(​ស​.​ស​.​យ​.​ក​)​កោតសរសើរ​ និង​ថ្លែងអំណរគុណ​ដល់​ក្រសួងពាណិជ្ជកម្ម ​

(​ស​.​ស​.​យ​.​ក​)​កោតសរសើរ​ និង​ថ្លែងអំណរគុណ​ដល់​ក្រសួងពាណិជ្ជកម្ម ​



ភ្នំពេញ​ ៖​ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ស​.​ស​.​យ​.​ក បាន​សម្ដែង​ការ​កោតសរសើរ​ និង​ថ្លែងអំណរគុណ​ដល់​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ចូលរួម​គាំទ្រ និង​ផ្តល់​វិភាគ​ទាន​នៅ​ក្នុង​ពិធី​អង្គរ​សង្ក្រាន្ត​កន្លងមក​។​ នេះ​បើ​យោង​តាម​ការផ្សាយ​របស់​ហ្វេ​ក​បុក​ផ្លូវការ​របស់ ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​។

ការ​ថ្លែង​បែបនេះ​នៅ​ក្នុង​ឱកាស​លោក ហ៊ុន ម៉ា​នី ប្រធាន ស​.​ស​.​យ​.​ក ដឹកនាំ​ក្រុម​គណៈ​ប្រតិភូ នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) ជា​ជួប​ការងារ​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​កាល​ពី​ពេល​ថ្មីៗ​នេះ ដើម្បី​ពិភាក្សា​លើ​ការ​គាំទ្រ និង​ការ​រៀបចំ​ពិធី​អង្គរ​សង្ក្រាន្ត។

លោក ហ៊ុន ម៉ា​នី ប្រធាន ស​.​ស​.​យ​.​ក បាន​សម្ដែង​ការ​កោតសរសើរ​ និង​ថ្លែងអំណរគុណ​ដល់​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ចូលរួម និង​ផ្តល់​វិភាគទាន​នៅ​ក្នុង​ពិធី​អង្គរ​សង្ក្រាន្ត​កន្លងមក។

លោក​បាន​ជម្រាប​ជូន​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​ថា ពិធី​អង្គរ​សង្ក្រាន្ត​ឆ្នាំនេះ​នឹង​ត្រូវ​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា នៅ​ទី​រួម​ខេត្ត​សៀមរាប ដោយមាន​ការ​សម្ដែង​ល្បែង​ប្រជា​ប្រិយ របាំ​ប្រពៃណី ការ​បង្ហាញ​ពី​ជីវភាព​ប្រជាជន​ខ្មែរ សិល្បៈ​វប្បធម៌​។​ល។ គោលបំណង​នៃ​ការ​រៀប​ចំណេះ គឺ​ដើម្បី​ជួបជុំ​មហា​គ្រួសារ​ខ្មែរ​តែមួយ ដើម្បី​បង្ហាញ​ពី​តម្លៃ និង​វប្បធម៌​ខ្មែរ ក្នុង​ការ​ទាក់ទាញ​បង្កើន​កំណើន​ទេសចរណ៍​នៅ​កម្ពុជា។

លោក​ទេសរដ្ឋមន្ត្រី​បាន​បង្ហាញ​ពី​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការ​ផ្ដួចផ្ដើម​របស់ ស​.​ស​.​យ​.​ក ក្នុង​ការ​រៀបចំ​ពិធី​ដ៏​មាន​សារសំខាន់​បែបនេះ ដែល​មាន​គោលបំណង និង​ចក្ខុវិស័យ​ច្បាស់​លាស់ ព្រមទាំង​មានការ​ចូលរួម​ពី​មហា​គ្រួសារ​ខ្មែរ​ទាំងអស់​ផង​ដែរ​។

ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​ឯកឧត្ដម​ប្រធាន​ពិនិត្យ​លើ​ការ​បញ្ចូល​ការ​តាំង​បង្ហាញ​ផលិតផល​ខ្មែរ​ក្នុងអំឡុងពេល​ពិធី​អង្គរ​សង្ក្រាន្ត ដែល​នេះ​គឺ​មាន​លក្ខណៈ​ស្របគ្នា​ទៅ​នឹង​គំនិត​ផ្ដួចផ្ដើម​របស់​ក្រសួងពាណិជ្ជកម្ម​ស្ដីពី​យុទ្ធនាការ​នៃ​ការទិញ​ផលិតផល​ខ្មែរ ដែល​ជំរុញ​លើកទឹកចិត្ត​ដល់​ការ​កសាង​ម៉ាក​យីហោ​ក្នុងស្រុក និង​ការផលិត​ផង​ដែរ​។

​លោក ហ៊ុន ម៉ា​នី បាន​សម្ដែង​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ការរៀបចំ​តាំង​ពិព័រណ៍​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ ដែល​វិស័យ​ឯកជន​អាច​ចូលរួម និង​ផ្សព្វផ្សាយ​ផលិតផល​របស់​ខ្លួន​បាន​។​
​ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​បញ្ជាក់​ពី​ការ​គាំទ្រ​របស់​ក្រសួង​ចំពោះ​សំណើ​របស់ ស​.​ស​.​យ​.​ក ដើម្បី​ជួយ​កៀរគរ​ការ​គាំទ្រ និង​កិច្ច​សហ​ប្រតិបត្តិការ​បន្ថែម​ទៀត។​

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​សន្យា​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ដល់​ភាគី​ពាក់ព័ន្ធ​/​ក្រុម​ហ៊ុន​អាជីវកម្ម​នានា តាមរយៈ​ការទាក់ទង​ក្រុមហ៊ុន​សក្ដានុពល​មួយ​ចំនួន​ដើម្បី​ចូលរួម​ឧបត្ថម្ភ​បន្ថែម និង​ដើម្បី​រួម​សហការ​ជាមួយគ្នា​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ ស​.​ស​.​យ​.​ក។​

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​សម្ដែង​នូវ​ទំនុក​ចិត្ត​របស់​ខ្លួន​ថា ពិធី​អង្គរ​សង្ក្រាន្ត​ឆ្នាំនេះ​នឹង​ទទួល​បាន​ជោគជ័យ​ម្តង​ទៀត ហើយក៏​ដើម្បី​ជួយ​ផ្សព្វផ្សាយ​តម្លៃ​វប្បធម៌​ខ្មែរ​ផង​ដែរ​៕​
(​ស​.​ស​.​យ​.​ក​)​កោតសរសើរ​ និង​ថ្លែងអំណរគុណ​ដល់​ក្រសួងពាណិជ្ជកម្ម ​

(​ស​.​ស​.​យ​.​ក​)​កោតសរសើរ​ និង​ថ្លែងអំណរគុណ​ដល់​ក្រសួងពាណិជ្ជកម្ម ​

(​ស​.​ស​.​យ​.​ក​)​កោតសរសើរ​ និង​ថ្លែងអំណរគុណ​ដល់​ក្រសួងពាណិជ្ជកម្ម ​