រដ្ឋមន្ត្រី​ពាណិជ្ជកម្ម បាន​ជួប​ពិភាក្សា ​ជាមួយ​តំណាង​គណៈកម្មាធិការ​កិច្ច​សហប្រតិបត្តិការ​ឧស្សាហ​កម្ម និង​សេដ្ឋកិច្ច AEM-METI AMEICC

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម បាន​ជួប​ពិភាក្សា ​ជាមួយ​តំណាង​គណៈកម្មាធិការ​កិច្ច​សហប្រតិបត្តិការ​ឧស្សាហ​កម្ម និង​សេដ្ឋកិច្ច AEM-METI AMEICCភ្នំពេញ ​៖ ​នៅ​ទីស្ដីការ​ក្រសួងពាណិជ្ជកម្ម​កាលពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦​កន្លង​មក​នេះ លោក​ទេ​ស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជួបពិភាក្សា​ការងារ​ជាមួយ ​លោក Nobuyoshi Wakabayashi តំណាង​គណៈកម្មាធិការ​កិច្ច​សហប្រតិបត្តិការ​ឧស្សាហកម្ម និង​សេដ្ឋកិច្ច AEM-METI (AMEICC)​។​

​យោង​តាម​ការផ្សាយ​របស់​ហ្វេ​ក​ប៊ុក​ផ្លូវការ​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន​បញ្ជាក់​ថា ជំនួប​ពិភា​ក្សា​នេះ​មាន​គោលបំណង​ពិភាក្សា​អំពី​ការ​រួម​ចំណែក​របស់ METI ជាមួយ​អាស៊ាន​ឆ្នាំ​២០១៦ លើ​វិស័​យ​នានា​ជាពិសេស ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម​។​

លោក​ទេសរដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ការ​កោតសរសើរ ​និង​ការ​គាំទ្រ​យ៉ាង​មុតមាំ​ចំពោះ​ការ​រួម​ចំណែក​របស់​AMEICC​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​ទេសរដ្ឋមន្ត្រី​បាន​ស្នើ​យោបល់​ឲ្យ​AMEICC ជួប​ពិភា​ក្សា​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ពិ​ភា​ក្សា​អំពី​ភាព​ចាំបាច់​នានា​ទាក់ទង​នឹង​ការ​កសាង​សមត្ថភាព​នៅ​កម្ពុជា​។​

ទាក់ទង​នឹង​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម លោក​ទេសរដ្ឋមន្ត្រី​បាន​ផ្តល់​អនុសាសន៍​លើ​ការបង្កើត​កម្មវិធី​ ដែល​កំណត់​ជាក់លាក់​មួយ ផ្ដោត​ជា​សំខាន់​លើ​ការ​កសាង​សមត្ថភាព​សម្រាប់​សហ​គ្រាស​ធុន​តូច​ និង​មធ្យម តាមរយៈ​ការរៀបចំ​សិក្ខាសាលា ឬ​វគ្គ​បណ្តុះបណ្តាល​នានា​នៅ​ទូទាំង​ប្រទេ​ស ក្នុង​គោលបំណង​ផ្តល់ ការអប់រំ និង​ពង្រឹង​មូលដ្ឋានគ្រឹះ​របស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ នៅ​ក​ម្ពុជា​។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក​ទេសរដ្ឋមន្ត្រី​បាន​ស្នើ​យោបល់​ឲ្យ​គណៈប្រតិភូ​ពិចារណា​លើ​កិច្ច​សហ​ប្រ​តិបត្តិការ​ជាមួយ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ ដើម្បី​ផ្តល់​ប្រាក់​កម្ចី​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម ក្នុង​អ​ត្រា​ការប្រាក់​កាន់តែ​ទាប​។​

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ស្នើ​ឲ្យ​លោក Nobuyoshi Wakabayashi ជួបពិភាក្សា​ជាមួយ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម សម្រាប់​រៀបចំ​កម្មវិធី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច​ និង​មធ្យម​៕