈ​កម្មាធិការ​កណ្ដាល​លើក​ទី​៣៩​

សមាជិក​គណបក្ស​ប្រជាជន​ឃុំ​ត្នោត​១.៥០០​នាក់​ចូលរួម​ក្នុង​ពិធី​ផ្សព្វផ្សាយ​ខ្លឹមសារ​សន្និបាត​គណៈ​កម្មាធិការ​កណ្ដាល​លើក​ទី​៣៩​