ក្រុមហ៊ុន​កូកាកូឡា គ្រោង​សង់រោង​ចក្រ​ដប​ភេសជ្ជៈ​កូកាកូឡា​ថ្មី ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​របស់​ខ្លួន​

ក្រុមហ៊ុន​កូកាកូឡា គ្រោង​សង់រោង​ចក្រ​ដប​ភេសជ្ជៈ​កូកាកូឡា​ថ្មី ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​របស់​ខ្លួន​

ភ្នំពេញ​ ៖ ​តំណាង​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា Cambodia Beverage Company Ltd. បាន​ចូល​ជួប​សម្ដែង​ការគួរសម ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម​កម្ពុជា ដើម្បី​ជម្រា​ប អំពី​គម្រោង​សាងសង់​រោងចក្រ​ដប ភេសជ្ជៈ​កូកាកូឡា​ថ្មី ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​របស់​ខ្លួន​។​

​ ​ក្នុង​ជំនួប ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ធ្វើ​ឡើង​កាលពី​ពេល​ថ្មីៗ​នេះ តំណាង​ក្រុម​ហ៊ុន​ភេសជ្ជៈ​កម្ពុជា Cambodia Beverage Company Ltd. ដែល​ដឹកនាំ​ដោយ​លោក David Wigglesworth អ្នកគ្រប់គ្រង​ទូទៅ ដោយមាន​ការ​អមដំណើរ​ពី លោក Ngo Van Hai ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ លោក រស់ សុភា អ្នកគ្រប់គ្រង​កិច្ចការ​ច្បាប់ និង​អនុលោម​ភាព និង​លោកស្រី លឹម លីន​ណា អ្នកគ្រប់គ្រង​កិច្ច​កា​រ​សាធារណៈ និង​ទំនាក់ទំនង​។​

លោក Wigglesworth បាន​ធ្វើ​បច្ចុប្បន្នភាព​ជម្រាប​ជូន​លោក​ទេសរដ្ឋមន្ត្រី​អំពី​គម្រោង​សាងសង់​រោង​ចក្រ​ដប ភេសជ្ជៈ​កូកាកូឡា​ថ្មី ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​របស់​ខ្លួន និង​បាន​ឆ្លៀតឱកាស​ស្នើសុំ​អនុសាសន៍​ពី​លោក​ទេសរដ្ឋមន្ត្រី​អំពី​គោលការណ៍​អនុវត្ត​QIP និង​ការ​ដឹកជញ្ជូន​ឆ្លងកាត់​ខុសច្បាប់​នូវ​ផលិតផល​កូកាកូឡា​នៅ​តាម​ព្រំដែន​កម្ពុជា​។​

លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​គណៈប្រតិភូ ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​ប្រកប​ដោយ​ភាព​វិជ្ជមាន​អំពី​ការសាងសង់​រោងចក្រ​របស់​ក្រុមហ៊ុន និង​បាន​កត់​សម្គាល់​អំពី​បញ្ហា​នានា ​ដែល​លើក​ឡើង​ដោយ​CBC ព្រមទាំង​បាន​ផ្តល់​អនុសាសន៍​ឲ្យ​ក្រុមហ៊ុន​បំពេញការងារ​ឲ្យ​បាន​សកម្ម​ និង​ដោយ​ផ្ទាល់​ជាមួយ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ដើម្បី​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​ការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ខុសច្បាប់​នេះ​៕​